backup og meta

ប៉ះរាងកាយគ្នាសោះ ផ្ដល់អត្ថប្រយោជន៍សឹងមិនគួរឲ្យជឿ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 24, 2019

    ប៉ះរាងកាយគ្នាសោះ ផ្ដល់អត្ថប្រយោជន៍សឹងមិនគួរឲ្យជឿ

    ពីមុនមក យើងពុំសូវ​ទំនាក់ទំនង​គ្នា ដោយ​ការ​ប៉ះ​រាងកាយ​ទេ ដូចជា​តាមរយៈ ការ​ចាប់ដៃ អោប ឬថើប ជាដើម។ ប៉ុន្ដែ​ទំនាក់ទំនង​ដោយ​ការ​ប៉ះរាងកាយ​គ្នា ពិតជា​កត្ដា​សំខាន់​មួយ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង ជាពិសេស​សុខភាព​ផ្លូវចិត្ត។

    ១. ការប៉ះរាងកាយ ជាផ្នែកមួយ នៃរបៀប​ដែល​មនុស្សទំនាក់ទំនង​គ្នា

    ពេលកើត​មក ការប៉ះ គឺជាវិញ្ញាណ និង​ភាសា​ដំបូង​ដែល​យើង​ប្រើ​សម្រាប់​ទំនាក់ទំនង ទម្រាំ​យើង​អាច​នេះនិយាយ​បាន។ សម្រាប់​ស្ត្រីពពោះ​វិញ គ្រាន់តែ​ការ​ប៉ះផ្ទៃពោះ ពេល​កូន​ក្នុង​ផ្ទៃ​កម្រើក ក៏ជួយ​លើកទឹកចិត្ត​យ៉ាងខ្លាំង​ផងដែរ។

    ២. ការប៉ះរាងកាយ សំខាន់​សម្រាប់​ទំនាក់ទំនង​គូស្នេហ៍

    ការប៉ះ​រាងកាយ​គូស្នេហ៍ ពិតជា​សំខាន់ សម្រាប់​បង្កើន​ទំនាក់ទំនង សេចក្តីរីករាយ ការសប្បាយ និង​អារម្មណ៍​សុវត្ថិភាព និង​ភាពជាម្ចាស់។ អ្នកវិទ្យាសាស្ត្រ រកឃើញ​ថា ចំណងនេះ នឹងរឹងម៉ាំខ្លាំង នៅពេល​គូស្នេហ៍​គ្រាន់តែ​កាន់ដៃគ្នា អាចជួយ​ដល់​រលកខួរក្បាល ចង្វាក់បេះដូង ដង្ហើម និង​បំបាត់​ការឈឺចាប់។ ជាងនេះទៅទៀត ការប៉ះគ្នា អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ជីវសាស្ត្រ​លើ​ដៃគូ ដោយ​វាបណ្ដាល​ឲ្យ​ខួរក្បាល បញ្ចេញ Oxytocin ជាអ័រម៉ូន​នៃសេចក្តីស្រលាញ់ ដែល​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​សប្បាយ រីករាយ និង​ស្រលាញ់។

    ៣. ការប៉ះ ពិតជា​សំខាន់​សម្រាប់​ទារក

    តាមការសិក្សា ទារក ដែល​ប៉ាម៉ាក់ ឬសាច់ញាតិ មិនបាន​ប៉ះ​ដោយបី ពរ ឬថ្នាក់ថ្នម​គ្រប់គ្រាន់​ទេ ការវិវត្ត និង​សុខភាព​ផ្លូវចិត្ត​របស់​ពួកគេ អាច​រងការ​ប៉ះពាល់ ហើយ​បើធ្ងន់ធ្ងរ ឈាន​ដល់​អាយុ​ជីវិត​ទៀត​ផង។ នេះជាការពិត​មួយ បង្ហាញ​ថា ការប៉ះ​គ្នា ពិត​ជាសំខាន់​សម្រាប់​មនុស្ស។

    ៤. ការប៉ះ ជាកូនសោរនៃ​សុខភាព​ផ្លូវចិត្ត

    នាសម័យ​បច្ចុប្បន្ន ការទំនាក់ទំនង​មួយ​ចំនួន ប្រព្រឹត្ត​ទៅ​ដោយ​ការ​ប៉ះគ្នា ដូច​ជា ការចាប់ដៃ ថើប ឬឱបគ្នា​ជាដើម តែ​វាអាស្រ័យ​តាម​វប្បធម៌ និង​ទម្លាប់ ហើយ​ការប៉ះគ្នា​ដូច្នេះ ជួយ​ជំរុញ​ការជឿទុក​ចិត្ត​គ្នា។

    ៥. ការប៉ះ ជួយ​ជំរុញ​សុខភាព​ផ្លូវកាយ

    ការ​ប៉ះ តាមរយៈ​ការ​ម៉ាស្សា ឬចាប់​សរសៃ ក៏អាច​ជួយ​ព្យាបាល​បញ្ហា​រាងកាយ និង​ធ្វើ​ឲ្យ​យើង​ស្រួលខ្លួន​បាន​ផងដែរ។ បើទោះបី នា​សម័យ​បច្ចុប្បន្ន វិស័យ​វេជ្ជសាស្ត្រ រីកចម្រើន​ខ្លាំងយ៉ាងណា​ក៏ដោយ ក៏មាន​ការសិក្សា​តាម​បែប​វេជ្ជសាស្ត្រ​ជាច្រើន បញ្ជាក់​ថា ការ​ម៉ាស្សា ឬចាប់សរសៃ ពិតជា​អាច​សម្រួល​ការឈឺចាប់ និង​ថប់បារម្ភ​បាន​ពិតមែន។

    ៦. ការប៉ះ បង្ហាញ​ការពិត​កាន់តែច្បាស់

    ការប៉ះ បង្ហាញអ្វីៗមកកាន់​យើង​កាន់តែច្បាស់ ជាង​វិញ្ញាណ​ណាទាំង​អស់។ ក្នុងករណី យើងឆ្ងល់​របស់​អ្វីមួយ​នៅជុំវិញ​យើង យើងតែងតែ​ប៉ះ ដោយសារ​យើង​ទុកចិត្ត​កាន់តែខ្លាំង​ជាងមុន ក្រោយ​យើង​ប៉ះរបស់​នោះ​រួចហើយ។

    ៧. ការប៉ះ ជាកលល្បិច​មួយ ដើម្បី​បញ្ចុះបញ្ចូល​នរណាម្នាក់

    នេះដោយសារ​ការប៉ះគ្នា ជួយ​បង្កើន​ការគោរព និង​ភាពជឿជាក់ ដូច្នេះ​ប្រសិន​បើ​យើង​ត្រូវការ​ជំនួយ យើង​អាច​ប៉ះ​អ្នកដែល​យើង​​ត្រូវ​ពឹងពាក់​ដោយ​មាន​សុជីវធម៌ ឬថ្មមៗ។ វាជាមធ្យោបាយ​មួយ ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ពួកគេ​ជួយ​ធ្វើអ្វី ដែល​យើង​ចង់បាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 24, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម