backup og meta

វីតាមីនល្អៗ ជួយសុខភាពផ្លូវភេទកាន់តែប្រសើរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 24, 2019

    វីតាមីនល្អៗ ជួយសុខភាពផ្លូវភេទកាន់តែប្រសើរ

    ​ប្រុស​ៗ​កំពុង​ពេញ​វ័យ​ ពោ​ពេញ​ទៅ​ដោយ​កម្លាំង ច្បាស់​ជា​ចង់​​មាន​ចំណង់​ផ្លូវ​ភេទ​ច្រើន នឹង​ចង់​ឲ្យ​អាអូនតូច​រឹង​ខ្លាំងហើយ។ ប៉ុន្តែ​ក្ដី​បំណង​ទាំង​នេះ អាចពិបាក​រក្សា​ឲ្យ​នៅ​ឋិតថេរ​យូរ​អង្វែង​បន្តិចហើយដោយ​សារ​តែ​សុខ​ភាព​ផ្លូវ​ភេទ​​ ត្រូវ​រង​ផល​ប៉ះ​​កត្តា​ជា​ច្រើន រាប់​ទាំង​កត្តា​បរិស្ថាន អាយុ និងស្ថានភាព​ជំងឺ​មួយ​ចំនួន​។ យ៉ាង​ណា នៅ​មាន​វិធី​ការពារមិនឲ្យ​ប្រុសៗ ខូតចិត្ត​ដោយ​សារ​រឿង​អសមត្ថភាព​ផ្លូវ​ភេទទេ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​ពីវីតាមីនសំខាន់ៗ ជួយឲ្យ​សុខភាព​ផ្លូវ​ភេទ​យើង​កាន់​តែ​ប្រសើរ។

    ១- វីតាមីន C

    វីតាមីន​ C ជា​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​មួយ​ប្រភេទ មាន​តួនាទី​ទប់​ទល់​ជាមួយ​ពពួក​កោសិកា​សេរី និង​ការ​ពារ​មិន​ឲ្យ​កោសិកា​ទាំង​នោះ​ធ្វើ​ឲ្យ​កម្រិត​អាស៊ីដនី​ទ្រិច​ថយ​ចុះ​បាន​។ ​រក្សា​លំនឹង​អាស៊ីដ​នី​ទ្រិច មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដោយ​សារ​តែ​កម្រិត​កំហាប់​អាស៊ីត​នេះ ​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​សមា​មាត្រ​អុក​ស៊ីហ្សែន បើ​អាស៊ីដនីទ្រិចតិច បរិមាណ​អុកស៊ីហ្សែនក្នុង​ឈាម​ក៏តិច​ទៅ​តាម​នឹង​ដែរ អាច​ធ្វើ​ឲ្យ​ ឈាម​រត់​មិន​បាន​ល្អ លិង្គ​ក៏​រឹង​មិន​បាន​យូរដែរ។ ដើម្បី​ទទួល​បាន​វីតាមីន C ​គួរ​តែ​សាក​ល្បងញ៉ាំ​ផ្លែ​ឈើ ​ដូច​ជា ផ្លែ​ប៊ើរី ផ្លែ​គីវី និង​ពពួក​ផ្លែ​ក្រូច។

    ២- វីតាមីន A

    កង្វះ​វីតាមីន​ A មាន​ទំនាក់​ទំនង​ជាមួយ​នឹង​បញ្ហា​កង្វះ​ការ​ផលិត​​អ័រម៉ូន​ផ្លូវ​ភេទ​ ទាំងប្រុសៗ និងស្រីៗ ហើយ​បញ្ហា​មួយ​នេះ​ អាច​ធ្វើ​ឲ្យ​ពង​ស្វាសប្រុស​ៗប្រែ​ទៅ​ជា​ជ្រួញ និង​ធ្វើ​ឲ្យ​ដៃ​ស្បូន​​ស្រីៗ​ប្រែ​ទៅ​ជា​ស្វិត បង្ក​ទៅ​ជា​បញ្ហា​អសមត្ថភាព​ផ្លូវភេទ។ វីតាមីន A មាន​នៅ​ក្នុង​បន្លែ និង​ផ្លែ​ឈើ​មួយ​ចំនួន ​រួម​មាន ការ៉ុត ម្ទេស និង​ផ្លែ​ឈើ ​ជា​ច្រើន​ប្រភេទ​ទៀត។

    ៣- អាស៊ីដ Phenylalanine

    ​ជា​ប្រភេទ​ពពួក​អាមីណូអាស៊ីដ មាន​មុខ​ងារ​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​អង់​ដូភីន​កើន​ឡើង ដែលជា​អ័រម៉ូន​ជួយ​បង្កើន​អារម្មណ៍​ផ្លូវ​ភេទ​​ផង​ដែរ។ គេរក​​ឃើញ Phenylalanine មាន​ច្រើន​ជាង​គេ​នៅ​ក្នុង​សូកូឡាខ្មៅ។ មាន​ប្រភេទ​អាហារ​មួយ​ចំនួន​ផ្សេង​ទៀត ​ក៏សម្បូរ​​សារធាតុ​នេះ​ដូច​គ្នា រូម​មាន​ផ្លែ​ប៊ឺ ផ្លែ​ម្នាស់ សណ្ដែក និង​កូន​ស្ពៃ។

    អត្ថបទ​ពាក់​ព័ន្ធ៖

    • មានបញ្ហាផ្លូវភេទ ប្រើអាហារ​បំប៉នជួយបានអត់?
    • អាហារបង្កើន​អារម្មណ៍​ផ្លូវភេទ មនុស្សភាគ​ច្រើន​មានជំនឿខ្លាំង

    ៤- វីតាមីន E

    សម្រាប់​​សុខ​ភាព​ផ្លូវ​ភេទ មុខ​ងារវីតាមីន E ជា​​ជួយ​ភ្ញោច​ផ្លូវ​អារម្មណ៍ ​មាន​មុខ​ងារ​ជា​អ្នក​ជំរុញឲ្យ​មាន​ការ​ផលិត​អ័រម៉ូន​ភេទ ភាព​ទាក់​ទាញ ចំណង់រួមភេទ និង​អារម្មណ៍​ផ្លូវ​ភេទកាន់​តែ​ពុះ​កញ្ជ្រោល។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វីតាមីន​ E ក៏​ដើរ​តួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ដើម្បី​ការពារ​ភាព​ចាស់​ថែម​ទៀត​ផង ហើយ​ជួយ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​អាច​រស់​នៅ​បាន​យូរ​អង្វែង​ដូច​គ្នា។ វីតាមីន E ​មាន​នៅ​ក្នុងគ្រាប់​ធញ្ញជាតិ សណ្ដែក និង​កូន​ស្ពៃ។

    ៥- សារធាតុ Citrulline

    សារធាតុ Citrulline ត្រូវ​ចាត់​ទុក​ក្នុង​ក្រុម​ឱសថជួយ​ឲ្យ​អាយុវែង (Longevity Medicine Review) ​ចាត់​ទុក​វា​ជា​​ឱសថ​ជំនួយ​ផ្លូវ​ភេទ​បែប​ធម្ម​ជាតិ ដោយ​សារ​តែអាច​ជួយ​បង្កើន​កំហាប់​អាស៊ីដ​នី​ទ្រិច​បាន។ ការ​ធ្វើ​បែប​នេះ​ ​អាច​ជួយ​ដល់​ចលនា​ឈាម បង្កើន​ឈាម​រត់ និង​បង្កើន​ចំណង់​ផ្លូវ​ភេទ ហើយ​សារធាតុ​ Citrulline សម្បូរ​នៅ​ក្នុងផ្លែ​​ឱឡឹក​ច្រើន​ជាង​គេ។

    ៦- អាស៊ីដ​ខ្លាញ់អូមេហ្គា ៣

    អាស៊ីដ​ខ្លាញ់អូមេហ្គា ៣ ​មាន​គុណ​ប្រយោជន៍​ដល់​បេះ​ដូង និង​អ័រ​ម៉ូន​ក្នុង​ខ្លួន​ ព្រោះ​ខ្លាញ់​អូម៉េហ្កា ៣ ជា​ពពួក​ខ្លាញ់​មិន​​ឆ្អែត ត្រូវ​បាន​សំយោគ​ដោយ​ថ្លើម ដើម្បី​ប្រើប្រាស់​ជា​ជំនួយ​អ័រម៉ូន​ភេទ​ទាំង​ពី​ មាន​ទាំង តេស្តូស្តេរ៉ូន និង​អឺស្ត្រូហ្សែន។ នៅ​ក្នុង​ទស្សនាវដ្ដី Forbes បាន​ចុះ​ផ្សាយ​ថា អាស៊ីដ​ខ្លាញ់អូមេហ្គា ៣ ក៏​អាច​ជួយ​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ្ធ​​ឲ្យ​ធ្វើ​ការ​បាន​កាន់​តែ​ប្រសើ​រថែម​មួយ​កម្រិត​ទៀត ហើយ​នៅ​ពេល​ប្រព័ន្ធ​ប្រសាទ្ធ​ធ្វើ​ការ​បាន​កាន់​តែ​ប្រសើ ​ធ្វើ​ឲ្យ​ចរន្ដ​ឈាម​រត់​កាន់​តែ​ល្អ​។ អាស៊ីដ​ខ្លាញ់អូមេហ្គា ៣ អាច​មាន​នៅ​ក្នុង​ត្រី​សាល់ម៉ុន ឬ​ពពួក​ត្រី​រស់​នៅ​តំបន់​ត្រជាក់ និង​មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិផង​ដែរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ​ឬព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Jul 24, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម