backup og meta

ផ្លែប៉េងប៉ោះ ជួយឲ្យមេជីវិតឈ្មោលខ្លាំង

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 10, 2019

    ផ្លែប៉េងប៉ោះ ជួយឲ្យមេជីវិតឈ្មោលខ្លាំង

    បច្ចុប្បន្ន មាន​ប្រុសៗ មិនតិចទេ ដែល​មាន​បញ្ហា​មេជីវិតឈ្មោល ទាំង​បរិមាណ និង​គុណភាព ដោយ​បណ្ដាល​មកពី​បញ្ហា​សេណេទិក ផឹកស្រាច្រើន ជក់បារីច្រើន ឆ្លងមេរោគ​លើប្រដាប់​ភេទ និង​ជំងឺផ្សេងៗ​ជាច្រើន​ទៀត។

    តែតាម​ការសិក្សា​របស់​អង់គ្លេស រកឃើញ​ថា ផ្លែប៉េងប៉ោះ អាច​ជួយ​រារាំង​ការ​ខូច​មេជីវិត​ឈ្មោល ព្រមទាំង​ជួយ​រក្សា​ទំហំ ទ្រង់ទ្រាយ និង​ល្បឿនហែល​ផងដែរ។ សាស្ត្រាចារ្យ Allan Pacey មកពី​សាកលវិទ្យាល័យ Sheffield បាន​សិក្សា​លើ​បុរស​មាន​សុខភាព​ល្អ ៥៦​នាក់ អាយុ​ពី ១៩-៣០​ឆ្នាំ ដោយ​ពាក់កណ្ដាល មាន​គុណភាព​មេជីវិតឈ្មោល​មិនល្អ។

    អ្នកស្រាវជ្រាវ បាន​យក​សមាសធាតុ​គីមី Lycopene ដែល​ធ្វើឲ្យ​ផ្លែប៉េងប៉ោះ​មាន​ពណ៌ក្រហម ទៅ​ដាក់​ក្នុង​ថ្នាំ ហើយ​ឲ្យ​អ្នក​ចូលរួម​ក្នុង​ការសិក្សា​ចំនួន​ពាក់កណ្ដាល លេប​វា ២​គ្រាប់/ថ្ងៃ ហើយ​អ្នក​ចូលរួម​ក្នុង​ការសិក្សា​ពាក់កណ្ដាល​ទៀត ឲ្យ​លេប Placebo (គ្រាប់​ថ្នាំ​ដែល​គ្មាន​ជាតិ​ថ្នាំ​ដើម្បី​ព្យាបាល ប្រើក្នុង​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ)។

    រយៈពេល ១២​សប្ដាហ៍​ក្រោយមក អ្នកស្រាវជ្រាវ រកឃើញ​ថា ប្រុសៗ ដែល​ផឹកថ្នាំ​មាន​សមាសធាតុ​ចម្រាញ់​ចេញ​ពីផ្លែប៉េងប៉ោះ មាន​គុណភាព​មេជីវិតឈ្មោល កើនឡើង ៤០% និង​ហែល​លឿនជាងមុន ដែល​មាន​សមត្ថភាព​បង្កើត​ស៊ុត ដោយ​ធ្វើឲ្យ​ដៃគូ អាច​ពពោះបាន។ ការសិក្សា​ពីមុន ក៏បាន​រកឃើញ​ដែរ ប្រុសៗ ដែល​ផឹកទឹក​ផ្លែប៉េងប៉ោះ រយៈពេល ៦​សប្ដាហ៍ មាន​គុណភាព​មេជីវិតឈ្មោល កាន់តែ​តែ​ល្អ។

    អ្នកស្រាវជ្រាវ​ថា សមាសធាតុ Lycopene ដែល​ចេញពី​ផ្លែប៉េងប៉ោះ ចម្អិន​ក្នុង​ម្ហូបអាហារ គឺ​ល្អបំផុត ប៉ុន្ដែ​ថ្នាំ​ដែល​មាន​សមាសធាតុ Lycopene គឺ​ងាយស្រួល​លេប​រាល់​ថ្ងៃ ជាង​ការញ៉ាំ​អាហារ​ដែល​មាន​ផ្លែប៉េងប៉ោះ​រាល់​ថ្ងៃ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 10, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម