backup og meta

មូលហេតុសំខាន់៣នេះហើយ ធ្វើឲ្យស្រីៗមានជំងឺស្អិតស្បូន ពិបាកមានកូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 29, 2023

    មូលហេតុសំខាន់៣នេះហើយ ធ្វើឲ្យស្រីៗមានជំងឺស្អិតស្បូន ពិបាកមានកូន

    ស្រីៗ​ដែល​រំលូត​កូន​ញឹក​ញាប់ មាន​​បញ្ហា​រលាក​​អាង​ត្រគាក និង​រលាក​ភ្នាស​ក្នុង​ស្បូន​រ៉ាំរៃ បង្ក​ទៅ​ជា​ជំងឺ​ស្អិត​ស្បូន (ភ្នាស​ស្បូន​ស្អិត​ជាប់​គ្នា) ធ្វើ​ឲ្យ​ជួប​វិបត្តិ​អត់​កូន មាន​រដូវ​មិន​ទៀង​ទាត់ ឬ​មាន​ឈាម​រដូវ​តិច។ នេះ​បើ​តាម​ការ​​ពន្យល់​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។

    ១- រោគ​សញ្ញា​ជំងឺ​ស្អិត​ស្បូន

    – មាន​រដូវ​តិច​តួច ក្នុង​ករណី​ភ្នាស​ក្នុង​ស្បូន​ស្អិត​ខ្លះ​​នៅ​ផ្នែក​ណា​មួយ

    – ពុំ​មាន​រដូវ​​ទាំង​វ័យ​ក្មេង ក្នុង​ករណី​ភ្នាស​ក្នុង​ស្បូន​ស្អិត​ទាំង​ស្រុង

    – មាន​ផ្ទៃពោះ​ឧស្សាហ៍​រលូត​នៅ​ត្រីមាស​ទី១

    – ឈឺ​ចាប់​ក្នុង​អាង​ត្រគាក។

    គណនាថ្ងៃសម្រាលកូន

    គណនាទម្ងន់ស្រ្តីពពោះ

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    ២- វិធី​បង្ការ​ជំងឺ​ស្អិត​ស្បូន

    យើង​ដឹង​​ហើយ​​ថា ស្រីៗ​ដែល​មាន​ជំងឺ​ស្អិត​ស្បូន​បណ្តាល​មក​ពី​មូលហេតុ​ធំៗ​ចំនួន​៣ គឺ​ការ​រំលូត​កូន​ញឹក​ញាប់ មាន​បញ្ហា​រលាក​​អាង​ត្រគាក និង​រលាក​ភ្នាស​ក្នុង​ស្បូន​រ៉ាំរ៉ៃ។ ដូច្នេះ​ដើម្បី​បង្ការ​ពី​បញ្ហា​នេះ ស្រីៗ​យើង​មិន​ត្រូវ​រំលូត​កូន​ញឹក​ញាប់​ពេក​ទេ ហើយ​បើ​មិន​ចង់​មាន​កូន​ដោយ​ចៃដន្យ យើង​អាច​ប្រើ​វិធី​ពន្យារ​កំណើត ជា​ពិសេស​ត្រូវ​ចេះ​ធ្វើ​អនាម័យ​ទ្វារមាស​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ការពារ​ការ​ឆ្លង​រោគ ទៅ​ជា​ធ្លាក់​ស រមាស់ មាន​ក្លិន​មាន​ពណ៌ ឈាន​ទៅ​រលាក​អាង​ត្រគាក ឬ​ភ្នាស​ស្បូន។

    អត្ថបទពាក់ព័ន្ធ៖ 

    ៣- វិធី​ព្យាបាល​ជំងឺ​ស្អិត​ស្បូន

    ក្រោយ​ពី​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ច្បាស់​លាស់ ដោយ​ដឹង​​ថា​ស្ត្រី​មាន​ជំងឺ​ស្អិត​ស្បូន យើង​អាច​ព្យាបាល​យ៉ាង​មានប្រសិទ្ធភាព​ដោយ​ឧបករណ៍​ឆ្លុះ​ស្បូន ហើយ​ព្យាបាល​ដោយ​ការ​វះកាត់​តាម​រយៈម៉ាស៊ីន​ឆ្លុះ​ស្បូន​នេះ​នៅ​ភ្នាស​ក្នុង​របស់​ស្បូន នៅ​ពេល​នោះ​ស្បូន​ស្ត្រី​អាច​វិវត្ត​មក សភាព​ធម្មតា​វិញ និង​អាច​មាន​កូន ព្រម​ទាំង​មិន​​មាន​ការ​រលូត​ទៅ​ថ្ងៃ​ក្រោយ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 29, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម