backup og meta

តិចនិកធម្មជាតិ មានប្រសិទ្ធភាព ដោះស្រាយបញ្ហាស្ងួតទ្វារមាស

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 13, 2020

    តិចនិកធម្មជាតិ មានប្រសិទ្ធភាព ដោះស្រាយបញ្ហាស្ងួតទ្វារមាស

    ស្ងួត​ទ្វារ​មាស​ ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​មួយ ស្រីៗ​​យើង​ មិន​ថា​វ័យ​ក្មេង ឬ​ចាស់ទេ មាន​ដល់​ ៥០% ជួប​ប្រទះ​បញ្ហានេះ​ ដែល​​មិន​ត្រឹម​តែ​ប៉ះពាល់​ការ​រួម​ភេទ​ប៉ុណ្ណោះទេ ថែម​ទាំង​​បង្ករ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​​ទៀត​ផង។ បើ​មាន​បញ្ហា​ស្ងួត​ទ្វារ​មាស ស្រីៗ​​យើង​អាច​ដោះ​ស្រាយ​បាន ដោយ​ប្រើ​ទឹករម្អិល​ជំនួយ​ផ្លូវ​ភេទ ប៉ុន្តែទឹក​រម្អិល​ភាគ​ច្រើន​ ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព។ ហេតុនេះ “Hello គ្រូពេទ្យ’ នឹង​ណែនាំ​តិចនិកបែប​ធម្មជាតិ​ខ្លះៗ ជួយស្រីៗ​ទទួល​អារម្មណ៍​ផ្លូវ​ភេទ​ស្រើបស្រាល សុខ​ស្រួល​ឡើង​វិញ។

    ១- រួមភេទឲ្យបានច្រើន

    បើ​ទ្វារ​មាស​ មាន​បញ្ហា​ស្ងួត​ខ្លាំង ស្រីៗ​គ្នា​យើង ​មិន​គួរ​សាក​ល្បង​ប្រើ​វិធី​មួយ​នេះ​ទេ។ ប៉ុន្តែ​បើ​ទ្វារ​មាសយើង ​គ្រាន់​តែ​ស្ងួត​បន្តិច​បន្តួច​ រួម​ភេទ ​អាច​ជួយ​ឲ្យ​មាន​ការ​បញ្ចេញ​សារធាតុ​រម្អិល​ធម្មជាតិ​បាន។

    ២- ប្រើទឹក​ប្រទាល​កន្ទុយ​ក្រពើ

    ប្រទាល​កន្ទុយ​ក្រពើ ​ជា​គ្រឿង​ផ្សំ​ពី​ធម្មជាតិ ​សម្រាប់​ជួយ​លើក​​សម្រស់ស្រីៗ ខណៈ​ទឹក​ប្រទាល​កន្ទុយ​ក្រពើ លាយ​ជាមួយ​ទឹក​ដោះ​គោ​ស្រស់​ ​អាច​ព្យាបាល ស្ងួត​ទ្វារមាស​​ យ៉ាង​មាន​ប្រសិទ្ធ​ភាព ​បើ​យើង​លាប​វា​លើ​ទ្វារ​មាស​ឲ្យ​បាន​ញឹក​ញាប់។

    ៣- អាស៊ីដខ្លាញ់

    អាហារ​សម្បូរ​អាស៊ីដ​ខ្លាញ់ ក៏​អាច​ជួយដល់​ការ​​ផលិត​ទឹករម្អិលក្នុង​ទ្វារ​មាស​បាន​ដែរ។ ​យើង​​អាច​ញ៉ាំ​ល្ពៅ គ្រាប់​ល្ងរ គ្រាប់​ផ្កា​ឈូក​រ័ត្ន និង​ត្រី ពិសេស​ត្រី​សាល់​ម៉ុន និង​ត្រីធូណា ឲ្យ​បាន​ច្រើន ដើម្បី​ទទួល​បាន​អាស៊ីដខ្លាញ់ល្អ​ពី​អាហារ​ទាំង​អស់​នេះ។ ពពួក​វីតាមីន A និង​វីតាមីន​ B រួមនឹង​បេតា​ការ៉ូទែន ក៏​មាន​ផ្ទុក​អាស៊ីដខ្លាញ់​អូមេហ្កា ៣​ ច្រើន​ផង​ដែរ។ ក្រៅ​ពីនេះ ​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​យ៉ាង​តិច ៨-១០ ​កែវ​/​ថ្ងៃ កាត់​បន្ថយ​ផឹក​កាហ្វេ និង​គ្រឿង​ស្រវឹង​ តាម​ដែល​អាច​ធ្វើ​បាន។

    របបអាហារ Hello គ្រូពេទ្យ

    អត្ថបទពាក់ព័ន្ធ៖

    • ស្ងួត​ទ្វារមាស
    • ប្រយ័ត្នផង! ជំងឺទាំងនេះ ឧស្សាហ៍កើតមានលើប្រដាប់ភេទស្រីៗណាស់
    • ប្រើឧបករណ៍សិចសម្រេចកាម ត្រូវចេះតិចនិកទាំងនេះ អាចការពារឆ្លងកាមរោគ!

    ៤- ប្រេងដូង

    ប្រេង​ដូង​ ​ជា​ខ្លាញ់​ល្អ​បែប​ធម្មជាតិ ​ជួយ​ផ្តល់​សំណើម​ដល់​រាង​កាយ។ យើង​ក៏​អាច​យក​វា​មក​ប្រើ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ស្ងួត​ទ្វារ​មាស ឬ​ប្រើ​ជា​ទឹក​​រំអិលជំនួយ​ពេល​រួម​ភេទ​​ក៏​បាន។

    ៥- ប្រេងអូលីវ

    ​ក៏​មិន​ខុស​គ្នា​ពី​ប្រេង​ដូង​ដែរ ប្រេង​អូលីវ​ មាន​តម្លៃ​សមរម្យ មាន​សុវត្ថិភាព ជា​ផលិតផល​ពី​ធម្មជាតិ និង​ងាយ​ស្រួល​រក ហើយ​​ដើរ​តួ​ជា​ភ្នាក់​ងារ​ផ្ដល់​សំណើម​ដល់​ទ្វារ​មាស​ស្រីៗ​យ៉ាង​មាន​ប្រសិទ្ធ​ភាព។ យើង អាច​យក​ប្រេង​អូលីវ​មួយ​ស្លាប​ព្រា​បាយ មក​លាប​ជុំ​វិញ​ទ្វារ​មាស​ ២ ​ដង/​ថ្ងៃ​ នោះ​នឹង​ឃើញ​ប្រសិទ្ធ​ភាពមិនខាន។

    ៦- ហាត់​ប្រាណ​បន្តឹង​អាង​ត្រគាក

    ​ហាត់​ប្រាណ​នៅ​តំបន់​ត្រគាក គឺ​ដើម្បី​ជួយ​ដល់​សាច់​ដុំ​​អាង​ត្រគាក ដែល​វា​ជា​អ្នក​ទ្រ​ទ្រង់​ដល់​រន្ធគូទ ទ្វារមាស និង​រន្ធ​បង្ហូរ​នោម​ នៅ​ក្នុង​អាង​ត្រគាក​យើង។ ហាត់​ប្រាណ​វិធី​នេះ ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​​ជីវិត​ផ្លូវ​ភេទប្រសើរ​តែ​មួយ​មុខទេ ​ក៏អាច​​ជួយ​បន្តឹង​អាង​ត្រគាក​​ នឹង​ធ្វើ​ឲ្យ​យើង​អាច​គ្រប់​គ្រង​ទឹក​នោម និង​កាត់​បន្ថយ​ការទៅ​បន្ទប់​ទឹក​ញឹក​ផង​ដែរ។

    ​ត្រូវ​ចាំ​ថា នេះ​​ប្រហែល​ជា​រឿងអៀន​ខ្មាស បើ​លើក​យក​បញ្ហា​ទ្វារមាស​យើង​ មកពិភាក្សា​ជា​មួយ​គ្រូពេទ្យ។ ប៉ុន្តែ​ ​បញ្ហា​សុខភាព​ គឺចាំ​បាច់​​ត្រូវ​ដោះ​ស្រាយ។ បើ​បញ្ហា​មួយ​នេះ​ប៉ះ​ពាល់​ដល់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ និង​ធ្វើ​ឲ្យ​យើង​ពិបាក​ទ្រាំ​ ​គួរ​តែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​​ឆាប់​រហ័ស។

    ទោះ​បី​ជា​ការ​ព្យា​បាល​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​ អាច​មិន​មាន​ប្រសិទ្ធ​ភាព ប៉ុន្តែ​ក៏​អាច​ជួយ​កាត់​បន្ថយ​​ការ​ឈឺ​ចាប់​បាន​ខ្លះ​ៗ​ដែរ ជា​ពិសេស សម្រាប់​ស្រីៗ មិន​ព្រម​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​អ័រម៉ូន (HRT-hormone replacement therapy)។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម