ត្រួតពិនិត្យដោយ គឹម កាណែល
ប្រុសៗក្បាលខូចមួយចំនួន រកលេសនេះលេសនោះ លួងលោមខាងស្រី រួមភេទមិនប្រើស្រោម។ ពេលខ្លះ អាងខ្លួនជាប្រុស ជាអ្នកពាក់ ហ៊ានអារកាត់រឿងប្រើមិនប្រើតែម្តង។ ប៉ុន្តែ ខាងស្រីក៏មានសិទ្ធិសម្រេចចិត្តដែរ ព្រោះប្រើស្រោម មិនត្រឹមតែអាចជួយទប់ស្កាត់ជំងឺកាមរោគប៉ុណ្ណោះទេ ថែមទាំងអាចបង្កឲ្យកុំមានកូនឲ្យចៃដន្យទៀតផង។ ហេតុនេះ ស្រីៗត្រូវសម្រេចចិត្តឲ្យបានច្បាស់ កុំចេះតែជឿលេសប្រុសៗ ហើយត្រូវដឹងវិធីទប់ទល់ លេសប្រុសៗឧស្សាហ៍ប្រើដូចខាងក្រោម។
ជំងឺកាមរោគជាច្រើន មិនបញ្ចេញរោគសញ្ញាឲ្យយើងឃើញឡើយ។ ស្រីៗប្រមាណ ៧០% និងប្រុសៗប្រមាណ ៥០% មានផ្ទុកមេរោគ Chlamydia តែគ្មានចេញជារោគសញ្ញាអ្វីទាំងអស់។ យើងអាចគ្មានរោគសញ្ញាកាមរោគ ដូចជា ឈឺរមាស់ ឬឡើងជាសិរមាន់ ប៉ុន្តែមិនមានន័យថា យើងគ្មានមេរោគក្នុងខ្លួននោះដែរ។ ក្នុងករណី បានទៅពិនិត្យឈាមមិនឃើញមានមេរោគក៏ដោយ ស្រីៗក៏ត្រូវតែគិតអំពីបញ្ហាមានកូនដោយចៃដន្យដូចគ្នា។
២- បងមិនចង់ពាក់ស្រោមទេ
មិនចំពោះស្រី ឬក៏ប្រុស ត្រូវចាំថា ពាក់ស្រោមអនាម័យ ងាយស្រួលជាងការព្យាបាលជំងឺកាមរោគ។ លើសពីនេះ ស្រោមអនាម័យក៏អាចធ្វើឲ្យយើងសប្បាយចិត្ត និងមានអារម្មណ៍ប្លែកដូចគ្នា។ អាចសាកល្បងប្រើប្រភេទស្រោមប្លែកផ្សេងគ្នា ប្តូរពណ៌ ឬសាកប្រើស្រោមរសជាតិផ្សេងៗបាន។ នៅពេលប្រាប់ប្រុសៗរឿងនេះហើយ ប៉ុន្តែគេនៅតែឆ្លើយមិនចង់ពាក់ស្រោមទៀត យើងក៏ត្រូវតែហ៊ានប្រាប់ប្រុសៗ យើងមិនរួមភេទជាមួយគេដូចគ្នា។
ស្រីៗយើង រឿងនេះកុំចាញ់បោកប្រុសៗឲ្យសោះ ព្រោះបច្ចុប្បន្ន ស្រោមអនាម័យសេរីថ្មីៗជាច្រើន មានសភាពស្ដើង រហូតដល់មិនមានអារម្មណ៍ដឹងថាអ្នកកំពុងពាក់វាផង។ លើសពីនេះ គេក៏មានផលិតស្រោមអនាម័យ អាចធ្វើឲ្យអារម្មណ៍ផ្លូវភេទយើង កាន់តែពុះកញ្ជ្រោល។ ដៃគូយើងជាមនុស្សឆាប់ចេញទឹកកាម យើងក៏អាចលើកហេតុផលស្រោមជួយឲ្យរួមភេទបានយូរ ឲ្យគេដឹងផង។
អត្ថបទពាក់ព័ន្ធ៖
លេសមួយនេះស្រួលដោះស្រាយណាស់ ទោះយើងជាស្រី គួរតែមានត្រៀមស្រោមអនាម័យនៅក្នុងបន្ទប់ ឬក្នុងកាបូបសម្រាប់ដោះស្រាយបញ្ហាមួយនេះ។ ទោះបីជា មិនមានបំណងចង់រួមភេទក្ដី ប៉ុន្តែគួរតែមានវា ត្រៀមជាប់ខ្លួន ដើម្បីសុវត្ថិភាព។
កុំជឿអី ស្រោមអនាម័យ គេផលិតមកមានគ្រប់ទំហំ និងរូបរាងទាំងអស់។ ដរាបណាដៃគូយើងត្រឹមតែជាមនុស្សប្រុសធម្មតាៗ នោះនៅតែមានស្រោមត្រូវជាមួយគេ។ អាចមើលទំហំជើងប្រុស ទោះធំយ៉ាងណា ក៏គេមិនមែនដើរជើងទទេដែរ ហើយបើគេអាចរកស្បែកជើងត្រូវជាមួយជើងខ្លួនបាន ហេតុអ្វីមិនអាចរកស្រោមត្រូវជាមួយអាអូនតូចគាត់។
ប្រុសៗម៉ាចំនួន អាចមានប្រតិកម្មជាមួយស្រោមអនាម័យប្រភេទ Latex។ ប៉ុន្តែនៅមានស្រោមអនាម័យជាច្រើនប្រភេទទៀត ផលិតពីប្លាស្ទិក (ជាតិប៉ូលីអ៊ុយរ៉េតែន)។ យើងអាចឲ្យដៃគូសាកល្បងប្តូរមកប្រើស្រោមប្រភេទនេះវិញ។ បើគេនៅតែចចេស មិនចង់ពាក់ស្រោមទៀត គេនៅតែរកលេសផ្សេងទៀតមកប្រើដដែល។ បើចចេសបែបនេះ ស្រីៗក៏អាចប្រាប់ថា យើងក៏អាលែកហ្ស៊ីជាមួយលិង្គមិនពាក់ស្រោមដូចគ្នា។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
គឹម កាណែល