backup og meta

ឧស្សាហ៍ខឹង ឬមួម៉ៅញឹក នេះវិធីងាយៗជួយឲ្យអារម្មណ៍ល្អឡើងវិញ

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 17, 2019

    ឧស្សាហ៍ខឹង ឬមួម៉ៅញឹក នេះវិធីងាយៗជួយឲ្យអារម្មណ៍ល្អឡើងវិញ

    និយាយរឿងខឹង មួម៉ៅ ឬអារម្មណ៍មិនល្អ នរណាក៏មាន​ដែរ គ្រាន់តែ​ខ្លះកើតញឹកញាប់ ខ្លះទៀត អាច​គ្រប់គ្រង​អារម្មណ៍ និង​បញ្ហា​បាន ទើបមិនសូវ​កើតញឹកញាប់។ ទោះយ៉ាងណា មាន​វិធីមួយ​ចំនួន ដែល​គ្នាយើងអាចយក​អនុវត្ត​បាន ដើម្បី​ជួយឲ្យ​អារម្មណ៍ល្អ។

    ១. សម្អាតចិត្ត

    យើងអាច​ធ្វើសមាធិ​រយៈពេល​ខ្លី ដើម្បី​ឲ្យ​ចិត្តស្ងប់។ វាជារឿង​សាមញ្ញទេ ដោយ​យើង​អង្គុយ​ស្ងៀមស្ងាត់ បិទភ្នែក និង​ផ្ដោត​លើ​ការដក​ដង្ហើម​ចេញ-ចូល។ វីធីនេះ ជួយអារម្មណ៍​កាន់តែ​ល្អ មាន​ការ​អត់ធ្មត់​ខ្លាំង និង​ប្រឆាំង​បញ្ហា​ស្ត្រេស​បាន​ទៀត។

    ២. ចេញទៅ​ខាងក្រៅ

    យើងអាច​ចេញទៅ​បរិយាកាស​ខាងក្រៅ ដើម្បី​ស្រូប​ក្លិនផ្កា ខ្យល់បរិសុទ្ធ ឬ​អង្គុយ​លេង​ពេល​ព្រះអាទិត្យ​រះឡើង។ តាម​ការសិក្សា ការ​ចេញទៅ​ខាងក្រៅ​ដូច្នេះ ជួយ​ឲ្យ​យើង​មាន​ថាមពល ការចងចាំ​ល្អ និង​ថប់បារម្ភ​តិច។ បើយើង​នៅទីក្រុង ការ​អង្គុយលេង​នៅតាម​សួនច្បារ ជាជម្រើស​ល្អមួយ។

    ៣. សើច

    យើងមិនអាច​នៅសុខៗ ចង់សើច សើចចេញ​បាន​នោះទេ ប៉ុន្ដែ​យើងអាច​អាន​រឿង ឬមើល​វីដេអូ​កំប្លែង​បាន។ ការសើច ជួយ​ឲ្យ​អារម្មណ៍​ធូរស្រាល និង​រំញោច​ដល់​បេះដូង សួត និង​សាច់ដុំ​នានា។ វាក៏ជួយ​ឲ្យ​ខួរក្បាល​បញ្ចេញ Endophins ដែល​ជា​អ័រម៉ូន​ជួយ​ឲ្យ​អារម្មណ៍​ល្អ។

    ៤. ស្ដាប់ចម្រៀងដែល​យើង​ចូលចិត្ត

    ការ​ស្ដាប់ចម្រៀង​ដែល​យើង​ចូលចិត្ត អាច​ជួយ​សម្រួល​អារម្មណ៍​របស់​យើង​បាន។ អ្នកស្រាវជ្រាវ ពន្យល់​ថា ចម្រៀងជួយ​កាត់បន្ថយ​បញ្ហា​ថប់បារម្ភ និង​ការឈឺចាប់ ហើយ​វារឹត​តែ​ប្រសើរ​ទៀត បើយើង​រាំ​បាន។

    ៥. ជួបពួកម៉ាក

    យើងអាច​ជួយ​ពួកម៉ាក ជជែក​គ្នា​នៅតាម​ហាង​កាហ្វេ ឬជួបជុំ​គ្រួសារ ញ៉ាំបាយ ជជែក​គ្នាលេង។ ការ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ផ្សេងទៀត គឺជាការ​បង្កើន​ទំនាក់ទំនង​សង្គម ហើយ​វាជួយ​គាំទ្រ​ដល់​យើង។ បើតាម​ការសិក្សា ទំនាក់ទំនងល្អ ជាមធ្យោបាយ​មួយ ជួយឲ្យ​យើង​កាន់តែ​សប្បាយ​ជាងមុន។

    ៦. ពត់ខ្លួន

    ប្រសិននៅ​កន្លែងធ្វើការ យើង​អាច​សម្រាក​បន្ដិច ហើយ​ពត់ខ្លួន ស្មា ត្រគៀក និង​ក។ ពេលយើង​ពត់ខ្លួន​ដូច្នេះ វាជួយ​បន្ថយ​បញ្ហា​ស្ត្រេស និង​បញ្ជូនឈាម​បន្ថែម​ទៀត ទៅកាន់​សាច់ដុំ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 17, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម