backup og meta

ទម្លាប់​អាក្រក់ ៨​ យ៉ាង​ធ្វើ​ឲ្យ​ធ្មេញ​ខូច​ដោយមិនដឹងខ្លួន

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Oct 28, 2020

    ទម្លាប់​អាក្រក់ ៨​ យ៉ាង​ធ្វើ​ឲ្យ​ធ្មេញ​ខូច​ដោយមិនដឹងខ្លួន

    ទម្លាប់​ប្រចាំ​ថ្ងៃ​ជា​ច្រើន​ដែលអាច​ធ្វើ​ឲ្យ​ធ្មេញ​របស់​យើង​ខូចបាន​។ ​តើ​ទម្លាប់​អាក្រក់​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​ជៀសវាង? អត្ថបទ​នេះ​នឹង​បង្ហាញ​អំពី​ចំណុច​ចំនួន​​ ៨ ដែលធ្វើឲ្យធ្មេញខូចបាន​ហើយយើងក៏គួរជៀស​វាង​ផង​ដែរ។

    ១- ទំពារ​ទឹក​កក

    ក្រោម​អាកាស​ធាតុ​ក្ដៅ​គ្មាន​អ្វី​ក្រៅ​ពី​ចង់​ទំពារ​ដុំ​ទឹក​កក​ឲ្យ​បាន​ត្រជាក់​ខ្លះ​នោះ​ទេ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​បន្ទាប់​ពី​ទំពារ​រួច​នោះ​ធ្មេញ​របស់​យើង​នឹង​ខូចខាត​ធ្ងន់ធ្ងរ​វិវត្ត​ទៅ​រក​ភាព​ខូចខាត​ឬ​បាក់បែកបាន​។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ២- ចោះ​ក្រវិល​ក្នុង​មាត់

    ការ​ចោះ​ក្រវិល​ក្នុង​មាត់​អាច​បង្ក​ឲ្យ​មាន​ការ​បង្ក​រោគ​ស្រៀវ​ធ្មេញ​ បាត់បង់​ធ្មេញ​និង​ស្រក​អញ្ចាញ​ធ្មេញ។

    ៣- ចូលចិត្ត​ទំពារ​​ស្ករ

    អ្នក​ណាៗ​ក៏​ដឹង​ថា​ស្ករ​នេះ​ឆ្ងាញ់​ដែរ​ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ទទួល​ទាន​ច្រើន​ពេក​ នឹង​​ធ្វើ​ឲ្យ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ឡើង​ខ្ពស់​ព្រម​ទាំង​ធ្វើ​ឲ្យ​ខូច​ធ្មេញ​ទៀត​ផង។

    ៤- ប្រើ​ធ្មេញ​​សម្រាប់​ហែក​ឬ​ទាញ​អ្វី​ឲ្យ​របើក​

    អ្នកខ្លះចូលចិត្ត​ប្រើ​ធ្មេញខាំ ឬហែក​របស់អ្វីមួយ ដោយគិតថាវិធី​បែប​នេះ​គឺ​​ចំណេញ​ពេល​វេលា​សម្រាប់​ធ្វើ​អ្វី​ផ្សេង​ទៀត​ជា​ជាង​ការ​ដែល​ទៅ​ស្វែង​រក​កន្ត្រៃ​យក​មក​ប្រើប្រាស់ តែវិធីនេះអាចធ្វើឲ្យ​ប៉ះពាល់​ធ្មេញ​បាន។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ៥- ញ៉ាំ​មិន​ឈប់

    គ្នាយើងដឹងហើយថា​​អាហារ​គឺ​សំខាន់​សម្រាប់យើង​គ្រប់គ្នា​ តែ​ការ​ទំពារ​ជាប់​រហូត ​ឬ​ផឹក​ភេសជ្ជៈ​ឥត​ឈប់​អាច​ធ្វើ​ឲ្យ​ធ្មេញ​មាន​ជីវិត​ខ្លី​ងាយ​នឹង​ស្រៀវ។

    ៦- ជក់​បារី

    ការ​ជក់​បារី ឬ​ប្រើ​ផលិតផល​ពី​ថ្នាំជក់ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខូច​សុខភាព​ប៉ុណ្ណោះ​ទេ (ជាពិសេស​ទៅ​លើ​សួត) ប៉ុន្តែ​​ថែម​ទាំង​ធ្វើ​ឲ្យ​ខូច​ធ្មេញ​ទៀត​ផង។ ដូច​នេះ​ហើយ សូម​បញ្ឈប់​ការ​ជក់បារី​នេះ​ភ្លាម ដើម្បី​កុំ​ឲ្យ​ហួស​ពេល។

    អត្ថបទ​ពាក់ព័ន្ធ៖

  • ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍
  • តិចនិករើសយកច្រាសដុះធ្មេញ ជួយធ្មេញកាន់តែមានសុខភាពល្អ
  • ៧- ផឹក​កាហ្វេ​ច្រើន​ពេក

    សម្រាប់​គ្នាយើង​ស​មួយ​ចំនួន​ការ​ផឹក​កាហ្វេ​បាន​ក្លាយ​ជា​ទម្លាប់​ដែល​ខ្វះ​មិន​បានទៅហើយ។ កាហ្វេ​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​កាហ្វេ​អ៊ីន​ដែល​ជួយ​ដាស់​ស្មារតី​ និង​ប្រមូល​អារម្មណ៍។ ​ហេតុ​នេះ​ហើយ​ទើប​អ្នក​ធ្វើ​ការ​ជា​ច្រើន​ត្រូវ​ការ​កាហ្វេ​ខ្លាំង​ណាស់។ ម្យ៉ាង​ទៀត​ជាតិ​កាហ្វេ​អ៊ីន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធ្មេញ​របស់យើង​សារធាតុនេះ​​បង្អាក់​​ដល់​លំហូរ​ទឹក​មាត់​ធ្វើ​ឲ្យ​ស្ងួត​មាត់ ​និង​ក្នុង​រយៈ​ពេល​យូរ​អាច​បណ្ដាល​ឲ្យ​ខូច​ធ្មេញ។

    ៨- ផឹក​ទឹក​ផ្លែ​ឈើ​ច្រើន​ជ្រុល

    ទោះ​បី​ជា​ទឹក​ផ្លែ​ឈើ​សំបូរ​ទៅ​ដោយ​វីតាមីន​A​ វីតាមីនC​ និង​សារធាតុ​រ៉ែ​សំខាន់​ផ្សេង​ទៀត​ក៏​ពិត​មែន តែ​ការ​ទទួលទាន​ច្រើន​ជ្រុល​អាច​ធ្វើ​ឲ្យ​ធ្មេញ​ខូច​បាន។ មូលហេតុ​នោះ​គឺ​បណ្ដាល​មក​ពី​ជាតិ​ស្ករ​ធម្មជាតិ​នៅ​ក្នុង​ផ្លែ​ឈើ​ទៅ​កម្ទេច​ធ្មេញ​របស់​យើង។

    សរុប​សេចក្ដី​មក​ទម្លាប់​ខ្លះ​មើល​ទៅ​មិន​សូវ​មាន​គ្រោះ​ថ្នាក់​ប៉ុន្មាន​ទេ ​ប៉ុន្តែ​អាច​ជា​កត្តា​គ្រោះ​ថ្នាក់​បណ្ដាល​ឲ្យ​ធ្មេញ​យើង​ខូច​បាន។ ត្រូវ​ចងចាំ​ក្នុង​ចិត្ត​ថា​ទម្លាប់​ទាំង​៩​ខាង​លើ​នេះ​គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ជៀសវាង​ដើម្បី​ការពារ​រោគ​ពុក​ធ្មេញ។

    អត្ថបទ​ពាក់​ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Oct 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម