backup og meta

ជំងឺលើសសម្ពាធសរសៃបាតភ្នែកភាគច្រើន​មិនចេញ​រោគសញ្ញា ទុកយូរ​អាចបង្កជា​បញ្ហា​ផ្សេងៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 30, 2020

    ជំងឺលើសសម្ពាធសរសៃបាតភ្នែកភាគច្រើន​មិនចេញ​រោគសញ្ញា ទុកយូរ​អាចបង្កជា​បញ្ហា​ផ្សេងៗ

    ជំងឺលើសសម្ពាធសរសៃបាតភ្នែក (Ocular Hypertension) គឺជាពាក្យវេជ្ជសាស្រ្តដែលទាក់ទងពីមូលហេតុដែលបណ្តាលមកពីសម្ពាធក្នុងភ្នែកមានការកើនឡើងខ្ពស់ជាង​កំរិតធម្មតា។ សម្ពាធនេះត្រូវបានគេហៅថា“ សម្ពាធក្នុងភ្នែក” ។ វិធីតែមួយដើម្បីវាស់សម្ពាធភ្នែកបានគឺ​ប្រើមិល្លីម៉ែត្របារត (mm Hg) ។ ជួរកំរិតធម្មតានៃសម្ពាធ​ក្នុង​ភ្នែក​គឺ​ពី ១០-២១ mmHg។ លើសសម្ពាធសរសៃបាតភ្នែក កើតមាននៅពេលដែលសម្ពាធមានកំរិតខ្ពស់ជាង ២១ mmHg។ ដើម្បីទទួលបានចំណេះដឹងកាន់​តែ​ច្រើនពីជំងឺនេះ សូមអានព័ត៌មានខាងក្រោម។

    ១- មូលហេតុនៃជំងឺលើសសម្ពាធសរសៃបាតភ្នែក

    សម្ពាធក្នុងភ្នែកខ្ពស់បណ្តាលមកពីការផលិត និងការបង្ហូរសារធាតុរាវនៅក្នុងភ្នែកមិនមានភាពត្រូវគ្នា។ ប្រព័ន្ធបង្ហូរទឹកក្នុងភ្នែកជាធម្មតាគឺបង្ហូរសារធាតុរាវចេញចូលក្នុងភ្នែកដោយបរិមាណត្រឹមត្រូវ តែដោយសារបរិមាណមិនត្រឹមត្រូវបានបណ្តាលឲ្យមានការប្រមូលផ្តុំនូវសារជាតុរាវកើនឡើង ដោយមិនអាចច្រោះបានត្រឹមត្រូវ។ ជាលទ្ធផលបណ្តាលឲ្យមានការកើនឡើងនូវបរិមាណសារធាតុរាវនៅខាងក្នុងភ្នែក បង្កឲ្យមានសម្ពាធក្នុងភ្នែកកើនឡើង។

    តើមានអ្វីកើតឡើងប្រសិនបើមានសារធាតុរាវច្រើនពេកនៅក្នុងភ្នែក? វាងាយស្រួលប្រសិនបើយើងព្យាយាមគិតដោយប្រៀបធៀបប្រហោងភ្នែកទៅនឹងធុងទឹក។ បើយើង​​ចាក់​ទឹកកាន់តែច្រើនចូលទៅក្នុងធុងនោះសម្ពាធក្នុង​ធុង​ក៏​កាន់​តែ​ខ្លាំង​។ ដូចគ្នានឹងសម្ពាធក្នុងភ្នែកដែរ បើទឹកក្នុងភ្នែកកាន់តែច្រើននោះសម្ពាធក្នុងភ្នែកក៏កាន់​តែខ្ពស់។ លើសពីនេះទៀត សរសៃប្រសាទអុបទិកនៅក្នុងភ្នែកអាចត្រូវបំផ្លាញដោយការលើសសម្ពាធក្នុងភ្នែកដូចគ្នា។

    អត្ថបទពាក់ព័ន្ធ:

    មនុស្សភាគច្រើនដែលមានលើសសម្ពាធសរសៃបាតភ្នែកគឺមិនមានរោគសញ្ញាអ្វីឡើយ។ នេះ​ហើយ​ជាមូលហេតុដែលយើង​មិនបានចាប់​អារម្មណ៍ និង​​ទៅធ្វើការពិនិត្យ​ភ្នែកទៀងទាត់ជាមួយ​នឹងគ្រូពេទ្យជំនាញ។ ការពិនិត្យភ្នែកគឺជាគន្លឹះសំខាន់សំរាប់ជៀសវាងពីហានិភ័យនៃការមានសម្ពាធខ្ពស់ក្នុងសរសៃបាតភ្នែក។ ការពិនិត្យសុខភាពភ្នែកជាប្រចាំមានសារៈសំខាន់ណាស់សម្រាប់អ្នកមានហានិភ័យខ្ពស់ដូចជាជនជាតិស្បែកខ្មៅ និងមនុស្សវ័យ​ចំណាស់។ ខាងក្រោម​នេះ​គឺជាពេល​វេលា​ដែល​គួរ​ទៅ​ពិនិត្យ​ភ្នែក៖

     សំរាប់អ្នកមិនមានរោគសញ្ញា និងអ្នកមានអាយុតិចជាង ៤០ ឆ្នាំត្រូវទៅពិនិត្យភ្នែកចន្លោះពី​បីទៅប្រាំឆ្នាំម្តង។

     សម្រាប់ជនជាតិស្បែកខ្មៅ ឬអ្នកដែលមានអាយុលើសពី ៤០ ឆ្នាំគួរតែធ្វើការពិនិត្យឲ្យបានញឹកញាប់។

    ● សម្រាប់អ្នកមានកត្តាហានិភ័យមួយចំនួនទៅលើជំងឺទឹកដក់ក្នុងបាតភ្នែក គួរតែធ្វើការវះកាត់ឲ្យបានឆាប់។

    ៣- វិធីព្យាបាល

    គោលបំណងសំខាន់នៃការព្យាបាលគឺដើម្បីបន្ថយសម្ពាធមុនពេលដែលវិវត្តទៅជាវាជំងឺទឹកដក់ក្នុងបាតភ្នែក បាត់បង់គំហើញ។ ចំពោះការ​ធ្វើរោគវិនិច្ឆ័យឃើញមានរោគសញ្ញានៃការខូចសរសៃប្រសាទអុបទិក ឬអ្នកមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺទឹកដក់ក្នុងបាតភ្នែកតម្រូវឲ្យធ្វើការព្យាបាលតាម​ផ្នែក​វេជ្ជសាស្ត្រ។

    យើង​អាចត្រូវការ​ព្យាបាលដោយគ្រូពេទ្យឯកទេសខាងភ្នែក។ វេជ្ជបណ្ឌិតនឹងចេញវេជ្ជបញ្ជាឲ្យយើង​ដោយផ្អែកលើស្ថានភាព។ បន្ទាប់ពីយើង​បានពិភាក្សាជាមួយវេជ្ជបណ្ឌិត គ្រូពេទ្យនឹងបង្ហាញយើង​ពីគុណប្រយោជន៍ និងគុណវិបត្តិនៃការព្យាបាល និងការតាមដាន។

    ៤- ការការពារ

    ជំងឺលើសសម្ពាធសរសៃបាតភ្នែកមិនមានការការពារទេ ប៉ុន្តែយើង​អាចការពារដោយធ្វើការពិនិត្យភ្នែកជាទៀងទាត់ជាមួយគ្រូពេទ្យឯកទេសខាងភ្នែកទៅលើការវិវត្តទៅជាជំងឺទឹកដក់ក្នុងបាតភ្នែកបាន។

    ជំងឺលើសសម្ពាធសរសៃបាតភ្នែក គឺមានហានិភ័យប្រសិនបើយើង​មិនមានការការពារពីបញ្ហាអាក្រក់ដែលមាន។ ព័ត៌មាននេះអាចជួយគ្នា​យើង​ឲ្យយល់ និងរបៀបក្នុងការប្រឈមមុខនឹងជំងឺ​មួយ​នេះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 30, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម