backup og meta

អនុវត្តវិធីទាំងនេះ ជួយថែរក្សាភ្នែកឲ្យមានសុខភាពល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 11, 2020

    អនុវត្តវិធីទាំងនេះ ជួយថែរក្សាភ្នែកឲ្យមានសុខភាពល្អ

    យើងទាំងអស់គ្នា​ពិតជាបាន​ដឹង​ច្បាស់ហើយថា​កែវភ្នែកទាំងគូ​របស់​យើង​ពិតជា​មានសារសំខាន់ និង​តម្លៃណាស់។ ដោយសារតែ​ហេតុនេះ​ហើយបានជា​យើងគ្រប់​គ្នា​ត្រូវ​តែ​យកចិត្ត​ទុក​ដាក់​បំផុត។ ខាង​ក្រោម​នេះជាគន្លឹះខ្លះជួយ​គ្នា​យើង​ថែរក្សា​ភ្នែក​ឲ្យ​មាន​សុខភាព​ល្អ។

    ១- របបអាហារដែលមានសុខភាពល្អ

    ដើម្បី​បាន​ភ្នែកមួយគូ​​មាន​សុខ​ភាព​ល្អ​គឺ​យើង​ត្រូវ​ចាប់​ផ្ដើម​ពី​របប​អាហារ​ដែល​ល្អដូចគ្នា​។ របបអាហារ​ល្អ​ជួយ​ការពារយើងពី​បញ្ហា​ភ្នែក​ផ្សេងៗទាក់​នឹង​អាយុ ការប្រែប្រួលបាតភ្នែក និង​ភ្នែក​ឡើងបាយជាដើម។ របបអាហារទាំងនេះត្រូវមាន​ស្តុក​នូវ​អាស៊ីត​ខ្លាញ់​អូមេហ្គា lutein ស័ង្កសី និង​វីតាមីនC និង​អ៊ី​ដែល​សម្បូរ​នៅ​ក្នុង​អាហារ​បន្លែ​បៃតង ខ្លាញ់​ត្រី ស៊ុត សណ្តែក​ដី ក្រូច oysters និង​សាច់​ជ្រូក។ ក្រៅពីនេះរបប​អាហារ​ល្អ​អាចជួយ​យើង​​ជៀស​ផុតពី​ភាព​ធាត់ និង​ជំងឺ​ទឹក​នោម​ផ្អែម (ដែល​ជា​មូល​ហេតុ​នាំ​ឲ្យ​ងងឹត​ភ្នែក) ផងដែរ។

    អត្ថបទពាក់ព័ន្ធ៖

    ២- មិនជក់បារី

    ការ​ជក់​​បារី​អាច​បង្កើន​​ហានិភ័យ​​នៃ​ជំងឺ​ភ្នែក​​ឡើង​បាយ​ ខូច​​សរសៃ​ប្រសាទ​ភ្នែក និង​​មាន​ការ​ប្រែ​ប្រួល​​នៃ​បាត​ភ្នែក តែមនុស្សជាច្រើន​ពិបាក​ក្នុង​ការឈប់​ជក់​បារី​ណាស់។ មនុស្ស​ភាគ​ច្រើន​មិន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ផ្តាច់​បារី​នៅ​ពេល​ដំបូង​ឡើយ តែគ្នាយើងក៏មិន​ត្រូវ​បោះ​បង់​ចោលនោះ​​ទេ។ ការ​ព្យាយាម​កាន់​តែ​ច្រើន​នោះ​ឱកាស​ក្នុង​ការ​ទទួលបាន​ជោគ​ជ័យ​ក៏​កាន់​តែ​ច្រើន​ដែរ ឬក៏យើង​​អាច​ទាក់​ទង​ទៅ​គ្រូពេទ្យ​ដើម្បី​សុំជំនួយ​បន្ថែម។

    ៣- វ៉ែនតាការពារពន្លឺថ្ងៃ

    ការ​នៅក្រោម​​ពន្លឺ​ព្រះអាទិត្យ​ច្រើន​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺ​ភ្នែក​ឡើង​បាយ និង​​ការ​​ប្រែ​ប្រួល​​នៃ​បាត​ភ្នែក​បាន។ ដូចនេះ​ យើង​ត្រូវ​ជ្រើស​រើស​យក​សំភារៈ​ដែល​ត្រឹម​ត្រូវ​ដើម្បី​ជួយ​ការពារ​ភ្នែក​ពី​កាំរស្មី​យូវី ឬពន្លឺព្រះអាទិត្យនេះ​។ វ៉ែនតា​ការពារ​ពន្លឺ​ព្រះអាទិត្យ​មាន​អត្ថប្រយោជន៍​ណាស់​ទោះ​ជា​អ្នក​ប្រើ​ឡេន​កញ្ចក់​ភ្នែក​ក៏​ដោយ។

    ៤- វ៉ែនតាការពារ goggles

    ប្រសិន​បើ​ការងារ​របស់យើង​តម្រូវ​ឲ្យ​មាន​ការ​ប៉ះពាល់​ជាមួយ​នឹង​វត្ថុ​ធាតុ​ដើម​ដែល​មាន​គ្រោះថ្នាក់ ឬ​តាម​ខ្យល់​អាកាស យើង​មិន​ត្រូវ​ភ្លេច​​ពាក់​​វ៉ែន​តា goggles ឡើយ​។ ប្រសិន​បើ​យើង​​ជា​អ្នក​លេង​កីឡា​ដែល​មាន​ឥទ្ធិពល​អាច​ប៉ះពាល់​ដល់​ភ្នែក​ នោះយើង​​ត្រូវ​ពាក់​មួក​សុវត្ថិភាព​ដែល​មាន​របាំង​ការពារ​មុខ​ដើម្បី​ការពារ​ភ្នែក​របស់​យើង។

    ៥- សម្រាកពេលប្រើប្រាស់កុំព្យូទ័រ

    ប្រសិន​បើ​គ្នាយើងធ្វើ​ការ​ជាមួយ​កុំព្យួទ័រ​ច្រើន យើង​គួរ​តែ​មាន​ការ​ឈប់​សម្រាក​ឲ្យ​បាន​ញឹក​ញាប់​បន្តិច។ យើង​ត្រូវ​ប្រាកដ​ថា​​ឧស្សាហ៍​បាន​ទៅ​ពិនិត្យ​មើល​កម្រិត​វ៉ែន​តា​របស់យើង​ផង។ យើង​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​អំពី​ប្រភេទ​វ៉ែនតា​ដែលយើង​គួរ​ពាក់​នៅ​ពេល​ដែល​ប្រើកុំព្យូទ័រ។ យើង​គួរ​តែ​ក្រលេក​ភ្នែក​​ទៅ​ខាង​ក្រោម​អេក្រង់​បន្តិចពេលប្រើកុំព្យូទ័រ ជាមួយ​គ្នានេះ យើងក៏​​គួរ​ព្យាយាម​ងាក​ភ្នែកចេញ​ពី​ពន្លឺ​លើអេក្រង់កុំព្យូទ័រ​ដែរ​។ មួួ​វិញទៀត​យើង​ក៏ត្រូវ​សម្រាក​​​ភ្នែក​រៀង​រាល់ ២០ នាទី​ម្តងហើយ​ត្រូវ​ងាក​ចេញ​ពី​កុំព្យូទ័រ​រយៈពេល ១៥ នាទី​រៀង​រាល់ ម៉ោង​ម្តង។ ប្រសិន​បើយើង​មាន​អារម្មណ៍​ថា​ភ្នែកយើង​ស្ងួត យើង​ត្រូវ​ព្យាយាម​ព្រិច​ភ្នែកឲ្យ​ឲ្យ​បាន​ញឹក​ញាប់​បន្តិច។

    អត្ថបទពាក់ព័ន្ធ៖ 

    ៦- តាមដានពីសុខភាពភ្នែក

    នេះគឺជារឿង​ចាំបាច់​ណាស់​ក្នុង​ការ​ទៅ​តាម​ដាន​សុខភាពភ្នែកជាមួយ​គ្រូពេទ្យ​ភ្នែក​ឲ្យ​បាន​ទៀង​ទាត់។ ការ​ពិនិត្យ​​ភ្នែក​​គឺជាការ​​ចាំបាច់​​ព្រោះ​អាច​ជួយ​រក​​ជំងឺ​ណា​ដែល​មិន​មាន​រោគ​សញ្ញា​ដូច​ជា​ជំងឺ​ទឹក​ដក់​ក្នុង​បាត​ភ្នែក​ជាដើម។ ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​ទាន់​ពេល​អាច​បង្កើន​ឱកាស​នៃ​ការ​ជា​សះ​ស្បើយ​វិញ។ គ្រូពេទ្យ​ភ្នែក​មាន ប្រភេទ៖

    Ophthalmologists គឺ​ជា​គ្រូពេទ្យ​ឯកទេក​ជំនាញ​ខាង​ថែរក្សា​ភ្នែក។ គ្រូពេទ្យជំនាញនេះ​អាច​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​ជំងឺ​ភ្នែក​ក៏​ដូចជា​ធ្វើ​ការ​វះ​កាត់​ភ្នែក​បាន​ផង​ដែរ។ ចំណែកគ្រូពេទ្យ​ឯកទេស​ខាងពិនិត្យ​ភ្នែក​អាច​ព្យាបាល​ជំងឺ​ភ្នែក​យើង​​បាន ប៉ុន្តែ​មិន​អាច​ធ្វើ​ការ​វះកាត់​ភ្នែក​ឲ្យ​អ្នក​បាន​ទេ។ អាស្រ័យ​លើ​បញ្ហា​ភ្នែក​ យើង​​អាច​ជ្រើស​​រើស​​យក​​មួយ​​ក្នុង​ចំណោម​ពីរ​ខាង​លើ។​

    អត្ថបទពាក់ព័ន្ធ៖

  • លម្អិត​​ជុំវិញ​មូលហេតុ​ភ្នែក​ឆ្លងរោគ​ ឈឺឡើង​ក្រហម រហូត​ដល់​ពិការ
  • អ្នកភ្នែកខ្សោយ ញ៉ាំអាហារទាំងនេះ អាចជួយបាន
  • កូនទើប​កើត​រលាក​កញ្ចក់​ភ្នែក ម៉ាក់​ប៉ាគួរ​ធ្វើ​បែប​ណា?
  • ហេតុអ្វី​បាន​ជា​បេប៊ី​ទើប​កើត​មួយ​ចំនួន មាន​ជំងឺ​ស្ទះ​រន្ធ​ទឹកភ្នែក?
  • ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម