៣- វិធីសាស្រ្ដរួមភេទ ពេលមានជំងឺហឺត
ទោះកើតហឺត ក៏នៅតែអាចរួមភេទបានដូចគ្នា ដោយគ្រាន់តែប្រើវិធីសាស្ត្រដូចខាងក្រោម៖
– រៀបរាប់អាការៈ និងស្ថានភាពជំងឺឲ្យបានច្បាស់លាស់ទៅកាន់ដៃគូ ព្រោះការចេះយោគយល់គ្នានឹងមិនធ្វើឲ្យមានគ្រោះថ្នាក់អំឡុងពេលរួមភេទ ដូចជា មានស្រ្ពាយបាញ់មាត់ជិតខ្លួនពេលរួមភេទ ដើម្បីមានអារម្មណ៍កាន់តែទុកចិត្ត។
– ឈប់ខ្មាសអៀនរឿងប្រើស្ព្រាយបាញ់មាត់ ពេលនៅជិតដៃគូ ព្រោះដៃគូក៏បារម្ភ និងមិនចង់ឲ្យមានរឿងអ្វីប៉ះពាល់ដល់អាយុជីវិតយើងដែរ។
– ពិគ្រោះជាមួយគ្រូពេទ្យពីជំងឺហឺត ដែលប៉ះពាល់ទៅលើជីវិតផ្លូវភេទ ទំនាក់ទំនង និងអារម្មណ៍ ព្រោះអាចធ្វើឲ្យយើងលែងមានភាពតានតឹង និងទទួលបានដំបូន្មានល្អៗពីពេទ្យ។