backup og meta

កុំច្រឡំជាអំពើអាប ធ្មប់ ជំងឺគីសសរីរាង្គដៃស្បូន មានទាំងសក់ ធ្មេញ និងក្រចក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 20, 2023

    កុំច្រឡំជាអំពើអាប ធ្មប់ ជំងឺគីសសរីរាង្គដៃស្បូន មានទាំងសក់ ធ្មេញ និងក្រចក

    ជំងឺ​គីស​សរីរាង្គ​របស់​ដៃស្បូន ជា​ជំងឺ​មួយ​ដែល​មាន​គ្រោះថ្នាក់​ណាស់​សម្រាប់​ស្ត្រី ហើយ​សភាព​ដែល​នៅ​ក្នុង​ឃើញ​ហើយ​គួរឲ្យ​ខ្លាច​ណាស់ ព្រោះ​មាន​ទាំង​សក់ និង​ធ្មេញ។

    ​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា ស្ត្រី​មួយ​ចំនួន​មាន​ជំងឺ​គីស​សរីរាង្គ​របស់​ដៃស្បូន (ក្រពេញអូវែ) ដែល​មាន​ធាតុផ្សំ​សរីរាង្គ​ដូចជា សក់ ធ្មេញ ឆ្អឹង ក្រចក ដៃជើង ខ្លាញ់…។ លោក​បញ្ជាក់​ទៀត​ថា ប្រសិនបើ​ព្យាបាល​មិន​ទាន់​ពេល​អាច​បណ្ដាល​ឲ្យ​ស្លាប់​ ដោយសារ​ចុក​រមួល ឬ​បែក​ហូរ​ឈាម​ក្នុង​ពោះ​ជា​ដើម។ ជំងឺ​គីស​នេះ​មាន​ពី​កំណើត តែ​មិនមែន​ស្រ្តី​គ្រប់គ្នា​សុទ្ធតែ​មាន​នោះ​ទេ ហើយ​វា​ក៏​មិនមែន​ជា​អំពើ​អាប​ធ្មប់​អ្វី​នោះ​ដែរ វា​ជា​គីស​កោសិកា​ដែល​ផ្ញើ​ក្នុង​ខ្លួន​យើង​តាំង​ពី​កំណើត​មក ពេល​យើង​ធំ ​វា​ធំ​ដែរ ពេល​យើង​ដុះ​ធ្មេញ ដុះ​សក់ ដុះ​ក្រចក វា​ក៏​ដុះ​តាម​ដូច​គ្នា​ដែរ។

    គីស

    ទោះ​ជា​មើល​ទៅ​សភាព​របស់​ជំងឺ​គីស​សរីរាង្គ​របស់​ដៃស្បូន​គួរ​ឲ្យ​ខ្លាច តែ​ករណី​នេះ​កម្រ​ក្លាយ​ជា​មហារីក​ណាស់។ ដូច្នេះ​នៅ​ពេល​ចេញ​រោគសញ្ញា ស្ត្រី​នឹង​មាន​អាការៈ​ដូច​ខាងក្រោម​នេះ៖

    ឈឺ​អាង​ត្រគាក​ស្ទុំៗ និង​អាច​រាលដាល​ទៅ​ក្រោយ ឬ​ចង្កេះ

    – ឈឺ​អាង​ត្រគាក​មុន​ចាប់ផ្ដើម​មក​រដូវ ឬ​ពេល​រួម​ដំណេក

    – ក្អួត​ចង្អោរ និង​មាន​អារម្មណ៍​ថា​ពេញ​ណែន​ធ្ងន់​ក្នុង​ពោះ

    នោមញឹក ឬ​ក៏​ពិបាក​នោម

    – អាច​មាន​ចុកពោះ​ខ្លាំង​ភ្លាម​ៗ ព្រម​ទាំង​ក្អួត និង​ក្ដៅ​ខ្លួន

    – ភាគ​ច្រើន​វា​វិវត្ត​ធំ​ទៅ​ៗ​ដោយ​ស្ងប់ស្ងាត់។

    ប្រសិនបើ​ស្ត្រី​មាន​បញ្ហា​ដូច​រៀបរាប់​ខាង​លើ សូម​អញ្ជើញ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស សម្ភព និង​រោគ​ស្ត្រី ដែល​មាន​មធ្យោបាយ​គ្រប់គ្រាន់ ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​កំណត់​ប្រភេទ​គីស​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​សមស្រប។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ស្ត្រី​មួយ​ចំនួន​មាន​ជំងឺ​គីស​សរីរាង្គ​របស់​ដៃស្បូន (ក្រពេញអូវែ) ដែល​មាន​ធាតុផ្សំ​សរីរាង្គ​ដូចជា សក់ ធ្មេញ ឆ្អឹង ក្រចក ដៃជើង ខ្លាញ់…។ លោក​បញ្ជាក់​ទៀត​ថា ប្រសិនបើ​ព្យាបាល​មិន​ទាន់​ពេល​អាច​បណ្ដាល​ឲ្យ​ស្លាប់​ ដោយសារ​ចុក​រមួល ឬ​បែក​ហូរ​ឈាម​ក្នុង​ពោះ​ជា​ដើម។ ជំងឺ​គីស​នេះ​មាន​ពី​កំណើត តែ​មិនមែន​ស្រ្តី​គ្រប់គ្នា​សុទ្ធតែ​មាន​នោះ​ទេ ហើយ​វា​ក៏​មិនមែន​ជា​អំពើ​អាប​ធ្មប់​អ្វី​នោះ​ដែរ វា​ជា​គីស​កោសិកា​ដែល​ផ្ញើ​ក្នុង​ខ្លួន​យើង​តាំង​ពី​កំណើត​មក ពេល​យើង​ធំ ​វា​ធំ​ដែរ ពេល​យើង​ដុះ​ធ្មេញ ដុះ​សក់ ដុះ​ក្រចក វា​ក៏​ដុះ​តាម​ដូច​គ្នា​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Sep 20, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម