backup og meta

បើអាច ស្រីៗ​មិនគួររួមភេទ​ក្នុងអំឡុងពេលទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Sep 01, 2020

    បើអាច ស្រីៗ​មិនគួររួមភេទ​ក្នុងអំឡុងពេលទាំងនេះ

    មានអត្ថបទជាច្រើន ធ្លាប់លើកឡើងពីគុណសម្បត្តិដ៏អស្ចារ្យពីការរួមភេទ ទាំងសុខភាពផ្លូវចិត្ត ទាំងផ្លូវកាយ។ ប៉ុន្តែក៏មានសំណួរជាច្រើន គ្នាយើងតែងសួរថា តើពេលណាគួររួមភេទ? ពេលណាមិនគួររួមភេទ? ជាទូទៅ អ្នកជំនាញតែងលើកឡើងថា វាអាស្រ័យទៅលើចំណង់ផ្លូវភេទរបស់យើងប៉ុណ្ណោះ ប៉ុន្តែក៏មានចំណុចមួយចំនួន ស្រីៗគ្នាយើងគួរផ្អាករួមភេទបណ្តោះអាសន្នសិន បើស្ថិត​ក្នុង​ចំណុចដូចក្នុងអត្ថបទខាងក្រោមនេះ។

    ១- អំឡុងពេលមករដូវ

    អាចនិយាយបានថា វារឿងល្អ បើដៃគូយើង ជាមនុស្សអាចទទួលយកការរួមភេទទាំងអំឡុងពេលយើងមករដូវបាន ប៉ុន្តែកុំឲ្យតម្លៃគាត់នៅលើចំណុចនេះពេក​ ព្រោះអំឡុងពេលនេះ វាអាចនឹងនាំឲ្យរំខានដល់អារម្មណ៍យើង ណាមួយមានលាយឡំជាមួយ​ឈាមរដូវ អាចនឹងធ្វើឲ្យការរួមភេទនេះ មិនមានភាពស្រណុកសុខស្រួលគ្រប់គ្រាន់នោះទេ។ ហេតុនេះ គ្នាយើងអាចសម្រេចចិត្តដោយខ្លួនឯង គួររួមភេទ ឬមិនគួរ?

    ២- កំពុងហើមពោះ

    តើប្តីប្រភេទណា ដែលគិតតែចង់រួមភេទជាមួយប្រពន្ធ ទាំងមិនគិតថាពោះយើងកំពុងតែរឹងដូចបាល់បោះនោះ។ ក្នុងករណីនេះ បើប្តី ឬដៃគូយើង ទទួលយកការប្រកែកមិនព្រមរួមភេទពីយើង វាបង្ហាញថា នេះទើបជាស្នេហាពិត ជាប្តី ជាដៃគូគួរឲ្យស្រលាញ់។ អ្វីយើងចង់និយាយនៅត្រង់ចំណុចនេះ បើសិនជាការរួមភេទ មិនប៉ះអារម្មណ៍យើងទេ អាចបន្តបាន ប៉ុន្តែបើវាកាន់​តែ​ធ្វើឲ្យអាការៈហើយពោះធ្ងន់ធ្ងរជាងមុន កុំរួមភេទពេលនេះអី។

    ៣- ទើបតែញ៉ាំឆ្អែតខ្លាំងពីល្ងាច

    ត្រង់ចំណុចនេះ យើងអាចនិយាយបាន ចំពោះគូស្នេហ៍ជាច្រើន ការញ៉ាំអាហារពេលល្ងាចបែបរ៉ូមែនទិក និងកាន់តែបង្កាត់ភ្លើងស្នេហ៍ឲ្យរោលរាលខ្លាំងថែមមួយកម្រិតទៀត។ បើគ្នាយើងពិតជាចង់ញ៉ាំអាហារល្ងាចយ៉ាងឆ្ងាញ់ ហើយ​រ៉ូមែនទិក អាចឈានទៅ​ដល់​ការរួមភេទដ៏អស្ចារ្យនោះ ត្រូវកំណត់ការញ៉ាំឲ្យបានល្អ ព្រោះបើយើងញ៉ាំឆ្អែត អាហារក្នុងពោះយើង​នឹងធ្វើឲ្យយើងឆាប់ងងុយគេង នាំឲ្យខកខានរាត្រីដ៏អស្ចារ្យនេះមិនខាន។

    ៤- ទើបសម្រាលកូន

    ក្រោយសម្រាលកូន ស្រីៗមិនគួររួមភេទភ្លាមទេ។ កាន់តែប្រសើរជាងនេះ គួរប្រាប់ដៃគូយើង កុំរំខានយើងអំឡុងពេលនេះអី ព្រោះយើងដឹងខ្លួនឯងច្បាស់ ក្រោយសម្រាលប្រដាប់ភេទយើង រងការប៉ះទង្គិចខ្លាំង ហេតុនេះត្រូវរង់ចាំរហូតទាល់តែវិលមករកភាព​ប្រក្រតីវិញសិន ចាំចាប់ផ្តើមរួមភេទជាថ្មី។

    ៥- លាបក្រមួនបំបាត់ឈឺចាប់នៅតំបន់ប្រដាប់ភេទ

    ត្រូវតែចាំថា បើមានការឈឺចាប់ត្រូវលាបក្រមួននៅតំបន់ប្រដាប់ភេទ ស្រីៗត្រូវកត់សម្គាល់ខ្លួនឯងឲ្យបានត្រឹមត្រូវ តើខាងក្រោមនោះ មានឈឺចាប់ ឬឡើងក្រហមដែរទេ? បើមាន កុំរួមភេទអី គួរសម្រាកឲ្យបានល្អ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Sep 01, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម