backup og meta

វិធី​ចាក់​ទឹក​ក្រៅ​ពាង ជួយ​មិនឲ្យ​មាន​ផ្ទៃពោះ​បាន​១០០ភាគរយ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 05, 2020

    វិធី​ចាក់​ទឹក​ក្រៅ​ពាង ជួយ​មិនឲ្យ​មាន​ផ្ទៃពោះ​បាន​១០០ភាគរយ?

    គ្នា​យើង​ទំនង​ជា​ធ្លាប់ឮ ឬ​អ្នក​ខ្លះ​ទំនងជា​បាន​អនុវត្ត​ផង ពី​វិ​ធីសាស្រ្ត​ពន្យា​កំណើត​បែប​ធម្មជាតិ​មួយ​ ដែល​គេ​និយម​ហៅ​ជា​ទូទៅ​ថា​ «ចាក់​ទឹក​ក្រៅ​ពាង»។ តើ​វិធីសាស្រ្ត​ពន្យា​កំណើត​បែប​នេះ​ពិតជា​ជួយ​ការ​ពារ​មិន​ឲ្យ​មា​ន​ផ្ទៃពោះ​បាន​១០០​ភាគរយ​?

    គ្នា​យើង​ដឹង​ទេ​ថា​ពេល​រួម​ភេទ មុន​ប្រុសៗ​យើង​ចេញ​ទឹកកាម​ លិង្គ​របស់​យើង​បាន​បញ្ចេញ​ទឹក​រម្អិល​ជាមុន ដែល​ពេល​ខ្លះ​យើង​មិន​អាច​គ្រប់​គ្រង​ការ​ចេញ​ទឹក​រម្អិល​នេះ​បាន​ទេ។ បើ​និយាយ​ដល់​ឱកាស​មាន​ផ្ទៃពោះ​ដោយ​សារ​ទឹក​រម្អិល​នេះ ការ​សិក្សា​មួយ​ចំនួន​បញ្ជាក់​ថា​មាន​ភាគរយ​តិច​តួច តែ​ថា​មិន​អាច​មើល​រំលង​បាន​ទេ។ ដូច​នេះ​ហើយ បានជា​អ្នក​ស្រាវ​ជ្រាវ​ថា​វិធី​សាស្រ្ត​ចាក់​ទឹក​ក្រៅពាង​មិន​មាន​ប្រសិទ្ធភាព​១០០​ភាគរយ​នោះ​ទេ​ ហើយ​បើ​យើង​ចង់​ពន្យា​កំណើត​គួរ​ប្រើ​ថ្នាំ​ ឬ​ស្រោម​អនាម័យ​ ទើប​ជា​ជម្រើស​ល្អ។

    ប្រើមាត់រួមភេទ

    ទោះ​បី​ជា​ប្រុសៗ​យើង​បាន​ដក​លិង្គ​ចេញ​ពី​ប្រដាប់​ភេទ​ខាង​ស្រី​មុន​ពេល​ចេញ​ទឹក​កាម​ក៏​ដោយ ប៉ុន្តែ​ទឹក​រម្អិល​ដែល​ចេញ​​ពី​លិង្គ​មុន​ចេញ​ទឹក​កាម​ទំនងជា​បាន​ចូល​ក្នុង​ទ្វារមាស​ដៃ​គូខាង​ស្រី​បាត់​ទៅ​ហើយ​។​ ការ​សិក្សា​មួយ​កាលពី​ឆ្នាំ​២០០៨ នៅ​សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា​គូ​ស្នេហ៍​ប្រ​ហែល​១៨​ភាគ​រយ​​មាន​ផ្ទៃពោះ​ដោយ​សារ​តែ​ប្រើ​វិធី​សាស្រ្ត​ចាក់​ទឹក​ក្រៅ​ពាង​នេះ។

    ការ​សិក្សា​មួយ​ទៀត​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០០៩ ក៏​បាន​បញ្ជាក់​ដែរ​ថា​មាន​គូស្វាមី​ប្រហែល​ពី​១៤ ទៅ​២៤​ភាគរយ​បាន​ភ្លាត់​មាន​ផ្ទៃពោះ​ដោយ​សារ​វិធី​សាស្រ្ត​នេះ​ដែរ។

    ទោះបីជា​ទឹក​រម្អិល​ដែល​​ចេញ​ពី​លិង្គ​មុន​ពេល​ចេញ​ទឹកកាម​នេះ​មិន​អាច​នាំ​យក​មេជីវិត​ឈ្មោល​ទាំង​ហ្វូង​ចូល​ក្នុង​ទ្វារ​មាស​ក៏​ពិត​មែន តែ​ក៏​អាច​នាំ​មេជីវិត​ឈ្មោល​មួយ​ចំនួន​ឆ្លង​កាត់​លិង្គ​ទៅ​កាន់​ទ្វារ​មាស​បាន​ដូច​គ្នា។ ការ​សិក្សា​មួយ​រក​ឃើញ​ថា មេជីវិត​ឈ្មោល​មាន​សុខភាព​ល្អ​ប្រហែល​១៦,៧​ភាគ​រយ​មាន​នៅ​ក្នុង​សំណាក​ទឹក​រម្អិល​នេះ។

    ដោយ​ហេតុ​ផល​នេះ​ហើយ បានជា​ការ​ប្រើ​ប្រាស់​វិធី​សាស្រ្ត​ចាក់​ទឹក​ក្រៅ​ពាង​នៅ​តែ​ផ្ដល់​​ឱកាស​ឲ្យ​ភាគី​ខាង​ស្រី​មាន​ផ្ទៃ​ពោះ​បាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Nov 05, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម