backup og meta

កំហុសទាំងនេះ ស្រីៗតែងមើល​រំលងពេលកំពុងមានអីៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Apr 28, 2022

    កំហុសទាំងនេះ ស្រីៗតែងមើល​រំលងពេលកំពុងមានអីៗ

    ឲ្យ​តែ​មាន​បញ្ហា​ពេល​រួមភេទ បន្ទោស​ខាង​ប្រុស​រហូត ទាំង​ខាង​ស្រី​មិន​គិត​ថា យើង​ខ្លួន​ឯង ក៏​មាន​កំហុស​រឿង​លើ​គ្រែ ធ្វើ​ឲ្យ​ខូច​អារម្មណ៍ អស់​ចំណង់ ដូច​តែ​គ្នា​ហ្នឹង។ ស្រីៗ​គ្នា​យើង ធ្លាប់ចាប់​អារម្មណ៍​កំហុស​ខ្លួន​អត់? បើអត់ ចាំ “Hello គ្រូពេទ្យ” ប្រាប់​ឲ្យ​ដឹង​ច្បាស់​ពេល​នេះ​ម៉ង់​ទៅ។

    ១- មិនព្រមចាប់ផ្តើមមុន

    ជាទូទៅ ស្រីៗ​ភ័យខ្លាច អៀន​ខ្មាស​ច្រើន ខ្លាច​ដៃគូ​គិត​ថា​ខ្លួន​ចូលចិត្ត​ ឬចេះ​រឿង​ចឹងៗ​ជាង​ប្រុសៗ។ ​ហេតុផល​នេះ ​ស្រីៗតែង​គេច​វេសមិន​ព្រម​ចាប់​ផ្តើម​បើក​ប្រតិបត្តិការ​មុន។ ទោះជានៅ​បច្ចឹម​ប្រទេស គំនិត​នេះ ត្រូវ​គេ​ចាត់​ទុក​ចាស់​គំរឹល​ក៏​ពិត​មែន ប៉ុន្តែ​ក្នុង​សង្គម​ខ្មែរ ទស្សនៈនេះ​នៅ​តែ​បន្ត​ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ មិន​សាប​រលាប​នោះឡើយ ក៏​ជា​មូល​ហេតុ​មួយ​ នាំ​ឲ្យ​ស្រីៗ​ភាគ​ច្រើន មិន​អាច​ឈាន​ទៅ​ដល់​ចំណុច​កំពូល​អំឡុង​ពេល​រួមភេទ។

    កាល​ពី​អតីត​កាល ​មាន​ទ្រឹស្តី​លើក​ឡើង​ថា ស្រី​មិន​សូវ​ជា​ចាប់​អារម្មណ៍​រឿង​លើ​គ្រែ ដូច​ជា​ប្រុសៗ​នោះទេ។ តាម​ពិត​ទៅ ស្រីៗ​ចង់​ដឹង​ចង់​ស្គាល់​រឿង​នេះ​មិន​អន់​ជាង​ប្រុសប៉ុន្មានដែរ។ ហេតុនេះ ស្រីៗ​គ្នា​យើង​ គួរ​បើក​ចិត្ត​ឲ្យ​ទូលាយ បង្ហាញ​ភាព​ក្លាហាន ម្តងម្កាល ​សាកល្បង​ធ្វើ​ជា​ចាប់ផ្តើម​មុន​ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗ និង​ភាព​ស្និត​ស្នាល​កាន់​តែ​ខ្លាំង​ជាមួយ​ដៃគូ។

    ២- បារម្ភលើរូបរាងសម្រស់ខ្លាំងពេក

    បើ​រវល់​តែ​ដក់​អារម្មណ៍​ជាមួយ​រឿង​ស្អាត មិន​ស្អាត ធាត់ ស្គម ឬ​ដៃគូ​ថើប​ខ្លាំង ខ្លាច​ខូច Makeup ស្រី​គ្នា​យើង ក៏​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​ ទទួល​អារម្មណ៍​ស្រណុក​សុខ​ស្រួល​ដូចគ្នា។ ព្យាយាម​ផ្តោត​អារម្មណ៍​ទៅ​តាម​អ្វី​កំពុង​តែ​កើត​ឡើង បង្ហើរ​អារម្មណ៍​ទៅ​តាម​ជំហាន​នីមួយៗ​ ជាមួយ​ដៃគូ​។ អ្នក​ឯកទេស​បញ្ហា​រួម​ភេទ​និយាយ​ថា ការ​ពិត​ ប្រុសៗមិន​សូវ​គិតពី​រឿង​រាងកាយ ដូច​ដែល​ស្រីៗ​តែងតែ​ខ្វល់ខ្វាយ​នោះ​ទេ។ ហេតុ​នេះ បើ​គ្នា​យើង​ពិតជា​ស្រលាញ់ ពេញចិត្ត​ដៃគូ​យើង​មែន​នោះ ក៏​មិន​គួរ​ខ្វល់ខ្វាយ​អំពី​រឿង​អ្វី​ផ្សេង​​អំឡុង​ពេល​កំពុង​ប្រតិបត្តិការ​ដូច​គ្នា។ មួយ​វិញ​ទៀត ប្រុសៗ​ភាគ​ច្រើន ចាប់​អារម្មណ៍​ទៅ​លើ​ដៃគូ​មាន​សុខភាព​ល្អ និង​ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ៣- គិតថាដៃគូមិនឲ្យតម្លៃការរួមភេទ

    ខុស​ពី​អ្វី​ដែល​ស្រីៗ​ភាគច្រើន​គិត ប្រុសៗ​មិន​មែន​គិត​ថា​ការ​រួមភេទ​គ្រាន់​តែ​ជា​រឿង​សប្បាយមួយ​ភ្លេត​នោះ​ទេ។ តាម​ពិត​ទៅ ប្រុសៗ​គិត​ថា រឿង​លើ​គ្រែ​ ​មាន​សារ​សំខាន់​ណាស់​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ជា​ដៃគូ​ ឬប្តី​ប្រពន្ធ​កាន់​តែ​មាន​សុភមង្គល។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ដៃគូ​​មាន​ទំនាក់ទំនង​ស្នេហា​ល្អ​ អាច​ទទួល​បាន​បទ​ពិសោធន៍​ជីវិត​ផ្លូវ​ភេទ​ល្អប្រសើរ ទាំង​ស្រីៗ ទាំង​ប្រុសៗ។ ហេតុនេះ គប្បី​បញ្ចប់​គំនិត​អវិជ្ជមាន​មួយ​នេះ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អារម្មណ៍​ផ្លូវ​ភេទ​របស់​យើង។

    អត្ថបទគួរអាន៖

    ៤- គិតថាប្រុសៗចង់រួមភេទគ្រប់ពេល

    សំនួរ​នេះ បើ​ទៅ​សួរ​អា​ក្អូន​វ័យ​ជំទង់ៗ ច្បាស់​ណាស់ ពួកគេ​ពិត​ជា​ចង់​រួមភេទ​ស្ទើរ​តែ​គ្រប់​ពេល ប៉ុន្តែ​វា​មិន​ដូច​គ្នា​ទេ​សម្រាប់​ប្រុសៗ​វ័យ មាន​គំនិត​ចាស់​ទុំ។ បញ្ហា​ជីវិត​ប្រចាំ​ថ្ងៃ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ប្រុសៗ​បាត់បង់​អារម្មណ៍​ផ្លូវ​ភេទ​ផង​ដែរ។ ហេតុនេះ ប្រសិន​បើ​ដៃគូ​យើង​ហាក់ មិន​ចាប់​អារម្មណ៍​លើ​យើង​នៅ​ពេល​ណា​មួយ សូមកុំ​រើស​​ដាក់​ខ្លួន​ទាំង​អស់អី ព្រោះ​អាច​បណ្តាល​មក​ពី​សម្ពាធ​​ការងារ ឬ​កត្តា​អ្វី​ផ្សេង​ទៀត។ ព្យាយាម​គិត​ពី​ពេល​ដែល​យើង​បាន​បដិសេធគេ ដោយ​សារ​មូល​ហេតុ​អ្វី ព្រោះ​ទាំង​គេ​ទាំង​យើង ពេល​បដិសេធ​មិន​រួម​ភេទម្តងៗ មិន​មែន​មិន​ស្រលាញ់​គ្នាទេ គ្រាន់​តែ​អារម្មណ៍​ពេល​នេះ យើង​ឬ​ដៃគូ​យើង​ មិន​ចង់​រួមភេទ​ប៉ុណ្ណោះ។

    priapism

    ៥- ចូលចិត្តលាក់លៀមបញ្ហា

    ទោះបីជា គ្នា​យើង និង​ដៃគូ​រស់​នៅ​ជាមួយ​គ្នា​យូរ​ប៉ុណ្ណា​ក៏​ដោយ គប្បី​បើក​ចិត្ត​ឲ្យ​ទូលាយ និយាយ​ជាមួយ​គ្នា បញ្ហា​ផ្សេងៗ​កើត​ឡើង​អំឡុង​ពេល​រួម​ភេទ ​ដោយ​ចំហ។ ដើម្បី​ឲ្យ​ដៃគូ​ដឹង​ថា យើង​ឈាន​ដល់​ចំណុច​កំពូល ឬ​ក៏​អត់? មាន​តែ​និយាយ​គ្នា​ត្រង់ៗ ទើប​ខាង​ប្រុស​អាច​ដឹង យើង​ចូល​ចិត្ត​ និង​មិន​ចូល​ចិត្ត​បែបណា?។ បុរស​មិន​មែន​ដឹង​គ្រប់​រឿងទេ អ៊ីចឹង​ហើយ គេ​ក៏​មិន​អាច​ធ្វើ​ឲ្យ​យើង​មាន​ក្តី​សុខ​គ្រប់​ពេល​នោះ​ដែរ។ ដោយ​សារ ប្រុសៗ​ភាគ​ច្រើន​ សុទ្ធ​តែ​ស្ម័គ្រ​ចិត្ត នឹង​បំពេញ​ក្តីសុខ​ឲ្យ​ដៃ​គូ​របស់​ខ្លួន ហេតុនេះ ត្រូវ​និយាយ​ប្រាប់​ប្រុសៗ​ដោយ​ត្រង់ យើង​ចង់​បាន​យ៉ាង​ម៉េច​ឲ្យ​ប្រាកដ។ យ៉ាងណា គប្បី​និយាយ​ជាមួយ​ដៃគូ ដោយ​លើក​ទឹក​ចិត្ត ហើយ​ប្រាកដ​ថា​មិន​ប៉ះពាល់​អារម្មណ៍​របស់​ប្រុសៗ​នោះដែរ។

    សាក​ល្បង​ប្រាប់​ប្រុសៗ ពី​អ្វី​គេ​ធ្វើ​ឲ្យ​យើង​ពេញ​ចិត្ត មាន​សេចក្តី​សុខ ៤-៥ ចំណុច​ទៅ ចាំ​លើក​យក​អ្វី​យើង​មិន​ពេញ​ចិត្ត ប្រាប់​គេ​តាម​ក្រោយ។ បែប​នេះ ដៃគូ​យើង​នឹង​ស្តាប់​ហេតុ​ផល កែខៃ​បញ្ហា​ទាំង​អស់​ឲ្យ​ប្រសើរ​ឡើង​វិញ ហើយ​អ្វី​សំខាន់​បំផុត​យើង​ត្រូវ​ធ្វើ គឺ​អត់​ធ្មត់ និង​និយាយ​ត្រង់​ទៅ​កាន់​ប្រុសៗ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Apr 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម