backup og meta

ម៉េច​បាន​ពេល​ខ្លះ ធ្មេញ​សង្កៀរ​ផង ស្រៀវផងអ៊ីចឹង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 27, 2019

    ម៉េច​បាន​ពេល​ខ្លះ ធ្មេញ​សង្កៀរ​ផង ស្រៀវផងអ៊ីចឹង?
    ធ្មេញ​ស្រៀវ ​មានន័យ​ថា ប៉ះ​អី​ក៏​សង្កៀរពិបាក​ទ្រាំ។ អ្វីដែល​កាន់​តែ​ពិបាក​​ គឺចង់​ញ៉ាំ​អី​ដែល​កំពុង​ឃ្លាន​ខ្លាំង អត់​បាន​ដូច​ចិត្ត មិន​ថា​ជូរ ផ្អែម ហឹរ ឬ​ជាតិ​ហ្គាស។
     
    ហេតុផល​មួយ​ចំនួន​​អាច​បង្ក​ឲ្យ​សង្កៀរ ឬ​ស្រៀវ​ធ្មេញ​បាន​ ហើយកត្តា​​នោះ​បណ្ដាល​មក​ពីរោគ​ពុក​ធ្មេញ​ ធ្មេញ​បែក​ ធ្មេញ​ទើប​ប៉ះ​ហើយ​ ឬ​ផល​ប៉ះពាល់ដោយ​បាញ់​ ឬ​ប្រើ​ផលិតផល​ធ្វើឲ្យធ្មេញ​​ស។
     
    ១- #សញ្ញាស្រៀវធ្មេញ
     
    ធ្មេញ​ស្រៀវ​បង្ក​ដោយ​រោគ​សញ្ញា​ជា​ច្រើន​ ដូចជា ​​ឈឺ​ចាប់​ ស្រៀវ​ក្នុង​មាត់​​ពេល​ញុំា​​ផ្អែម ​ជូរ​ ឬ​អាហារ​មាន​ជាតិ​អាស៊ីដ​ ​អាហារ​ក្ដៅ ​ឬ​ត្រជាក់។
     
    ​មាន​គំនិត​យល់​ខុស​ជា​ច្រើន​បាន​គិត​ថា ​ធ្មេញ​ស្រៀវ​ខ្លាំង​ពេល​ញុំាអាហារ​ក្ដៅ​ ​ត្រជាក់​ ​ជូរ ​និង​ផ្អែម​។ ពេល​ខ្លះ​ សូម្បី​តែ​​ស្រូប​ខ្យល់​ត្រជាក់​តាម​មាត់​ ក៏​​ស្រៀវ​​ដែរ។ ធ្មេញ​​ស្រៀវ​សូម្បី​តែ​ខាំ ​ឬ​ប៉ះ​ក៏​មាន​អារម្មណ៍​ឈឺ​​​ ធ្វើ​ឲ្យ​ពិបាក​ដុស​​ធ្មេញ ​ឬ​ប្រើ​អំបោះ​ទាក់​ធ្មេញ។ ​គួរ​ចាំថា​ពេល​​ធ្មេញ​ស្រៀវ ​អញ្ចាញ​ក៏​​ស្រក​ចុះ​​ដែរ។
     
    បើមាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដែល​មិន​បាន​រៀបរាប់ខាងលើ ​ឬមាន​ចម្ងល់​អំពី​អាការៈ​ណា​មួយ​ សូម​ទៅ​ជួប​​ពេទ្យ​ធ្មេញភ្លាម។
     
    ២- #ដោះស្រាយបញ្ហា
     
    – ដុស​​ធ្មេញ ​និង​ប្រើ​អំបោះ​ទាក់​ចន្លោះ​ធ្មេញ​ឲ្យ​បាន​ត្រឹមត្រូវ​​
    – ប្រើ​សរសៃ​ច្រាស​ដុស​ធ្មេញ​ទន់​ៗ ​ដុស​​ថ្នមៗ​ជុំ​វិញ​អញ្ចាញ​​កុំ​ឲ្យ​​ដាច់​
    – ប្រើ​ថ្នាំ​ដុស​ធ្មេញ​ដែល​មាន​ស្លាក​សម្គាល់​សម្រាប់​ធ្មេញ​ស្រៀវ​ ព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​ស្រៀវ​​បាន​
    – ចៀសវាង​អាហារ ឬ​ភេសជ្ជៈ​មាន​ជាតិ​អាស៊ីដ​ខ្ពស់
    – ឈប់​សង្កៀត​ធ្មេញ ដោយ​ប្រើ​ឧបករណ៍​ពាក់​ការពារ​ធ្មេញ​ ពេល​យប់​ចូល​គេង
    – ត្រូវ​ពិនិត្យ​រៀងរាល់​ ៦​ខែ​ម្ដង​ (ឬ​ឆាប់​ជាង​នេះ​ដោយ​អាស្រ័យ​ទៅ​លើ​ស្ថានភាព)
     
    ត្រូវទៅ​ពេទ្យ បើ​ធ្មេញ​ស្រៀវ​ ឈឺ​ទ្រាំ​លែងបាន​​ពេល​ទំពា​អាហារ ឬ​ញ៉ាំ​ទឹក (មិន​ថា​ក្ដៅ ឬ​ត្រជាក់)។
     
    ៣- #បង្ការរឿងស្រៀវធ្មេញម៉េចបាន?
     
    ព្យាយាម​ដុស​ធ្មេញ​ហោច​ណាស់ ២ ដង​ក្នុង​មួយ​ថ្ងៃ ឬ​បើ​បាន​លើស​នឹងក៏ល្អ (ថែម​ពេល​ថ្ងៃ​ម្ដង​ទៀត)។ ប្រើ​ច្រាស​ដុស​ដែល​មាន​សរសៃ​ទន់ ឬ​រើស​ថ្នាំ​ដុស​ធ្មេញ ដែល​មាន​ស្លាក​យីហោត្រឹមត្រូវ។ របៀប​ដុស​ជា​រឿង​សំខាន់​ ព្យាយាម​ដុស​ថ្នមៗ កុំ​ប្រញាប់​ពេក។ ចំណុច​​គួរ​ស្វែងយល់​បន្ថែម​ទៀត​មាន៖
     
    – ព្យាយាម​កុំ​ញ៉ាំអាហារ ឬ​ភេសជ្ជៈសម្បូរ​ជាតិ​ស្ករ​ និង​ជាតិ​ហ្គាស​
    – ពិគ្រោះ​ជាមួយពេទ្យ​ធ្មេញ ​បើ​​ចង់​បាញ់​ ឬ​ប្រើ​ផលិតផល​ធ្វើ​ឲ្យ​ធ្មេញ​​​ស
    – ព្យាយាម​​ដូរ​ច្រាស់​រាល់​ ២ ​ទៅ ​៣ ​ខែ​ម្ដង ​ឬ​ពេល​សរសៃ​ច្រាស​សឹក​
    – ពិនិត្យ និង​តាមដានជាមួយ​ពេទ្យឲ្យ​បាន​ទៀង​ទាត់ ឬ​ហោច​ណាស់ ៦ ខែ​ម្ដង។
     

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម