backup og meta

ក្រោយមានជំងឺគាំងបេះដូង អាចរួមភេទ​បាន​វិញនៅពេលណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Aug 10, 2020

    ក្រោយមានជំងឺគាំងបេះដូង អាចរួមភេទ​បាន​វិញនៅពេលណា?

    ការ​​រួម​ភេទ​អាច​ជា​រឿង​គ្រោះ​ថ្នាក់​មួយ​បន្ទាប់​ពី​អ្នក​ធ្លាប់​មាន​បញ្ហា​​គាំង​បេះ​ដូង។ ទោះ​យ៉ាង​ណា​​ក្ដី​រឿង​រឿង​រួមភេទ​នេះ គឺ​ជា​រឿង​សំខាន់​ក្នុង​ជីវិត​រស់​នៅ​របស់​មនុស្ស​គ្រប់​រូប ដែល​គ្នា​យើង​​មិន​អាច​មិន​រួម​ភេទ​ពេញ​មួយ​ជីវិត​បាន​រហូត​នោះ​ទេ។ រឿង​ដែល​ល្អ​គឺ​ថា មនុស្ស​ជា​ច្រើន​នៅ​អាច​បន្ត​រួម​ភេទ​បាន​ធម្មតា ទោះ​បី​ជា​​​ធ្លាប់​​គាំង​​បេះ​​ដូង​​ក្ដី។

    ១- តើពេលណាអាចរួមភេទបានវិញក្រោយពីគាំងបេះដូង?

    ចម្លើយ​គឺ​អាស្រ័យ​លើ​បុគ្គល​ម្នាក់​ៗ។ ប្រសិន​បើ​គ្នា​យើង​​មាន​សុខភាព​ធម្មតា​វិញ នោះ​បាន​ន័យ​ថា​យើង​​អាច​ចាប់​ផ្ដើម​​រួម​ភេទ​បាន​វិញ​ហើយ។ ប្រសិន​បើ​យើង​​អាច​ធ្វើ​​សកម្មភាព​តិច​តួច ដូច​ជា​ដើរ​តិច​ៗ ឬ​ដើរ​ឡើង​ជណ្ដើរ​​បាន​ ដោយ​មិន​បាន​បញ្ហា​អ្វី នោះ​បាន​​ន័យ​​ថា​​អាច​មាន​សមត្ថិភាព​គ្រប់​គ្រាន់​ក្នុង​ការ​រួម​ភេទ​វិញ​ហើយដែរ​។ គ្នា​យើង​​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​បាន ប្រសិន​បើ​មិន​​ទាន់​​ទុក​ចិត្ដ​លើ​​ដង​ខ្លួន​​នៅ​ឡើយ។ គ្រូពេទ្យ​អាច​ធ្វើ​ការ​ពិនិត្យ Electrocardiogram ដើម្បី​ពិនិត្យ​មើល​សុខភាព​បេះ​ដូង​របស់​យើង​។ ប្រសិន​បើ​យើង​​មាន​វះ​កាត់​ជួស​ជុល​សរសៃ​ឈាម​បេះ​ដូង យើង​​ត្រូវ​រង​ចាំ​រហូត​ដល់​មុខ​របួស​ជា​សះ​ស្បើយ​សិន។

    អត្ថបទពាក់ព័ន្ធ៖

  • ស្រីៗច្រើនធ្វើកំហុសទាំងនេះ​ដោយមិនដឹងខ្លួន ទាក់ទងនឹងរឿងលើគ្រែ
  • ទម្លាយអាថ៌កំបាំងរបស់អយស្ទ័រពាក់ព័ន្ធរឿងលើគ្រែ មនុស្សភាគច្រើនចង់ដឹងបំផុត
  • ស្រោមអនាម័យបុរស ឬស្ត្រី មួយណា​ស្រួលប្រើ មានប្រសិទ្ធភាព​ជាង?
  • ការរួមភេទ និងវដ្តរដូវស្រីៗ មានទំនាក់ទំនងម៉េចខ្លះ? គួរឲ្យបារម្ភអត់?
  • ២-​ តើយើង​អាចគាំងបេះដូងលើកទីពីរក្នុងពេលកំពុងរួមភេទដែរឬទេ?

    ភាគ​រយ​ដែល​យើង​​អាច​គាំង​បេះ​ដូង​​ក្នុង​ពេល​កំពុង​រួម​ភេទ គឺ​មាន​កម្រិត​ទាប​ណាស់។ មាន​មនុស្ស​តិច​ជាង​ម្នាក់​ក្នុង​ចំណោម មនុស្ស​​១០០នាក់ គាំង​បេះ​ដូង​ដោយ​សារ​ការ​រួម​ភេទ។ ដូច​នេះ​យើង​​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ខ្លាំង​ពេក​នោះ​ទេ។

    តិច​និច​រួម​ភេទ​ក្រោយ​កើត​ជំងឺ​គាំង​បេះ​ដូង

    ​ប្រសិន​បើ​យើង​​នៅ​មាន​ការ​ភ័យ​ខ្លាច យើង​​អាច​ធ្វើ​សកម្មភាព​បែប​ថ្មម​ៗ មាន​ដូច​ជា​ការ​ថើប ឬ​ក៏​បបោស​អង្អែល។ ពេលយើង​​សម្រេច​ចិត្ដ​ថា និង​ប្រឡូក​ក្នុង​ការ​រួម​ភេទ​ឡើង​វិញ យើង​​គួរ​តែ៖

    • ត្រូវ​ប្រាប់​ពី​អារម្មណ៍​​ និង​ការ​គិត​​ឲ្យ​ដៃ​គូ​បាន​ដឹង ព្រោះ​ដៃ​គូ​​​ក៏​អាច​មាន​​ការ​ខ្វល់​ខ្វាយ​ដូច​គ្នា​​ដែរ។
    • ជ្រើស​រើស​ពេល​វេលា និង​ទី​កន្លែង​សម​ស្រប ដែល​មិន​មាន​អ្វី​មក​រំខាន។
    • មិន​ត្រូវ​រួម​ភេទ​ក្រោយ​ពេល​ទើប​​ហូប​អាហារ​បាន​៣ម៉ោង ធ្វើ​ដូច​នេះដើម្បី​ការពារ​កុំ​ឲ្យ​មាន​បញ្ហា​ក្រពះ​ធ្វើ​ទុក្ខ។
    • ត្រូវ​យក​ចិត្ដ​ទុក្ខ​ដាក់​ចំពោះ​ក្ដី​កង្វល់​យើង​​ ក៏​ដូច​ជា​ដៃ​គូ ដែល​បញ្ហា​នេះ​វា​អាច​ប៉ះ​ពាល់​ដល់​អារម្មណ៍​ស្រើប​ស្រាល និង​សកម្មភាព​ផ្លូវ​ភេទ​របស់​យើង​។​ ដូច​នេះយើង​​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន។
    • ប្រសិន​បើយើង​​មាន​អារម្មណ៍​មិន​សូវ​ស្រួល ឬ​ចុក​ក្នុង​ទ្រូង ​គួរ​ផ្អាក និង​សម្រាក​មួយ​ភ្លែត​សិន។ ប្រសិន​​បើបញ្ហា​ទាំង​នោះ​មិន​បាត់​ទៅ​វិញ ទោះ​បី​ជា​​បាន​សម្រាក ឬ​បាន​ប្រើ​ថ្នាំ nitroglycerin ហើយ​ក្ដី យើង​​គប្បី​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​រក​ដំណោះ​ស្រាយ។​

    ៣- បញ្ហាផ្លូវភេទបន្ទាប់ពីគាំងបេះដូង

    ជំងឺ​គាំង​បេះ​ដូង អាច​បន្សល់​នូវ​បម្រែ​បម្រួល​លើ​រាង​កាយ ដែល​អាច​ជា​បញ្ហា​ធ្វើ​ឲ្យ​យើង​​ពិបាក​ក្នុង​ការ​រួម​ភេទ។ មាន​​មនុស្ស​​មួយ​ចំនួន​​ជួប​​​បញ្ហា​បាត់​បង់​​ចំណង់​​ផ្លូវ​​ភេទ ក្រោយ​មាន​បញ្ហា​គាំង​​បេះ​​ដូង។ មនុស្ស​ប្រុស​​អាច​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង​ ចំណែក​មនុស្ស​​ស្រី​​វិញ​ អាច​ជួប​បញ្ហា​ទ្វារ​មាស​ប្រែ​ជា​​ស្ងួត។ ប្រសិន​បើយើង​​ជួប​បញ្ហា​ទាំង​អស់​នេះ ​គួរ​តែ​ទៅ​ជួប​​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​វិធី​​ព្យា​បាល​។ ការ​ប្រឹក្សា​យោបល់​ ក៏​ដូច​ជា​ការ​ប្រើ​ប្រាស់​​ថ្នាំ​ពេទ្យ អាច​ជួយ​ឲ្យ​​ជីវិត​​ផ្លូវ​ភេទ​​របស់​​យើង​​ត្រឡប់​មក​រក​ភាព​​ប្រក្រតី​ឡើង​​វិញ។ មិន​ត្រូវ​ប្រើ​ប្រាស់​​ផលិត​ផល​​ជំនួយ​ផ្លូវ​ភេទ ដោយ​មិន​មាន​​ការ​​ពិភាក្សា​​ជាមួយ​​គ្រូពេទ្យ​​ជា​ដាច់​ខាត។ ថ្នាំ​ព្យាបាល​បញ្ហា​ផ្លូវ​​ភេទ​​មួយ​ចំនួន​ អាច​​មាន​​អន្តរកម្ម​​ជាមួយ​​ថ្នាំ​ដែលយើង​​កំពុង​ប្រើ​ប្រាស់ (ដូច​ជា ថ្នាំ nitroglycerin ជាដើម) ដែល​វា​​អាច​បណ្ដាល​​ឲ្យ​ប៉ះ​​ពាល់​​សុខ​ភាព​​ធ្ងន់​ធ្ងរ។ ការ​ប្រឹក្សា​យោបល់ គឺ​ជា​រឿង​សំខាន់ ដែល​វា​អាច​ផ្ដល់​អត្ថប្រយោជន៍​ដល់​យើង​ ក៏​ដូច​ជា​ដំបូន្មាន​ ដើម្បី​ជួយ​កាត់​បន្ថយ​​អារម្មណ៍​​តាន​តឹង និង​​ភាព​ភ័យ​ខ្លាច​​ក្នុង​​ការ​​រួមភេទ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Aug 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម