backup og meta

ដុំសាច់ ៣ កម្រិត ដុះក្នុងភ្នាសស្បូន អាចបង្កឲ្យមានវិបត្តិអត់កូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 29, 2022

    ដុំសាច់ ៣ កម្រិត ដុះក្នុងភ្នាសស្បូន អាចបង្កឲ្យមានវិបត្តិអត់កូន

    បញ្ហា​ស្បូន ជា​បញ្ហា​ដែល​ស្ត្រី​ភាគ​ច្រើន​មិន​ចង់​ជួប​ប្រទះ ព្រោះ​វា​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ការ​បន្ត​ពូជ។ ស្បូន​ក៏​អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​កាច​ៗ​ច្រើន​ដូច​ជា គីស​ស្បូន មហារីក ឬ​ដុះ​ដុំ​សាច់​ស្បូន។ នៅ​ក្នុង​នោះ​ដែរ យើង​ត្រូវ​ដឹង​ថា ត្រង់​ភ្នាស​ស្បូន ក៏​អាច​កើត​ជំងឺ​ដុំ​សាច់​បាន​ដែរ។

    តាម​ការ​ផ្សព្វ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ដុំ​សាច់​នៅ​ភ្នាស​ក្នុង​ស្បូន គឺ​ជា​ដុំ​សាច់​ដែល​កើត​ឡើង​នៅ​ក្នុង​ស្រទាប់​សាច់​ដុំ ដែល​ដុះ​ចូល​ទៅ​ក្នុង​ប្រហោង​ស្បូន ហើយ​វា​ចែក​ចេញ​ជា ​៣​កម្រិត៖

    ទី១. ដុំ​សាច់​​ដុះ​នៅ​ភ្នាស​ក្នុង​នៃ​ស្បូន មាន​ទង​ច្បាស់​លាស់ មាន​ទំហំ​មិន​លើស​ពី ៣​សង់ទីម៉ែត្រ

    ទី២. ដុំ​សាច់​ដុះ​នៅ​ភ្នាស​ក្នុង​នៃ​ស្បូន ដែល​មាន​ទង​ធំ ស៊ី​ចូល​ទៅ​ដល់​សាច់​ដុំ​ស្បូន

    ទី៣. ដុំ​សាច់​ដុះ​នៅ​ភ្នាស​ក្នុង​នៃ​ស្បូន ដែល​មាន​ទំហំ​ធំ​ស៊ី​ចូល​ទាំង​ភ្នាស​ក្នុង និង​សាច់​ដុំ​នៃ​ស្បូន មិន​មាន​ទង​ច្បាស់​លាស់ ហើយ​ទំហំ​ធំ​លើស​ពី ៥​សង់​ទី​ម៉ែត្រ។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ជំងឺ​ដុំ​សាច់​ក្នុង​ភ្នាស​ស្បូន​នេះ អាច​កើត​ទៅ​លើ​មនុស្ស​ក្នុង​វ័យ​បន្ត​ពូជ លើស​ជាតិ​អ័រម៉ូន​អ៊ីស្ត្រូហ្សែន មាន​វដ្ដ​រដូវ​មិន​ទៀង​ទាត់។ ចំពោះ​មនុស្ស​ស្រី​ដែល​មាន​ជំងឺ​នេះ បណ្ដាល​ឲ្យ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដូចជា៖

    ធ្លាក់​ឈាម​រដូវ​ច្រើន

    – រយៈ​ពេល​មាន​រដូវ អូស​បន្លាយ​យូរ​ខុស​ធម្មតា

    – ធ្លាក់​ឈាម​តាម​ទ្វារ​មាស​ខុស​ធម្មតា (ក្រៅ​ពី​ពេល​មាន​រដូវ)

    – មាន​ការ​ឈឺ​ចាប់​ពេល​មាន​រដូវ

    – អាច​បណ្ដាល​ឲ្យ​ធ្លាក់​ឈាម​ពេល​មាន​ផ្ទៃពោះ

    – អាច​បណ្ដាល​ឲ្យ​រលូត​កូន​នៅ​ត្រី​មាស​ដំបូង

    – បង្ក​ឲ្យ​មាន​វិបត្តិ​អត់​កូន។

    មហារីកភ្នាសស្បូន

    អត្ថបទគួរអាន៖

    មន្ទីរពេទ្យ កាល់ម៉ែត បញ្ជាក់​ឲ្យ​ដឹង​ថា ជំងឺ​ដុំ​សាច់​ភ្នាស​ស្បូន​នេះ ​មិន​អាច​កើត​មាន​ចំពោះ​ស្ត្រី​មិន​ទាន់​ពេញ​វ័យ ហើយ​ជំងឺ​នេះ​នឹង​អាច​បាត់​បង់​ទៅ​វិញ​នៅ​ពេល​ដែល​ស្ត្រី​មាន​វ័យ​ចំណាស់ ​(ស្ត្រី​អត់​រដូវ)។ ក្នុង​ករណី​ដែល​ដុំ​សាច់​មិន​បង្ក​ផល​វិបាក ឬ​វិបត្តិ​អ្វី​ទេ​នោះ ពេទ្យ​គ្រាន់​តែ​ធ្វើ​ការ​តាម​ដាន​ជា​ប្រ​ចាំ តែ​បើ​ដុំ​សាច់​បង្ក​ឲ្យ​មាន​វិបត្តិ​អត់​កូន ឬ​ធ្លាក់​ឈាម​ច្រើន​ខុស​ធម្មតា យើង​ត្រូវ​ធ្វើ​ការ​វះ​កាត់​យក​​ចេញ​ហើយ។​

    ចំណុចសំខាន់

    ជំងឺ​ដុំ​សាច់​ក្នុង​ភ្នាស​ស្បូន​នេះ អាច​កើត​ទៅ​លើ​មនុស្ស​ក្នុង​វ័យ​បន្ត​ពូជ លើស​ជាតិ​អ័រម៉ូន​អ៊ីស្ត្រូហ្សែន មាន​វដ្ដ​រដូវ​មិន​ទៀង​ទាត់។ ចំពោះ​មនុស្ស​ស្រី​ដែល​មាន​ជំងឺ​នេះ បណ្ដាល​ឲ្យ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដូចជា៖
    • ធ្លាក់​ឈាម​រដូវ​ច្រើន
    • រយៈ​ពេល​មាន​រដូវ អូស​បន្លាយ​យូរ​ខុស​ធម្មតា
    • ធ្លាក់​ឈាម​តាម​ទ្វារ​មាស​ខុស​ធម្មតា (ក្រៅ​ពី​ពេល​មាន​រដូវ)
    • មាន​ការ​ឈឺ​ចាប់​ពេល​មាន​រដូវ
    • អាច​បណ្ដាល​ឲ្យ​ធ្លាក់​ឈាម​ពេល​មាន​ផ្ទៃពោះ
    • អាច​បណ្ដាល​ឲ្យ​រលូត​កូន​នៅ​ត្រី​មាស​ដំបូង
    • បង្ក​ឲ្យ​មាន​វិបត្តិ​អត់​កូន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 29, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម