backup og meta

ស្តាប់តន្រ្តី​ ផ្ដល់​គុណប្រយោជន៍ច្រើន​យ៉ាងដល់​សុខភាព​ផ្លូវចិត្ត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ May 22, 2020

    ស្តាប់តន្រ្តី​ ផ្ដល់​គុណប្រយោជន៍ច្រើន​យ៉ាងដល់​សុខភាព​ផ្លូវចិត្ត

    គ្នា​យើង​ពិតជា​បាន​ដឹង​ហើយ​ថា​តន្ត្រីមានឥទ្ធិពលវិជ្ជមានមកលើអារម្មណ៍របស់យើង​ ទោះបីជាតន្ត្រីបែបកម្សត់ក៏ដោយ។ ជាការពិតតន្ត្រីជួយបណ្ដេញភាពសោកសៅ និងទុក្ខកង្វល់របស់​យើង ហើយ​បង្កើនភាពរីករាយ និងផ្លាស់ប្ដូរអារម្មណ៍​យើង​ទៀត​ផង​។ ហេតុនេះហើយទើបតន្ត្រីបានតាក់តែងឡើងជាវត្ថុប្រឆាំងការបាក់ទឹកចិត្ត។

    តើតន្ត្រីជះឥទ្ធិពលដល់ខួរក្បាលយ៉ាងដូចម្ដេច?

    ដោយសារតែតន្ត្រីបានជះឥទ្ធិពលទៅផ្នែកជាច្រើននៃខួរក្បាល ដូចនេះអ្នកឯកទេសមួយចំនួនតូចបានចាប់យកតន្ត្រីធ្វើជាផ្លូវសម្រាប់កាត់បន្ថយការបាក់ទឹកចិត្ត និងទុក្ខកង្វល់។ ផ្នែកជាច្រើននៃខួរក្បាលជាពិសេសតំបន់ hippocampus prefrontal និងcortexមានមុខងារទៅសម្របសម្រួលជាមួយនឹងការរំជួលចិត្ត ហើយអារម្មណ៍យើង​នឹងទៅគ្រប់គ្រងចង្វាក់ rhythm meter timber និងpitch របស់តន្ត្រី។

    ដោយសារតែមានសមត្ថភាពក្នុងការកែសម្រួលផ្នែកខ្លះនៃខួរក្បាលគ្រូពេទ្យព្យាបាលជាច្រើនបានប្រើប្រាស់តន្ត្រីជាចម្បង។ ជាឧទាហរណ៍គ្រូពេទ្យព្យាបាលដោយ​ប្រើប្រាស់តន្ត្រីដើម្បីបង្រៀនជនរងគ្រោះដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ឬអ្នកជំងឺត្រដិតឲ្យនិយាយបានវិញ ឬប្រកបពាក្យឲ្យបានច្បាស់។ បន្ថែមពីនេះទៀតបច្ចុប្បន្នគឺមានការព្យាបាលបែបកែប្រែអារម្មណ៍ដោយប្រើតន្ត្រីសម្រាប់ព្យាបាលការបាក់ទឹកចិត្ត និងទុក្ខកង្វល់ទៀត​ផង​។

    អត្ថបទពាក់ព័ន្ធ៖ 

    តន្ត្រីអាចជួយឲ្យយើង​សប្បាយចិត្ត

    ទោះបីជាភាពសោកសៅ ឬការបាក់ទឹកចិត្តតោងជាប់ខ្លួនយើងក៏ដោយ មនុស្សជាច្រើននៅតែស្ដាប់តន្ត្រីសប្បាយៗ ដែល​នេះ​គឺ​ជាដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់អ្នកដែលមានអារម្មណ៍មិនសប្បាយចិត្ត។ ច្រើនឆ្នាំមកហើយមនុស្សមួយចំនួនធំបានសប្បាយចិត្តក៏ដោយសារតែតន្ត្រីដែរ។ មូលហេតុនោះគឺដោយសារតែសំឡេងស្ងប់របស់តន្ត្រីបានចូលរួមក្នុងការបង្កើតនៃអ័រម៉ូនសេរ៉ូតូនីនដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកសេចក្ដីសប្បាយរីករាយនិងលួងលោម។ លើសពីនេះទៀតតន្រ្តីក៏ជំរុញដល់ការបញ្ចេញអ័រម៉ូនដូប៉ាមីនដែលជា neurotransmitter មានមុខងារយ៉ាងសំខាន់សម្រាប់បង្កើនអារម្មណ៍។ ចំណែក​អ័រម៉ូនណូអេពីណេព្រីនវិញធ្វើឲ្យយើងរីករាយ និងមានការផលិតជាច្រើននៅពេលយើងស្ដាប់តន្ត្រី។

    តន្ត្រីអាចជាប្រភពនៃការជំរុញទឹកចិត្ត

    បទចម្រៀងជាច្រើនត្រូវបានសរសេរឡើងដើម្បីផ្ដល់នូវសារដែលរីករាយ។ ជាឧទាហរណ៍​មានបទចម្រៀងដូចជា “You Raise Me Up”ដោយលោកJosh Groban,” “Stronger”ដោយអ្នកនាងKelly Clarksonនិង’Fix You”ដោយក្រុមតន្ត្រីCold Play -ល-។អត្ថន័យខ្លឹមសារ​ចម្រៀង​ពោរពេញទៅដោយអារម្មណ៍រីករាយនៃចម្រៀងដែលបានក្លាយជាប្រភពនៃការជំរុញទឹកចិត្តឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញ។ នៅពេលដែលយើង​ពិបាកចិត្តយើង​អាចស្ដាប់បទភ្លេងដែលយើង​ចូលចិត្តឬស្ដាប់បទចម្រៀងថ្មីៗហើយ​យើង​ក៏អាចរកបាននៅលើបណ្ដាញអ៊ីនធឺណិតក្នុងបញ្ជីបទចម្រៀងដែលមានអត្ថន័យវិជ្ជមាន។

    អត្ថបទ​ពាក់ព័ន្ធ៖

    តន្ត្រីអាចបំបាត់ភាពតានតឹង

    ភាពតានតឹងអាចបណ្ដាលមកពីរឿងជាច្រើនដូចជាការងារ ទំនាក់ទំនងបុគ្គល និង​បញ្ហាលុយកាក់ជាដើម​។ ជម្រើសដ៏ល្អគឺគួរតែស្ដាប់តន្ត្រី នោះទុក្ខកង្វល់យើង​នឹងបានធូរស្បើយ។ ការស្ថិតនៅជាមួយតន្រ្តីដែលមានសភាពលួងលោម គឺជាការព្យាបាលដ៏មានប្រសិទ្ធភាពបំបាត់ស្ត្រេស និងសាច់ដុំបានសម្រាកទៀត​ផង​។

    រលកសញ្ញាខួរក្បារបស់យើងអាចមានការប្រែប្រួល

    តន្ត្រីមិនត្រឹមតែកែប្រែអារម្មណ៍ដែលយើងមាននៅពេលនេះទេ តន្រ្តី​ក៏អាចផ្លាស់ប្ដូរអារម្មណ៍យើងនៅពេលអនាគតបានផងដែរ។ តាមការសិក្សា​បានបញ្ជាក់ថារលកសញ្ញាខួរក្បាលរបស់យើង​កំពុងពិចារណាកែប្រែដោយតន្ត្រី ទោះបីនៅពេលមិនបានស្ដាប់ក៏ដោយ។ ការបញ្ជាក់នេះមានន័យថាការស្ដាប់តន្ត្រីគឺធ្វើឲ្យ​យើង​ពោរពេញទៅដោយអារម្មណ៍វិជ្ជមាន។

    ការគិតរបស់យើងអាចផ្លាស់ប្ដូរ

    ភាពសោកសៅអាចនៅជាប់យូរអង្វែង និងមិនអាចប្រកែកបាន។ អ្វីដែលយើង​គួរធ្វើនោះគឺស្ដាប់បទភ្លេងដែលយើង​ចូលចិត្ត។អ្នកឯកទេសបានបង្ហាញថាការស្ដាប់តន្ត្រីផ្ទាល់គឺជាវេទមន្តជួយយើង​ក្នុងការសម្រេចការគិតសប្បាយៗ។ តន្ត្រីពិតជាអស្ចារ្យខ្លាំង​ណាស់! រួមបញ្ចូលជាមួយគុណសម្បត្តិដែលបានរៀបរាប់ខាងលើ ឱសថប្រឆាំងការបាក់ទឹកចិត្តមើលទៅលក់មិនដាច់នោះទេ ព្រោះគ្មានអ្នកណាទៅចាប់យករបស់ថ្លៃនៅពេលដែលតន្ត្រីសំបូរទៅដោយគុណសម្បត្តិគ្រប់យ៉ាង។

    អត្ថបទពាក់ព័ន្ធ៖ 

  • ទទួល​បាន​វីតាមីន N ពី​ធម្មជាតិ​បៃតង ស្មើ​នឹង​ថ្នាំ​ទិព្វជួយ​សុខភាព​ផ្លូវចិត្ត​
  • តិចនិកជួយថែរក្សាសុខភាព ពេលកំពុងបាក់ទឹកចិត្ត
  • មានសញ្ញាទាំងនេះអត់ បើមានស្ត្រេសដល់កំពូលហើយ
  • បើ​ដឹង​ខ្លួនថាស្រ្តេសខ្លាំង ហើយមិនរកពេលលំហែខ្លះ អាចឈានដល់ដំណាក់កាលកាន់តែយ៉ាប់
  • ក្នុងករណីមានសំណួរ មន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុតសូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕ 

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ May 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម