backup og meta

ប្រុសៗរួមភេទតាមរន្ធគូទជួបបញ្ហាធំ និងងាយ​ឆ្លង​ជំងឺ​​ទាំងនេះ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Apr 07, 2021

    ប្រុសៗរួមភេទតាមរន្ធគូទជួបបញ្ហាធំ និងងាយ​ឆ្លង​ជំងឺ​​ទាំងនេះ

    ដោយ​សារ​កត្តា​បរិស្ថាន ស្ថានភាព​ផ្លូវចិត្ត និងកត្តា​មួយ​ចំនួន​ទៀត ​ធ្វើ​ឲ្យប្រុសៗ​មួយ​ចំនួន​​ងាក​ទៅ​ស្រលាញ់​ភេទដូច​គ្នា ប្រុស​ស្រលាញ់​ប្រុស ស្រីស្រលាញ់​ស្រី។ ចំពោះ​ស្រីៗរួម​ភេទ​ជា​មួយ​ស្រីដូចគ្នា កុំ​ទាន់​និយាយ ថ្ងៃនេះ “Hello គ្រូពេទ្យ’ ផ្តោត​សំខាន់​ជំងឺ​ងាយ​ឆ្លង​សម្រាប់​ប្រុសៗរួមភេទ​ដូច​គ្នា​ប៉ុណ្ណោះ។

    ១- ជំងឺ​អេដស៍ 

    ដោយ​សារ​តែ​កោសិកា​នៅ​តាមរន្ធគូទ និង​ចុង​ពោះ​វៀន​ធំ ​មាន​លក្ខណៈ​ងាយ​ស្រួល​ដាច់​រហែក និង​ដោយសារនៅ​ពេល​បាញ់​ទឹក​កាម​ ​សារធាតុ​បន្ថយ​សកម្មភាព​ប្រព័ន្ធ​ការពារ​បញ្ចេញ​មក​ ផងនោះ ​ធ្វើ​ឲ្យ​ការ​រួម​ភេទ​រវាង​ប្រុស​ៗ​គ្នា​ឯង ​ជា​ការ​រួម​ភេទ​មាន​គ្រោះ​ថ្នាក់​បំផុត ដោយ​សារ​តែ​​អាច​ប្រឈម​​ខ្ពស់ ឆ្លង​មេរោគ​អេដស៍ និង​ឆ្លង​រោគ​ផ្សេង​ៗទៀត។

    ២- ជំងឺ​កាម​រោគ 

    ​រួម​ភេទ​តាម​រន្ធ​គូទ​រវាង​មនុស្ស​ប្រុស ​អាច​ធ្វើ​ឲ្យ​ប្រឈម​មុខ​ខ្ពស់ កើត​មហារីក​រន្ធគូទ ឆ្លង​មេរោគ HPV មេរោគ​រលាក​ថ្លើម​ប្រភេទ B ប្រភេទ C ឆ្លង​ពពួក​មេរោគប្រមេះទឹកបាយ ប្រមេះ​ទឹក​ថ្លា ជំងឺ Giardia lamblia (ឆ្លងរោគ​បង្ក​ឲ្យ​រាករូស) ពពួក​មេរោគ​ឱកាស​និយម (HIV) មេរោគ Cryptosporidium ជំងឺរើម (Herpes simplex virus) និង​មេរោគ​ជា​ច្រើន​ផ្សេង​ទៀត។

    ពាក្យ​ថា “Fisting” សំដៅ​លើ​ការ​យក​ដៃ​លូក​ចូល​ក្នុង​រន្ធគូទ ហើយ​ការ​ធ្វើ​បែប​នេះ អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ជាង​ការ​រួម​ភេទ​តាម​រន្ធ​គូទ​ទៅ​ទៀត។ នៅ​ពេល​មាន​ការ​ដាច់​រហែក​នៅ​តំបន់​រន្ធ​គូទ ​អាច​ធ្វើ​ឲ្យ​សាច់​ដុំ​ខ្ជឹប​របស់​រន្ធ​គូទ​មិន​អាច​ធ្វើ​ការ​បាន​ល្អ​ ជា​លទ្ធផល​​នឹង​អាច​ឆ្លង​មេរោគ​ផ្សេង​ៗ ​មាន​រលាក​នៅ​តំបន់​នោះ ក៏​ជា​មូល​ហេតុ​អាច​ធ្វើ​ឲ្យ​ឆ្លង​ជំងឺ​កាម​រោគ​នៅ​ថ្ងៃ​ខាង​មុខ​បាន។

    ៣- មេរោគ​ចេញ​មក​ពី​ក្រពះ​ពោះវៀន

    ប្រុស​ៗ​ចូល​ចិត្ត​រួម​ភេទ​ដូច​គ្នា ​ប្រឈម​មុខ​ខ្ពស់​ជាមួយ​ពពួក​មេរោគ​ចេញ​មក​ពី​ក្នុង​ក្រពះ ​ពោះ​វៀន។ ការ​ដាច់​រលាត់ ​អាច​ធ្វើ​ឲ្យ​ពពួក​មេរោគ​ទាំង​នោះ ងាយ​ឆ្លង​ចូល​ក្នុង​ខ្លួន ​បណ្ដាល​ឲ្យ​កើត​ទៅ​ជា​ដំបៅ គេ​ច្រើន​ឃើញ​នៅ​តាម​តំបន់​ជុំវិញ​រន្ធ​គូទ និង​​ប្រដាប់​ភេទ។

    ៤- លេច​​ជ្រាប​​លាមក

    នៅ​​ពេល​រន្ធគូទ​មាន​ការ​ប៉ះ​ទង្គិច​ដដែលៗ ឬ​មាន​ការ​ដាច់​រយះ និង​យឺត​នោះ ​ធ្វើ​ឲ្យ​មុខ​ងារ​ខ្ជឹប​របស់​សាច់​ដុំ​​ថយ​ចុះ ​លទ្ធផល​យើង​អាច​និយាយ​បាន​ថា ការ​រួម​ភេទ​តាម​រន្ធ​គូទ​ ​អាច​បណ្ដាល​ឲ្យ​មាន​ការ​លេច​ជ្រាប​លាមក​ចេញ​មក​ក្រៅ​បាន ជាមួយ​រឿង​មិន​ល្អ​ជា​ច្រើនទៀត នឹង​កើត​ឡើង​។

    អត្ថបទ​ពាក់ព័ន្ធ៖

    ពពួក​ប៉ារ៉ាស៊ីត និង​មេរោគ​ក្នុង​ពោះ​វៀន​ជា​ច្រើន​ ​អាច​មាន​លទ្ធភាព​ឆ្លង​ខ្ពស់​ទៅ​លើ​​ប្រុស​ៗ​រួម​ភេទ​ដូច​គ្នា ដោយសារ​តែ​ការ​រួម​ភេទ​នៃ​មនុស្ស​ក្រុម​នេះ​ គឺ​ជា​ការ​រួម​ភេទ​តាម​មាត់ និង​រន្ធ​គូទ។

    ការ​​ឆ្លង​រោគ​ ឧស្សាហ៍​កើត​មាន​ណាស់ រហូត​គេ​បាន​ដាក់​ឈ្មោះ​ឲ្យ​ការ​ឆ្លង​រោគ​នោះ​ថា (The Gay Bowel)។ ទោះ​បី​ជា​ពេល​ខ្លះ ​គេ​រក​ឃើញ ស្រីៗមួយ​ចំនួន​ មាន​ឆ្លង​មេរោគ​ក្រពះ​ ពោះ​វៀន ទាក់​ទង​ជាមួយ Gay Bowel ក្ដី​ គេ​រក​ឃើញ​ថា​អ្នក​ជំងឺ​ដែល​លេច​ចេញ​រោគ​សញ្ញា​ជំងឺ​មួយ​នេះ ច្រើន​ជា​ក្រុម​មនុស្ស​ប្រុស​រួម​ភេទ​ជាមួយ​ប្រុស​ដូច​គ្នា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Apr 07, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម