២-ផឹកគ្រឿងស្រវឹងមុនរួមភេទ
គ្នាយើងទំនងជាធ្លាប់បានឮថាផឹកស្រាក្រហមមួយកែវ ប្រហែលអាចជួយជំរុញចំណង់ផ្លូវភេទ តែគ្នាយើងត្រូវដឹដែរថាបើផឹកច្រើន អាចធ្វើឲ្យប្រតិបត្តិការលើគ្រែរបស់យើងមិនអាចឈានដល់គោលដៅបានទេ។ ក្នុងកាសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យ Missouri–St. Louis នៅអាមេរិក ១១% នៃអ្នកផឹកជាតិស្រវឹង សុទ្ធតែរាយការណ៍មកថា មានបញ្ហាបញ្ចេញទឹកកាម។
បើប្រៀបធៀបរវាងប្រុសៗមិនផឹកស្រា និងប្រុសៗផឹកស្រាច្រើន គឺថាអ្នកផឹកស្រាពិបាកគ្រប់គ្រងការឈានដល់ចំណុចកំពូល ទាំងអំឡុងពេលដៃគូខាងស្រី នៅមានតម្រូវការខ្លាំងដើម្បីឈានដល់ចំណុចកំពូលរួមគ្នានោះ។ ហេតុផលចម្បងនៃបញ្ហានេះ គឺជាតិអាល់កុល បានរំខានទៅលើប្រព័ន្ធប្រសាទដ៏សំខាន់របស់យើងដែលមាននាទីជួយផ្តល់ភាពសម្រើប និងឈានដល់ចំណុចកំពូល។