backup og meta

ថើបគ្នា ធ្វើឲ្យទំនាក់ទំនងកាន់តែស្អិតរមួត ថែមទាំងជួយសុខភាពយើងច្រើនណាស់!

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 31, 2019

    ថើបគ្នា ធ្វើឲ្យទំនាក់ទំនងកាន់តែស្អិតរមួត ថែមទាំងជួយសុខភាពយើងច្រើនណាស់!

    ការថើបគ្នា​ចំពោះ​យុវវ័យ ហាក់ប្រាសចាកពីប្រពៃណីវប្បធម៌ខ្មែរ ប៉ុន្ដែបើសិន​ដៃគូ ដែលរៀបការ​រួចរាល់​ហើយ មិនអី​នោះទេ។ បើតាម​គេហទំព័រ​វេជ្ជសាស្ត្រ Healthline ការថើបគ្នា ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ។

    ១. បង្កើនអ័រម៉ូនរីករាយ

    ការថើបគ្នា ជំរុញឲ្យ​ខួរក្បាល បញ្ចេញ​សមាសធាតុ​មួយចំនួន ដែល​ជួយឲ្យ​យើង​មានអារម្មណ៍​ល្អ។ សមាសធាតុ​ទាំងនោះ មានដូចជា Oxytocin, Dopamine និង Serotonin។ ជាមួយ​គ្នានេះ វាក៏បន្ថយ​សមាសធាតុ Cortisol ដែលជា​អ័រម៉ូន​ស្ត្រេស។

    ២. សម្រួល​បញ្ហាស្ត្រេស

    ដូចបញ្ជាក់ខាងលើ ថើបជួយ​បន្ថយ​អ័រម៉ូន Cortisol និង​ស្ត្រេស ហើយ​វាជា​ទំនាក់ទំនង​ប៉ះផ្ទាល់​ជាមួយ​ដៃគូ ដូច្នេះ វាមាន​ឥទ្ធិពល​លើ​ដំណើការ​ចិត្តសាស្ត្រ ពាក់ព័ន្ធ​នឹងការ​គ្រប់គ្រង​ស្ត្រេស។ ជាមួយ​គ្នានេះ វាក៏​ជួយ​កាត់បន្ថយ​បញ្ហា​ថប់បារម្ភ​បាន​ផងដែរ។

    ៣. ជួយ​ដល់សម្ពាធឈាម

    ការថើបគ្នា បង្កើន​ចង្វាក់បេះដូង ពង្រីក​សរសៃឈាម ហើយ​ជួយឲ្យ​​លំហូរឈាម​ក្នុង​ខ្លួន កើនឡើង និង​បណ្ដាល​ឲ្យ​សម្ពាធឈាមធ្លាក់ចុះ។ នេះមានន័យ​ថា ការថើបគ្នា ល្អសម្រាប់​បេះដូង ទាំង​ន័យ​ចំ និង​ប្រៀបធៀប។

    ៤. ជួយបំបាត់​បញ្ហា​ឈឺក្បាល

    ដូចរៀបរាប់​ខាងលើ ថើបជួយ​បន្ថយ​ស្ត្រេស និង​សម្រួល​សម្ពាធឈាម ហើយ​កត្ដា​ទាំង​នេះ ក៏​ជួយ​បង្ការ និង​បំបាត់​បញ្ហា​ឈឺក្បាល​ផងដែរ។

    ៥. បង្កើន​ប្រព័ន្ធ​ការពារ

    ការថើបគ្នា អាច​ជួយបង្កើន​ប្រព័ន្ធ​ការពារ តាមរយៈ​ការប៉ះពាល់​ជាមួយ​ពពួក Germ ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ។ ការសិក្សា​មួយ នៅ​ឆ្នាំ​២០១៤ រកឃើញ​ថា គូស្នេហ៍ ដែល​ថើបគ្នា​ញឹកញាប់ បាន​ឆ្លង​ពពួក Microbiota គ្នា​ទៅវិញទៅ​មក ដែល​មាន​នៅក្នុង​ទឹកមាត់ និង​អណ្ដាត​របស់​ពួកគេ។

    ៦. ជួយដុត​កាឡូរី

    ការថើប ប្រើសាច់ដុំមុខ ដោយវាអាច​ជួយ​ដុត​កាឡូរី ពី ២-២៦​កាឡូរី/នាទី អាស្រ័យ​តាម​ការថើប​នោះ​មាន​ចំណង់ប៉ុនណា។

    ៧. រឹតចំណងទំនាក់ទំនងរវាងដៃគូ

    ការថើបគ្នា ជួយបញ្ចេញ​អ័រម៉ូន Oxytocin ហើយ​វាជា​សមាសធាតុ​ពាក់ព័ន្ធ​នឹង​ចំណង​ទំនាក់ទំនង​រវាង​ដៃគូ។ ការថើបគ្នា​ជាមួយ​ដៃគូ ជួយ​បង្កើន​ទំនាក់ទំនង​រីករាយ ហើយ​វាមាន​សារៈសំខាន់​សម្រាប់​ទំនាក់ទំនង​រយៈពេល​វែង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 31, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម