ចំពោះប្រុសៗវិញ ការរួមភេទច្រើនដងពេកក្នុងពេលវេលាកំណត់ណាមួយ ក៏អាចចេញជារោគសញ្ញាខ្លះៗដែរ។ រោគសញ្ញាទាំងនោះមានដូចជាមានអារម្មណ៍មិនស្រួលក្នុងខ្លួន និងឈឺចាប់ផងដែរ។
ប្រសិនបើប្រុសៗយើងបញ្ចេញទឹកកាមពីប្រាំបីដង ទៅ ១០ដងនៅថ្ងៃចុងសប្ដាហ៍ ឬត្រឹមរយៈពេលបីថ្ងៃ អាចធ្វើឲ្យយើងមានអារម្មណ៍មិនស្រួលក្នុងខ្លួន និងមានអារម្មណ៍ថាឈឺប្រដាប់ភេទផងដែរ។ ប៉ុន្តែ បើប្រុសៗយើងមានសកម្មភាពលើគ្រែច្រើនដងបែបនេះជាទៀងទាត់ នោះរាងកាយយើងនឹងទម្លាប់បានទៅតាមស្ថានភាពដែរ។
យ៉ាងណា ការអាចរាប់បានថានរណាម្នាក់ ឬខ្លួនយើងរួមភេទច្រើនពេក ឬអត់ គឺអាស្រ័យលើខ្លួនយើងម្នាក់ៗ ទៅតាមតម្រូវការ ចំណង់ តួរនាទី និងរាងកាយរបស់យើងផ្ទាល់។ ដូចនេះ មានតែខ្លួនយើងទេ ដែលអាចដឹងថា រួមភេទប៉ុន្មានដងគិតថាច្រើនពេក ហើយគួរបន្ថយមកប៉ុន្មានដងក្នុងមួយថ្ងៃ ឬសប្ដាហ៍វិញនោះ។