backup og meta

កំហុស​បច្ចេកទេសច្រើន​កើតញឹកញាប់ ពេល​​ប្រើស្រោម​អនាម័យ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Apr 28, 2022

    កំហុស​បច្ចេកទេសច្រើន​កើតញឹកញាប់ ពេល​​ប្រើស្រោម​អនាម័យ

    និយាយរឿងស្រោមអនាម័យភ្លាម គ្នាយើងអាចដឹងឮច្រើនណាស់ហើយ សឹងតែថាខ្ជិលស្ដាប់ទៀតផង។ ប៉ុន្តែ សម័យនេះហើយ ក៏នៅតែមនុស្សមួយចំនួន មិនទាន់យល់ពីវិធីប្រើស្រោមនៅឡើយ។ ពេលខ្លះ ភ្លាត់មានផ្ទៃពោះទៀតផង។ បើប្រុសៗខិលៗមានស្រីក្រៅ បើប្រើមិនត្រឹមត្រូវទេ អាចឆ្លងរោគ តាមការរហែក បែកស្រោម ឬខុសច្ចេកទេស។

    ស្រោមអនាម័យជាវិធីពន្យារកំណើត ការពារមេជីវិតឈ្មោល និងមេជីវិតញីកុំឲ្យជួបគ្នាដល់ ៩៨% និងការពារឆ្លងជំងឺកាមរោគ ដូចជា អេដស៍ ប្រមេះទឹកបាយ ស្វាយ និងជំងឺឆ្លងច្រើនទៀត។ ស្រោមអនាម័យមាន ២ ប្រភេទ គឺសម្រាប់ប្រុសៗ និងស្រីៗ។ បញ្ហា និងកំហុសដែលឧស្សាហ៍កើតពេលប្រើស្រោម មាន៖

    ១- ប្រើពីរជាន់

    គេថា ប្រើស្រោមពីរជាន់អាចការពារបានល្អ។ តើពិតអត់? វាមិនពិតទេ ព្រោះវារឹបតឹងពេក ធ្វើឲ្យកកិតរលាកប្រដាប់ភេទខាងស្រីៗទៅវិញទេ។

    ២- ជិតចប់ទើបប្រើ

    ប្រុសៗភាគច្រើនចូលចិត្តធម្មជាតិ ដែលភាសាអ្នកខិលៗហៅថា “លាត’” ហើយប្រើស្រោម ពេលជិតដល់កំពូលតែប៉ុណ្ណោះ។ ប៉ះផ្ទាល់រវាងប្រដាប់ភេទ អាចនាំឲ្យមានជំងឺកាមរោគ ឬមានផ្ទៃពោះ ហើយវាមិនមែនជាគំនិតល្អទេ។

    ៣- ពាក់ពេលនៅទន់

    ពាក់ស្រោមទាំងអាអូនតូចមិនទាន់រឹង មិនល្អទេ វាអាចនឹងមិនរឹបត្រូវតាមរូបរាង អ៊ីចឹងហើយវាអាចលេចទឹកកាមពេលក្រោយ។

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

    ៤- ស្រោមផុតកំណត់

    ត្រង់​នេះ អាច​កើត​ឡើង ដោយសារ​តក់​ក្រហល់​ពេក រត់​ទិញ​ស្រោម​ ភ្លេច​មើល​ថ្ងៃ​ផុត​កំណត់។ បើហួសកំណត់ មិនគួរប្រើវាទេ ព្រោះកៅស៊ូអាចនឹងស្ងួតពេលប្រើ ឬគុណភាព និងទឹករំអិលក្នុងស្រោមខូចគុណភាព។ ក្រុមហ៊ុនផលិតក៏មិនឲ្យប្រើដែរ បើហួសកាលបរិច្ឆេទកំណត់។

    ៥- រើសទំហំមិនត្រូវ

    ស្រោមលក់លើទីផ្សារមិនដូចគ្នាទាំងអស់ទេ។ ខ្នាត និងប្រភេទសំខានណាស់ រឹបពេក ធំជាងអាអូនតូចពេក មិនល្អទេ។ បើយកទំហំធំពេក ស្រោមអាចរបូត ឬរមួលចុះ បើតឹងពេកអាចរហែក។

    ៦- យកមកប្រើវិញ

    យកស្រោមដែលប្រើហើយ ទៅលាងទឹក ហើយប្រើម្តងទៀត មិនល្អទេ។ កុំព្យាយាមសន្សំសំចៃពេក គួរត្រៀមមុន បើមានគម្រោងរួមភេទ។

    ៧- មិនប្រយ័ត្នពេលហែក

    ការរហែកភាគច្រើនមិនមែនពេលប្រតិបត្តិការទេ គឺពេលរៀបពាក់ទៅវិញទេ អាចមកពីក្រចក របស់ស្រួចៗពេលហែកសម្បក។ បើប្រើវាមិនត្រឹមត្រូវ ឬទ្វារមាសដៃគូតូច ឬស្ងួតពេក ស្រោមអាចរហែក។

    បើមានអារម្មណ៍ថាមិនស្រួល ឬប្លែក គួរពិនិត្យឲ្យច្បាស់ថាវាមិនរហែក។ ចំណុចខាងលើនេះជាកំហុសដែលឧស្សាហ៍ជួបប្រទះពេលប្រើស្រោមអនាម័យ អ៊ីចឹងគួរប្រយ័ត្នឲ្យមែនទែន ព្រោះបើភ្លាត់មួយចំនួន មិនអាចត្រឡប់ក្រោយបានទេ ដូចជា​ឆ្លងអេដស៍។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Chamnan Amrith · កែ Apr 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម