៣- ធ្វើឲ្យចំណងស្នេហាមិនចុះសម្រុង
ការរួមភេទគឺរឿងមិនអាចខ្វះបានក្នុងជីវិតរស់នៅជាមួយដៃគូ។ រឿងលើគ្រែនេះដើរតួដូចជាកាវស្អិត ដើម្បីភ្ជាប់ដៃគូទាំងពីរឲ្យផ្អែមល្ហែមជាមួយគ្នា។ នៅពេលដៃគូរពីរនាក់មិនសូវរួមភេទជាមួយគ្នា នោះអារម្មណ៍នៃចំណងស្នេហារបស់អ្នកទាំងពីរក៏នឹងចាប់ផ្ដើមធ្លាក់ចុះ។ ចំណុចសំខាន់ក្នុងរឿងមួយនេះគឺមានក្នុងអ័រម៉ូនមួយមានឈ្មោះថា អុកស៊ីតូស៊ីន (oxytocin) ដែលជាទូទៅគេហៅវាជាអ័រម៉ូននៃក្ដីស្រលាញ់។ អុកស៊ីតូស៊ីនបញ្ចេញនៅពេលយើងដល់ចំណុចកំពូលនៃការរួមភេទ។ អ័រម៉ូននេះបង្កើតអារម្មណ៍ជឿទុកចិត្ដ និងស្និទ្ធស្នាលរវាងដៃគូ ដែលធ្វើឲ្យយើងទាំងពីរមើលឃើញគ្នាក្នុងចំណុចល្អទៅវិញទៅមក។
៤- គិតអវិជ្ជមានលើខ្លួនឯង និងបំផ្លាញការជឿទុកចិត្ដលើខ្លួនឯង
ការបញ្ឈប់ខ្លួនឯងអំពីសកម្មភាពផ្លូវភេទ អាចធ្វើឲ្យប៉ះពាល់ដល់ការគិតមកលើខ្លួន។ ទោះបីជាការមិនរួមភេទ មិនបានធ្វើឲ្យប៉ះពាល់ដល់ដងខ្លួន ឬបណ្ដាលឲ្យកើតជំងឺណាមួយក្ដី ប៉ុន្តែវាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើការគិតវិជ្ជមានមកលើខ្លួនឯង ក៏ដូចជាបាត់បង់ភាពជឿជាក់លើខ្លួនឯង។ បម្រែបម្រួលអារម្មណ៍កើតឡើងដោយសារបញ្ហាមួយនេះ អាចបណ្ដាលឲ្យក្លាយទៅជាជំងឺថប់បារម្ភ ដែលជំងឺមួយនេះអាចនឹងប៉ះពាល់ដល់ទំនាក់ទំនងយើងទាំងពីរ ក៏ដូចជាមួយអ្នកដទៃដូចគ្នា។
៥- លិង្គមិនឡើងរឹង