backup og meta

អ្នកជំងឺផ្លូវចិត្តបង្ហាញអាកប្បកិរិយាបែបនេះ ក្នុងពេលរាលដាល COVID-19

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 10, 2020

    អ្នកជំងឺផ្លូវចិត្តបង្ហាញអាកប្បកិរិយាបែបនេះ ក្នុងពេលរាលដាល COVID-19

    ដូច​ដែរ​យើង​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា វីរុស ​COVID-19 កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​ផ្តើម​គិត​ច្រើន និង​អាច​ប៉ះ​ពាល់​ដល់​អារម្មណ៍ ជា​ពិសេស​អាច​ប៉ះ​ពាល់​ដល់​អ្នក​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​តែ​ម្តង។

    លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា ឯកទេសជំងឺផ្លូវចិត្ត បាន​ឲ្យ​ដឹង​ថា នៅ​អំឡុង​ពេល​ដែល​មាន​ភាព​ច្របូក​ច្របល់​នេះ អ្នក​ដែល​ងាយ​ទទួល​ផល​ប៉ះពាល់​ខ្លាំង​ជាង​មនុស្ស​ទូទៅ​ គឺអ្នក​ជំងឺ​ផ្លូវចិត្ត ព្រោះ​អ្នក​ជំងឺ​ផ្លូវចិត្ត​ឆាប់​ព្រួយ​បារម្ភ​ច្រើន ជាពិសេស​រឿង​ដែល​មិន​ទាន់​កើត​មាន។ លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ទៀត​ថា ជា​ធម្មតាក្នុង​ពេល​ដ៏​គួរ​បារម្ភ​នេះ អ្នក​ជំងឺ​ផ្លូវចិត្ត​តែង​បង្ហាញ​អាកប្ប​កិរិយា និងអាការៈ​ដូចជា៖

    – អារម្មណ៍​ឡេះ​ឡះ ញ័រទ្រូង ឈឺក្បាល

    – នៅ​មិន​សុខ

    – គេង​មិន​លក់ ឬ​គេង​ឆាប់​ភ្ញាក់

    – ឈឺ​ក្រពះ។

    លើស​ពី​នេះ អ្នក​ជំងឺ​ផ្លូវចិត្ត​អាច​ប្រុង​ប្រយ័ត្ន​ជ្រុល ទូរស័ព្ទ​ទៅ​ក្រុម​គ្រួសារ​ញឹកញាប់​ដដែលៗ លាង​ដៃ​ជាមួយ​អាល់កុល​ច្រើន​ដង​ជ្រុល បណ្តាល​ឲ្យ​រលាក​ស្បែក​ជា​ដើម។

    ទោះ​យ៉ាង​ណា លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា បាន​បញ្ជាក់​ថា ការ​ភ័យ​ខ្លាច​ទាំង​នេះ​គ្រាន់​តែ​ជា​ប្រតិកម្ម​របស់​មនុស្ស​ទល់​នឹង​ហេតុការណ៍​ដែលគួរ​ឲ្យ​ភ័យ​រន្ធត់​ប៉ុណ្ណោះ វា​មិន​អាច​ប៉ះពាល់​ផ្លូវ​អារម្មណ៍​បាន​រហូត​នោះ​ទេ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម