backup og meta

ក្រោយ​រួមភេទ​រយៈពេល​ប៉ុន្មាន​ ទើប​មានការបង្កកំណើត?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ 3 weeks ago

    ក្រោយ​រួមភេទ​រយៈពេល​ប៉ុន្មាន​ ទើប​មានការបង្កកំណើត?

    គ្នា​យើង​ពិត​ជា​បាន​ដឹង​ហើយ​ថា​ការ​រួម​ភេទ​អាច​ធ្វើ​ឲ្យ​យើង​មាន​ផ្ទៃ​ពោះ​បាន តែ​ថា​តើ​ស្រីៗ​យើង​អាច​មាន​ផ្ទៃពោះ​បាន​នៅ​រយៈ​ពេល​ប៉ុន្មាន​ក្រោយ​រួម​ភេទ? សំណួរ​នេះ​មិន​មាន​ចម្លើយ​​ជាក់​លាក់​នោះ​ទេ វា​អាស្រ័យ​​លើ​ពេល​វេលា​ដែរ ពេល​ខ្លះ​អាច​ថា​ត្រឹម​ប៉ុន្មាន​នាទី ឬ​អាច​ដល់​ពី​របី​ថ្ងៃ​​ក្រោយ​រួម​ភេទ​។

    ពេល​ភរិយា​ស្វាមី គិត​ថា​​ចង់​បាន​កូន ភាគច្រើន​គិត​ថា​នឹង​អាច​បាន​ភ្លាម​ដែរ​ ប៉ុន្តែ​ជាក់​ស្តែង​អាច​ត្រូវ​ការ​ពេល​យូរ​ជាង​ការ​រំពឹង​ទុក​ផង។ អ្នក​ខ្លះ​បាន​រួម​ភេទ​ជា​បន្ត​បន្ទាប់​ ដោយ​សង្ឃឹម​ថា​អាច​នឹង​មាន​កូន​បាន​ តែ​យើង​ក៏​ត្រូវ​ដឹង​ដែរ​ថា​ពេល​ណា​មេជីវិត​ញី​ទុំ​ធ្លាក់​ និង​អាច​បង្ក​កំណើត​បាន​ក្រោយ​រួម​ភេទ​។ ការ​បង្ក​កំណើត​ដោយ​ការ​រួម​ភេទ​អាច​បាន​ភ្លាម​ក្រោយ​រួម​ភេទ​ត្រឹម​តែ​បី​នាទី និង​ខ្លះ​ត្រូវ​ការ​ដល់​ទៅ​៥​ថ្ងៃ​ក៏​មាន។​

    រួមភេទ

    ដំណើរ​ការ​បង្ក​កំណើត

    គ្នា​យើង​ប្រ​ហែល​ជា​គិត​ថា​​ពេល​វេលា​រវាង​ការ​រួម​ភេទ និង​ការ​បង្ក​កំណើត​ គឺជា​ពេល​វេលា​ដែល​មេជីវិត​ឈ្មោល​ហែល​ទៅ​រក​មេជីវិត​ញី​ដែល​ទុំ​ធ្លាក់ ប៉ុន្តែ​មេជីវិត​ឈ្មោល​ហែល​លឿន​កម្រិត​ណា​មិន​មាន​ចម្លើយ​ឲ្យ​ជាក់​លាក់​នោះ​ទេ​។

    តាម​ការ​សិក្សា​បង្ហាញ​ថា​មេជីវិត​ឈ្មោល ជា​មធ្យម​ត្រូវ​ការ​ពេល​​ពី​ពីរ​ទៅ​១០​នាទី​ក្នុង​ការ​ហែល​ពី​មាត់​ស្បូន​តាម​បំពង់ដៃស្បូនដោយ​សង្ឃឹម​ថា​នឹង​បាន​ជួប​ស៊ុត​មេជីវិត​ញី​។ ការ​ហែល​របស់​​មេ​ជីវិត​ឈ្មោល​នេះ​មិន​អាស្រ័យ​លើ​ទំនាញ​ផែន​ដី​នោះ​ទេ​ ដោយ​អាច​ហែល​​ក្នុង​ស្បូន​​បាន​ មិន​ថា​រាង​កាយ​ស្រីៗ​យើង​ស្ថិត​ក្នុង​ឥរិយាបថ​ដង​ខ្លួន​​​បែប​ណា​ទេ​។ បើ​សិន​ជា​មាន​មេជីវិត​ញី​រង​ចាំ​ស្រេច នោះ​ការ​បង្ក​កំណើត​អាច​កើត​មាន​ភ្លាម​ដែរ​ប្រហែល​ជា​បី​នាទី​ក្រោយ​រួម​ភេទ​។​​

    ដូច​បាន​និយាយ​អ៊ីចឹង​ មេជីវិត​ឈ្មោល​អាច​រស់​នៅ​ក្នុង​សរីរាង្គ​បន្ត​ពូជ​មនុស្ស​ស្រី​យើង​រហូត​ដល់​ប្រាំ​ថ្ងៃ។ នេះ​មាន​ន័យ​ថា​ថ្ងៃ​ដែល​យើង​រួម​ភេទ មិន​មែន​ជា​ថ្ងៃ​តែ​មួយ​ដែល​អាច​ឲ្យ​យើង​មាន​ផ្ទៃ​ពោះ​នោះ​ទេ។ ប្រសិន​ជា​យើង​បាន​រួម​ភេទ​នៅ​ថ្ងៃ​ច័ន្ទ ឬ​អង្គារ យើង​ក៏​អាច​មាន​ផ្ទៃ​ពោះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ឬ​ថ្ងៃ​សុក្រ ដោយ​ការ​បង្ក​កំណើត​នៅ​តែ​អាច​កើត​មាន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​យើង​រួ​ម​ភេទ​។

    ក្រោយ​រួម​ភេទ និង​មាន​ការ​បង្ក​កំណើត ស្រីៗ​យើង​អាច​នឹង​ចេញ​រោគ​សញ្ញា​មាន​ផ្ទៃ​ពោះ​ចន្លោះ​ពី​ពីរ​សប្ដាហ៍​ទៅ​​បួន​សប្ដាហ៍​មក​ទៀត​​។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ 3 weeks ago

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម