backup og meta

បើមិនចង់ឲ្យខកខានរាត្រីរ៉ូមែនទិក គ្នា​យើង​គួរ​ចៀសវាងអាហារទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 02, 2020

    បើមិនចង់ឲ្យខកខានរាត្រីរ៉ូមែនទិក គ្នា​យើង​គួរ​ចៀសវាងអាហារទាំងនេះ

    គ្នា​យើង​មួយ​ចំនួន បើ​គិត​ថា​យប់​នេះ​នឹង​បង្កើត​ភាព​រ៉ូមែន​ទិក​ជាមួយ​ដៃគូ​នោះ គួរ​តែ​ចៀស​វាង​អាហារ​ប៉ុន្មាន​ប្រភេទ​នេះ​នៅ​ពេល​បាយ​ល្ងាច​ហើយ។ តើ​អាហារ​អ្វី​ខ្លះ​ដែល​អាច​រំខាន​ដល់​ភាព​រ៉ូមែន​ទិក​របស់​យើង​បាន​នោះ?

    . អាហារ​ហឹរ

    បើ​គ្នា​យើង​ចង់​ឲ្យ​សម្មភាព​ផ្លូវ​ភេទនៅ​រាត្រីនេះ​មាន​ភាព​រលូត​ល្អ គួរ​ចៀស​វាង​អាហារ​ណា​មាន​រសជាតិ​ហឹរ​ហើយ។ អាហារ​មាន​រសជាតិ​ហឹរ​អាច​ធ្វើ​ឲ្យ​យើង​ជួប​អាការៈ​ច្រាល​អាស៊ីដ​ក្រពះ ពិបាក​រំលាយ​អាហារ និង​អាច​ធ្វើ​ឲ្យ​យើង​ត្រូវ​ទៅ​បន្ទប់​ទឹក​ញឹកញាប់​ទៀត​ផង​។ បើ​អ៊ីចឹង​មាន​រឿង​អី​ដែល​យើង​ត្រូវ​ញ៉ាំ​អាហារ​ហឹរ​នោះ បើ​វា​រំខាន​យ៉ាង​នេះ។

    ដឹង​ថាគ្នា​យើង​ខ្លះ​ចូល​ចិត្ត​សណ្ដែក​ណាស់ ហើយ​អាច​មាន​បន្ថែម​ចូល​ក្នុង​របប​អាហារ​ពេល​យប់​ទៀត​ផង។ តែ​បើ​គិត​ថា​យប់​នេះ​ចង់​មាន​អីៗ​ជាមួយ​គូស្នេហ៍​នោះ អាហារ​ប្រភេទ​សណ្ដែង​មិន​គួរ​មាន​ក្នុង​របប​អាហារ​ពេល​ល្ងាច​នោះ​ទេ។ សណ្ដែក​មាន​ផ្ទុក​មូលេគុល​ស្ករ ដែល​រាងកាយ​យើង​ពិបាក​ក្នុង​ការ​រំលាយ និង​ធ្លាក់​ទៅ​ដល់​ពោះវៀន​ណាស់។ ម្យ៉ាង​ទៀត ពពួក​បាក់តេរី​ក៏​អាច​បង្វែរ​មូលេគុល​ស្ករ​នេះ​ឲ្យ​ទៅ​ជា​ហ្គាស​នៅ​ក្នុង​ពោះ​យើង​បាន​ទៀត​ផង។ ដូច​នេះ​ហើយ​បើ​មិន​ចង់​ឲ្យ​មាន​ការ​រំខាន​ព្រោះ​តែ​ហ្គាស​ក្នុង​ពោះ​ទេ គួរ​តែ​ដក​សណ្ដែក​ចេញ​ពី​អាហារ​ពេល​ល្ងាច​មួយ​ពេល​សិន​ទៅ។

    . ខ្ទឹមបារាំង និង​ខ្ទឹមស

    គ្នា​យើង​សុទ្ធ​តែ​ដឹង​ហើយ​ថា​ខ្ទឹមបារាំង និង​ខ្ទឹម​ស អាច​ធ្វើ​ឲ្យ​ដង្ហើម​យើង​មាន​ក្លិន​បាន តែ​ដឹងទេ​ថា​វាក៏​អាច​ធ្វើ​ឲ្យ​កន្លែង​សម្ងាត់​យើង​មាន​ក្លិន​ដូច​គ្នា។​ ដូច​នេះ​ហើយ បើ​យប់​នេះ​គិត​ថា​ចង់បាន​ភាព​រ៉ូមែនទិក មិន​គួរ​ដាក់​របស់​ទាំង​ពីរ​នេះ ក្នុង​អាហារ​ពេល​ល្ងាច​ទេ។

    . បង្អែម

    នំផ្អែម ឬ​បង្អែម ក៏អាច​បង្ក​ជា​បញ្ហា​ដល់​សកម្មភាព​លើ​គ្រែ​យើងបាន​ដែរ។ នំផ្អែម​ដូច​ជា​នំ​ខេក និង​នំឃុកឃី ជាដើម​នោះ​សុទ្ធ​តែ​អាច​រំខាន​រឿង​លើ​គ្រែ​យើង​បាន​ ដោយ​សារ​របស់​ផ្អែម​ទាំងនេះ​មាន​ខ្លាញ់ពិបាករំលាយ និង​ស្ករ​ ដែល​អាច​បង្អាក់​ការ​ដល់ចំណុច​កំពូល​យើង​បាន។ មួយ​វិញ​ទៀត ជាតិ​ផ្អែម​នឹង​បង្កើន​បរិមាណ​អាំង​ស៊ុយ​លីន​នៅ​ក្នុង​រាងកាយ​របស់​យើង ដែល​នេះ​ជា​អ្វី​ដែល​យើង​គ្រប់​គ្នា​មិន​ត្រូវ​ការ​ទេ​នៅ​ពេល​ដល់​ម៉ោង​ចូលគេង​ហើយ​នោះ។

    . អាហារ​មាន​ជាតិប្រៃ

    អាហារ​មួយ​ប្រភេទ​ទៀត​ដែល​គួរចៀស​វាង​ដែរ​គឺ​អាហារ​មាន​ជាតិ​ប្រៃ បើ​យប់​នេះ​​យើង​គិត​ចង់​បង្កើន​ភាព​ស្និទ្ធស្នាល​ជាមួយ​ដៃគូ។ ជាតិ​អំបិល​នៅ​ក្នុង​អាហារ​ប្រៃ​អាច​ធ្វើ​ឲ្យ​យើង​ហើម​ពោះ និង​អាច​រំខាន​មិន​ឲ្យ​គ្នា​យើង​បាន​ដល់​ចំណុច​កំពូល​ពេល​រួមភេទ​ទៀត​ផង ដោយ​សារ​តែ​អំបិល​អាច​កាត់​បន្ថយ​លំហូរ​ឈាម​។

    ដូចនេះ ហើយ បើ​យប់​នេះ​គ្នា​យើង​មាន​គិតថា​ចង់​បាន​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​ដៃ​គូ ​គួរ​ចៀស​វាង​អាហារ​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​ហើយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Oct 02, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម