backup og meta

ពិតអត់ ប្រើថ្នាំពន្យារកំណើត អាចឲ្យស្រីៗធ្វើទុក្ខ ស្គមរីងរៃ ឬធាត់ជ្រុល?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 26, 2019

    ពិតអត់ ប្រើថ្នាំពន្យារកំណើត អាចឲ្យស្រីៗធ្វើទុក្ខ ស្គមរីងរៃ ឬធាត់ជ្រុល?

    ការ​ពន្យារ​កំណើត​តាម​បែប​សម័យ​ទំនើប​មាន​ច្រើន​វិធី​ណាស់ ដូចជា ថ្នាំលេប ថ្នាំចាក់ កង​ដាក់​ក្នុង​ស្បែក កង​ក្នុង​ស្បូន ជាដើម។ ប៉ុន្តែ​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា មធ្យោបាយ​ពន្យារ​កំណើត​ទាំង​នោះ​អាច​ឲ្យ​ស្រីៗ​យើង​ធ្វើ​ទុក្ខ មាន​អ្នក​ខ្លះ​ធ្លាក់​ឈាម ស្គម​រីងរៃ ឬ​ធាត់​ខ្លាំង​ក៏​មាន។

    បកស្រាយ​បញ្ហា​នេះ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនីក រ៉ាក់ ថា មិន​ពិត​នោះ​ទេ ការ​លើក​ឡើង​ទាំង​នោះ​ប្រហែល​ជា​ច្រឡំ​ទៅ​នឹង​ផល​រំខាន​មួយ​ចំនួន​ដែល​កើត​ឡើង​ក្រោយ​ពេល​ប្រើ​​មធ្យោបាយ​ពន្យារ​កំណើត​ណាមួយ ។

    បដិសេធ ការ​លើក​ឡើង​ទាំង​នោះ លោកស្រី​ថា មុននឹង​ដាក់ឲ្យ​ប្រើប្រាស់​នូវមធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ គេ​បាន​សិក្សា​ច្បាស់​លាស់ អំពី​គុណ​ប្រយោជន៍​របស់​វា​ ប្រសិន​បើ​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព គេ​មិន​ដាក់​ចរាចរ​លើ​ទីផ្សារ នោះ​ទេ។

    ពន្យារកំណើត

    ការ​ពន្យារ​កំណើត​លើក​ដំបូង អាច​ធ្វើ​ឲ្យ​ស្រីៗ​ជួប​ផល​រំខាន​មួយ​ចំនួន ដូចជា ប្រែប្រួល​អារម្មណ៍ ឈឺពោះ ឈឺក្បាល ធ្វើទុក្ខក្រពះ ឡើង ឬ​ស្រកគីឡូ​តិចតួច ក្អួតចង្អោរ រដូវមកមិនទៀង ដែល​ផល​រំខាន​នោះ​នឹង​បាត់​ទៅវិញក្នុង​រយៈពេល​ខ្លី។

    ក្នុង​ករណី​ដែល​ស្រីៗ​មួយ​ចំនួន​ប្រើ​ថ្នាំ​ពន្យារ​កំណើត ឬ​ក៏​ចាក់​ថ្នាំ​ពន្យារ​កំណើត ទៅ​ជា​ធ្លាក់​ឈាម ធ្វើ​ទុក្ខ​ស្គម​រីងរៃ​នោះ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា ថា អាច​បណ្តាល​មក​ពី​សុខភាព​ស្រីៗ​ខ្លួន​ឯង ឬ​សម្រេច​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ណា​មួយដោយ​ខ្លួនឯង មិន​បាន​ពិនិត្យ​សុខភាព និង​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ឯ​មួយ​ចំនួន​ទៀត​លេប​ថ្នាំ​មិន​បាន​ទៀងទាត់​រាល់​ថ្ងៃ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 26, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម