backup og meta

ប្រយ័ត្នឲ្យមែនទែន! ប្រុសៗ មានបញ្ហាអាអូនតូចមិនឡើងរឹង អាចឆាប់ស្លាប់

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 15, 2023

    ប្រយ័ត្នឲ្យមែនទែន! ប្រុសៗ មានបញ្ហាអាអូនតូចមិនឡើងរឹង អាចឆាប់ស្លាប់

    បញ្ហា​លិង្គមិនឡើងរឹង (Erectile Dysfunction) ជា​រឿង​អាក្រក់បំផុត ក្នុង​ជីវិត​របស់​ប្រុសៗ ហើយ​វាត្រូវ​ប៉ាន់ស្មាន​ថា កើតមាន​លើ​ប្រុសៗ ប្រមាណ ១០០​លាន​នាក់ ទូទាំង​ពិភពលោក។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន រកឃើញ​ថា ប្រុសៗ ដែល​មាន​បញ្ហា​​លិង្គ​មិន​ឡើងរឹង ប្រឈម​ខ្ពស់​កើត​ជំងឺ​បេះដូង និង​ឆាប់​ស្លាប់។

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ក្រុម​អ្នកវិទ្យាសាស្ត្រ នៃ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Nanchang បាន​ពិនិត្យ​លើ​ការសិក្សា​ចំនួន ២៥ លើ​ប្រុសៗ ១៥៤.០០០​នាក់។ លទ្ធផល រកឃើញ​ថា អ្នក​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង ប្រឈម​កើត​ជំងឺ​បេះដូង​រហូត​ដល់ ៥៩% បើធៀប​នឹង​អ្នក​គ្មាន​បញ្ហា​នេះ។ ក្រៅពី​ជំងឺ​បេះដូង អ្នក​មាន​បញ្ហា​នេះ ប្រឈម​កើត​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល រហូត​ដល់ ៣៤% និង​ឆាប់ស្លាប់ រហូត​ដល់ ៣៣%។

    លិង្គមិនឡើងរឹង

    អ្នកវិទ្យាសាស្ត្រ ថា បញ្ហា​លិង្គមិន​ឡើង​រឹង បណ្ដាល​មកពី​បញ្ហា​លំហូរឈាម​ខ្សោយ នៅ​ក្នុង​រាងកាយ។ បញ្ហា​លំហូរ​ឈាម​ខ្សោយ​នេះ បណ្ដាល​មក​ពី​ការ​កកើត​កំណ នៅ​ក្នុង​សរសៃឈាម។ ជាមួយ​គ្នា​នេះ ដោយសារ​សរសៃឈាម​លិង្គ មាន​ទំហំ​តូចជាង​សរសៃឈាម​បេះដូង ដូច្នេះ​បញ្ហា​លិង្គ​មិន​ឡើង​រឹង អាច​ជាសញ្ញា​ដំបូង មុន​សញ្ញា​នៃ​ជំងឺ​បេះដូង លេចឡើង។

    អ្នកវិទ្យាសាស្ត្រ បញ្ជាក់​ថា បើបញ្ហា​លិង្គមិន​ឡើង​រឹង មាន​រយៈពេល​យូរ ប្រុសៗ គួរយក​ចិត្តទុក​ដាក់​ពិនិត្យ​លើ​បញ្ហា​ប្រឈម​កើត​ជំងឺ​បេះដូង។ បញ្ហា​លិង្គមិន​ឡើង​រឹង ក៏​ពាក់ព័ន្ធ​ខ្លាំង​ជាមួយ​ការ​បាក់ទឹកចិត្ត ហើយ​ការ​បាក់ទឹកចិត្ត​នេះ ក៏ជា​កត្ដា​បង្ក​ជំងឺបេះដូង​ផងដែរ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 15, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម