backup og meta

ក្រោយរលូតកូនប៉ុន្មានថ្ងៃ ទើបអាចគេងនៅជាមួយគ្នាបានវិញ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 02, 2019

    ក្រោយរលូតកូនប៉ុន្មានថ្ងៃ ទើបអាចគេងនៅជាមួយគ្នាបានវិញ?

    ពេល​ជួប​បញ្ហា​រលូត​កូន អារម្មណ៍​ម៉ាក់​ប៉ា​ច្បាស់ជា​មិន​ល្អ​ប៉ុន្មាន​ទេ ហើយ​ក្រោយ​រឿង​នោះ​មួយ​រយៈ​កន្លង​ទៅ អ្នក​ទាំងពីរ​អាច​ចាប់ផ្ដើម​ជាវិ​តថ្មី​ម្ដង​ទៀត។ Helloគ្រូពេទ្យ តែង​ទទួល​បាន​សំណួរ​នេះ​ជា​រឿយៗ ពី​ម៉ាក់​ប៉ា​ថា ពេល​ណា​អ្នក​ទាំងពីរ​អាច​គេង​ជាមួយ​គ្នា​បាន​ឡើង​វិញ? ហើយ​ពេល​ណា​អាច​យក​កូន​មួយ​ទៀត។

    ចម្ងល់​នេះ ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បកស្រាយថា បន្ទាប់​ពី​រលូត​កូន​ភ្លាម ម៉ាក់​ប៉ា​ក៏​មិន​គួរ​រួម​ភេទ​ភ្លាមៗទេ​ ព្រោះ​សុខភាព​រាងកាយ​ម៉ាក់​ៗ​នៅ​ខ្សោយ ហើយ​ស្បូន​ក៏​មិន​ទាន់​រឹងមាំ​ឡើង​វិញ​ដែរ។ ចំពោះ​រយៈ​ពេល​យ៉ាង​ហោច​ណាស់​ក៏ ២-៣ សប្ដាហ៍​ក្រោយ​រលូតកូន ទើប​អាច​រួមភេទ​បាន ឬ​ដល់​អាការៈ​នៃ​ការ​ធ្លាក់ឈាមបាត់​ទៅ​វិញ​អស់​សិនទើបជាការល្អ។

    លោក​វេជ្ជបណ្ឌិត​ក៏​បាន​បន្ថែម​ទៀត​ថា ប្រសិនបើ​ដៃគូ​ទាំងពីរ​ចង់​បាន​កូន​ភ្លាម ក៏​មិន​ជា​អ្វី​ដែរ ឲ្យតែ​រដូវ​ត្រឡប់​មក​ធម្មតា​វិញ នោះ​អត្រា​មាន​កូន​គឺ​នៅ​ដដែល។ តែ​មិន​គួរ​បង្ខំ​ទាំង​ម៉ាក់​ៗ​មិន​ទាន់​មាន​កម្លាំង​កំហែង ឬ​ផ្លូវ​ចិត្ត​មិន​ទាន់​នឹងន​ឡើង​វិញ ហើយ​ជាពិសេស​ក្នុង​អំឡុង​ពេល​ធ្លាក់​ឈាម​មិន​ទាន់​អស់ ព្រោះ​អាច​បណ្ដាល​ឲ្យ​ឆ្លង​រោគ​បាន។

    អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់​លម្អិត​ពីហេតុ​ផល​សំខាន់ៗ អាច​ឲ្យ​ស្រីៗ​រលូតកូន

    “ប្រសិនបើ​ចង់​បាន​កូន​ម្ដង​ទៀត កុំ​តែ​ពន្យារ​កំណើត​ទៅ​បាន​ហើយ ប៉ុន្តែ​ស្រី​ៗ​ត្រូវ​ប្រាកដ​ចិត្ត​ថា សុខភាព​យើង​ប្រសើរ ឬ​ត្រឡប់​មក​សភាព​ដើម។ កុំឲ្យ​តែ​មាន​បញ្ហា​អ្វី​នៅ​មាន​បញ្ហា​ឈឺ​ចុកចាប់​ស្បូន ឬ​ទ្វារមាស”។

    ជាចុងក្រោយ​លោក​គ្រូពេទ្យ​ក៏​ណែនាំ​ដល់​ស្ត្រី​ដែល​ទើប​ជួប​បញ្ហា​រលូត​កូន​ថ្មី​ៗ ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បាន​ប្រសើរ​ជាមុន​សិន ចាំ​យក​សម្រេច​ចិត្ត​យក​កូន​ម្ដង​ទៀត ព្រោះ​ថា​កាលណា​យើង​រឹងមាំ​ហើយ គភ៌​ក៏​រឹងមាំ​ល្អ មិន​សូវ​ប្រឈម​នឹង​ការ​រលូត​ម្ដង​ទៀត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Sep 02, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម