backup og meta

ល្បីថា​ប្រុសៗ​សម្រេចកាមញឹក អាចអត់មាន​កូន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Apr 06, 2021

    ល្បីថា​ប្រុសៗ​សម្រេចកាមញឹក អាចអត់មាន​កូន?

    ឮ​​ពាក្យ “សាប់” ភ្លាម ប្រុសៗ ជា​​ពិសេស​​គ្នា​យើង​ខិលៗ ប្រាកដ​​ជា​​ដឹង​​ភ្លែត​​ថា ចង់​និយាយ​​ពី​អី​ហើយ។ សាប់ សំដៅ​​ការ​​សម្រេច​កាម​ដោយ​ប្រើ​ដៃ ឬ​ឧបករណ៍​ជំនួយ​ផ្សេងៗ រហូត​​ដល់​បាញ់​ទឹក​កាម​ចេញ។ គ្នា​យើង​ដែល​ឧស្សាហ៍​សាប់ មិន​តិច​នាក់​ទេ កំពុង​បារម្ភ​ខ្លាច​ខ្លួន​ឯង​​អាច​​អត់​កូន​នៅ​ថ្ងៃ​ក្រោយ។ ចង់​​ដឹង​ច្បាស់ ស្ដាប់ “Hello គ្រូពេទ្យ” បក​ស្រាយ​ខាង​ក្រោម។

    ការ​ពិត​ទៅ សាប់​ញឹក​ញាប់​គ្មាន​ផល​ប៉ះពាល់​ច្រើន​ដល់​ការ​មាន​កូន​ទេ ព្រោះ​សុខភាព​ប្រុសៗ​ខុស​គ្នា។ អ្នក​ខ្លះ​សុខភាព​ល្អ សាប់​រាល់​ថ្ងៃ ក៏​នៅ​តែ​មាន​មេ​ជីវិត​គ្រប់​គ្រាន់​សម្រាប់​បង្ក​កំណើត​ដែរ តែ​អ្នក​ខ្លះ​វិញ ត្រូវ​ហាម​ដៃ​ខ្លួន​ឯង​យ៉ាង​ហោច​ណាស់ ៣ ថ្ងៃ ទើប​មាន​មេ​ជីវិត​គ្រប់​គ្រាន់​សម្រាប់​បង្ក​កំណើត​មាន​កូន​ប្រើ​នឹង​គេ។ ប៉ុន្តែ បើ​គ្នា​យើង​មាន​គម្រោង​យក​កូន គួរ​កាត់​បន្ថយ​ធ្វើ​បែប​នេះ ដើម្បី​បម្រុង​មេ​ជីវិត​សម្រាប់​បង្ក​កំណើត។

    ១- សាប់ហើយ មានរឿងអីកើតឡើង?

    ពេល​សាប់​ដល់​ត្រើយ ទឹក​កាម​បាញ់​ចេញ ដែល​នេះ​ធ្វើ​ឲ្យ​មេ​ជីវិត​សម្រាប់​បង្ក​កំណើត​ថយ​ថុះ។ ជា​ទូទៅ រាង​កាយ​គ្នា​យើង​ត្រូវ​ការ​ពេល​សម្រាប់​ផលិត​មេ​ជីវិត​ថ្មីៗ ហើយ​គ្នា​យើង​ដែល​ឧស្សាហ៍​សាប់​មួយ​ថ្ងៃ​ម្ដង តែង​មាន​កម្រិត​ចំនួន​មេ​ជីវិត​តិច​ជាង​អ្នក​ដែល​គេ​មិន​សាប់។ បើ​ចង់​បាន​កូន គួរ​តម​ដៃ​ខ្លួន​ឯង ទុក​មេ​ជីវិត​បង្ក​កំណើត​ជាមួយ​ដៃគូ។

    ចំពោះ​ស្រីៗ​វិញ ការ​សម្រេច​កាម មាន​ឥទ្ធិពល​ខ្លាំង​មែន​ទែន​លើ​លទ្ធភាព​អត់​កូន។ ការ​ពិត​ទៅ អំឡុង​ពេល​ដល់​កំពូល មាត់​ស្បូន​របស់​ស្រីៗ ធ្លាក់​មក​ជិត​មាត់​ទ្វារ​មាស ដែល​អំណោយ​ផល​ដល់​មេ​ជីវិត​ឈ្មោល​ចូល​ទៅ​បង្ក​កំណើត។ ប៉ុន្តែ ពេល​រួមភេទ បើ​ស្រីៗ​ដល់​កំពូល​មុន​ប្រុសៗ​វិញ ជាតិ​អាស៊ីដ​របស់​ទ្វារមាស អាច​ជ្រាប​ចូល​ទៅ​ក្នុង​មាត់​ស្បូន ហើយ​ជាតិ​អាស៊ីដ​នោះ​កាត់​បន្ថយ​បរិមាណ​មេ​ជីវិត​ឈ្មោល​ទៀត​ផង។

    សម្រេចកាម

    ២- ចង់​រក្សាមេជីវិតឲ្យបានច្រើន ត្រូវធ្វើម៉េច?

    បើ​ចង់​ឲ្យ​មាន​មេ​ជីវិត​ល្អ​ច្រើន មាន​វិធី​ជា​ច្រើន ​រួម​មាន ស្លៀក​ខោ​ក្នុង​រលុងៗ​កុំ​រឹប​ពេក ហើយ​រឿង​បារី ផឹក​ស្រា បើ​ឈប់​បាន ឈប់​ទៅ។ មេ​ជីវិត​ច្រើន​កាល​ណា គឺ​ល្អ​កាល​ហ្នឹង ព្រោះ​លទ្ធភាព​មាន​កូន​កាន់​តែ​ខ្ពស់។

    ៣- តេស្តរាប់មេជីវិត

    បើ​គិត​ថា យើង​មាន​មេ​ជីវិត​តិច​តួច ហើយ​ពិបាក​យក​កូន​នោះ ឆាប់​ទៅ​ពេទ្យ​ឯកទេស​ពិភាក្សា និង​ធ្វើ​តេស្ត​រាប់​ចំនួន​មេ​ជីវិត ឆែក​សុខភាព​បន្ត​ពូជ។ ជា​ទូទៅ តេស្ត​នេះ​ត្រូវ​ការ​ទឹក​កាម​ផ្ទាល់​គ្នា​យើង​ផ្ទាល់​ម្ដង​យក​វិភាគ។

    ៤- វិធីបង្កើនមេជីវិត

    ចំនួន និង​គុណភាព​មេ​ជីវិត ជា​កត្តា​សំខាន់ បើ​ចង់​ឲ្យ​មាន​កូន​ឆាប់។ វិធីសាស្ត្រ​ធម្មជាតិ​ចម្បង​នោះ គឺ​ចំណី​អាហារ។ បន្លែ ផ្លែឈើ អាហារ​មាន​រ៉ែ ឬ​ថ្នាំ​គ្រាប់​វីតាមីន​គ្រប់​គ្រាន់ អាច​ជួយ​បង្កើន​បរិមាណ​មេ​ជីវិត​បាន។

    ការ​សិក្សា​ថ្មីៗ​ចុង​ក្រោយ​រក​ឃើញ​ថា រ៉ែ​ស័ង្កសី និង​អាស៊ីដ​ហ្វូលិច អាច​ជួយ​ផលិត​មេ​ជីវិត ខណៈ​ដែល​ពេទ្យ​ក៏​បាន​បង្ហាញ​ថា សារធាតុ​ទាំង​នេះ​មាន​ផល​ល្អ​សម្រាប់​ការ​លូត​លាស់​ទារក​ក្នុង​ផ្ទៃ​ដែរ។ ការ​រក្សា​ចំនួន​មេ​ជីវិត​ឲ្យ​មាន​កម្រិត​ខ្ពស់ អាច​បង្កើន​អត្រា​មាន​កូន។ ដូច្នេះ ប្រុសៗ​គ្នា​យើង តម​ដៃ​ខ្លះ​ផង​ទៅ បើ​អាច។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Apr 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម