backup og meta

គួរផ្លាស់ប្ដូរសម្លីអនាម័យ ប៉ុន្មានម៉ោងម្ដងទើបល្អ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 24, 2019

    គួរផ្លាស់ប្ដូរសម្លីអនាម័យ ប៉ុន្មានម៉ោងម្ដងទើបល្អ?

    អំឡុង​ពេល​មក​រដូវ​ ស្ត្រី​ខ្មែរ​ភាគច្រើន​ប្រើ​សម្លីអនាម័យ ជាង​ប្រភេទ tampon  ហើយ​មាន​ចម្ងល់​ទាក់ទិន​នឹង​ពេលវេលា​ផ្លាស់ប្ដូរ​សម្លីឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ទុក​យូរ​នាំឲ្យ​មាន​ការ​ឆ្លង​រោគ។ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ នឹង​បកស្រាយ​ដូច​តទៅ។

    សម្រាប់​ប្រភេទ​សម្លីអនាម័យ​ត្រូវ​ប្រយ័ត្ន​ឲ្យ​មែនទែន បើ​ប្រើ​មួយ​បន្ទះ​ច្រើន​ម៉ោង​មិន​ល្អ​នោះ​ទេ ព្រោះ​ផ្អាប់ពេល​យូរ​​​នៅ​ជាប់​កន្លែង​ដែល​ក្ដៅ​ហើយ​សើម នាំឲ្យ​មេរោគ​បំបែក​ខ្លួន ហើយ​ចូល​ទៅ​បង្ក​រោគ​នៅ​ផ្លូវ​នោម​វិញ ឬ​បង្ក​រោគ​នៅ​ទ្វារមាស ហើយ​បើ​ធ្ងន់ធ្ងរ​ ឡើង​ជា​កន្ទួល​រមាស់​បរិវេណ​សម្ងាត់​នោះ​ជាដើម។ ស្តង់ដារ​ដូរ​សំឡី​អនាម័យ​គឺ​ចន្លោះ ៤-៥ ម៉ោង​ម្ដង តែ​បើ​ឈាម​រដូវ​យើង​ច្រើន អាច ៣-៤ ម៉ោង​ក៏​បាន។

    សុខភាពផ្លូវភេទ

    វេជ្ជបណ្ឌិត ពឹង ជុតិមា ក៏​បាន​ពន្យល់​ពី​ប្រភេទ​របៀប​ប្រើ tampon ផង​ដែរ ដោយ​ស៊ក​វា​ទៅ​ក្នុង​ទ្វារមាស ហើយ​គួរ​ដូរ ៣ ម៉ោង​ម្ដង។ តែ​បើ​អាច​ប្រែប្រួល​តាម​ស្ត្រី​ម្នាក់​ៗ ព្រោះ​ខ្លះ​អាច​មក​ឈាម​រដូវ​ច្រើន ដូចនេះ​ត្រូវ​ឧស្សាហ៍​ដូរ ហើយ​មកតិច​ក៏​មិន​គួរ​ទុក​ឲ្យ​លើស​ពី ៥ ម៉ោងឡើយ។ ព្រោះ​បើ​ទុក​យូរ​ អាច​បណ្ដាល​ឲ្យ​បាក់តេរី​ជ្រាប​ចូល​ក្នុងទ្វារមាស នាំឲ្យ​មាន​ការ​បង្ក​រោគ​ធ្ងន់ធ្ងរ។

    នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ បាន​បន្ថែម​ទៀត​ថា ថ្ងៃ​មក​រដូវ​ច្រើន​ជាង​គេ នៅថ្ងៃ​ទី២ និង​ទី​៣ ដូចនេះ​​គួរតែ​ឧស្សាហ៍​ដូរ​ញឹកញាប់។

    អត្ថបទពាក់ព័ន្ធ៖

  • គ្មានអនាម័យនាំឲ្យធ្លាក់ស តែអនាម័យជ្រុលក៏ជាដើមហេតុដែរ!
  • ហេតុផល ស្រ្តីមករដូវមិនគួរតមចំណីអាហារ
  • ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Dec 24, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម