ការថែរក្សាអនាម័យទ្វារមាសគឺជារឿងសំខាន់មួយ ប៉ុន្តែស្រីៗគ្នាយើងគួរជ្រើសរើសរបៀបថែរក្សាអនាម័យដែលមានសុវត្ថិភាព។ ការសម្អាតខ្លះអាចបង្កជាបញ្ហាសុខភាពបានដូចជាការបាញ់ទឹកលាងផ្នែកខាងក្នុងទ្វារមាស (Douching) ជាដើម។
ត្រួតពិនិត្យដោយ គឹម កាណែល
ការថែរក្សាអនាម័យទ្វារមាសគឺជារឿងសំខាន់មួយ ប៉ុន្តែស្រីៗគ្នាយើងគួរជ្រើសរើសរបៀបថែរក្សាអនាម័យដែលមានសុវត្ថិភាព។ ការសម្អាតខ្លះអាចបង្កជាបញ្ហាសុខភាពបានដូចជាការបាញ់ទឹកលាងផ្នែកខាងក្នុងទ្វារមាស (Douching) ជាដើម។
ការស្ទង់មតិមួយបានរកឃើញថា ស្រីៗមួយចំនួនបានជ្រើសរើសការបាញ់ទឹកលាងផ្នែកខាងក្នុងទ្វារមាស។ ស្រីៗទាំងនោះបានបាញ់ទឹកលាងសម្អាតទ្វារមាសផ្នែកខាងក្នុងដោយទឹកលាយជាមួយនឹងទឹកខ្មេះ ម្សៅសូដា (Baking Soda) ឬជាតិអ៊ីយ៉ូត។ មូលហេតុដែលស្រីៗទាំងនោះប្រើវិធីនេះ ដោយជឿថាអាចកម្ចាត់ក្លិនមិនល្អ បង្ការការមានផ្ទៃពោះ លាងសម្អាតឈាមរដូវ និងចៀសវាងការឆ្លងជំងឺកាមរោគ ប៉ុន្តែអ្នកជំនាញអះអាងថាវិធីនេះគឺមិនមានប្រសិទ្ធភាពទេ តែអាចបង្កបញ្ហាសុខភាពផ្សេងៗទៅវិញ។
ការបាញ់ទឹកលាងផ្នែកខាងក្នុងទ្វារមាសនេះអាចធ្វើឲ្យបាត់បង់តុល្យភាពកម្រិត pH និងបាក់តេរីល្អដែលមាននៅក្នុងនោះ។ នៅពេលដែលបាត់បង់បាក់តេរីល្អ បាក់តេរីអាក្រក់នឹងកើតមាន និងអាចបង្កការឆ្លងមេរោគ រលាក និងផលវិបាកផ្សេងទៀត។
ស្ត្រីដែលប្រើវិធីលាងសម្អាតបែបនេះជាប្រចាំអាចនឹងមានបញ្ហាសម្រាលកូនមុនខែ រលូតកូន និងកូនក្រៅស្បូន។ សម្រាប់ស្ត្រីដែលប្រើវិធីនេះក្នុងមួយខែម្ដងអាចនឹងពិបាកមានកូនជាង ស្ត្រីដែលមិនប្រើវិធីនេះ។
ការបាត់បង់បាក់តេរីល្អ អាចបង្កឲ្យមានការឆ្លងមេរោគផ្សិត។ ស្ត្រីដែលប្រើការបាញ់ទឹកលាងផ្នែកខាងក្នុងទ្វារមាសគឺមានភាគរយខ្ពស់ជាងអ្នកមិនប្រើវិធីនេះរហូតដល់ទៅ៥ដងក្នុងការកើតមានបញ្ហារលាកទ្វាមាស នេះដោយសារតែបាក់តេរីលូតលាស់ខ្លាំង (Bacterial vaginosis)។ ស្ត្រីដែលប្រើវិធីនេះគិតថាការលាងសម្អាតបែបនេះជួយកម្ចាត់ការឆ្លងមេរោគនៅទ្វារមាស ប៉ុន្តែបែរជាធ្វើឲ្យការឆ្លងមេរោគកាន់តែធ្ងន់ធ្ងរទៅវិញ។ ប្រសិនជាស្ត្រីប្រើវិធីនេះពេលកំពុងមានការឆ្លងរោគនៅទ្វារមាស នោះមេរោគអាចនឹងឆ្លងទៅកាន់ប្រព័ន្ធបន្តពូជផ្សេងទៀត។
ជំងឺរលាកនៅតំបន់អាងត្រគាកគឺជាការឆ្លងមេរោគដែលវិវត្តនៅក្នុងសរីរាង្គបន្តពូជ។ ភាគច្រើនជំងឺនេះបង្កដោយជំងឺនានាដែលឆ្លងតាមការរួមភេទ។ ការប្រើវិធីបាញ់ទឹកលាងផ្នែកខាងក្នុងទ្វារមាសបង្កើនហានិភ័យក្នុងការមានជំងឺរលាកនៅតំបន់អាងត្រគាករហូតដល់ ៧៣% ហើយស្ត្រីដែលធ្លាប់មានជំងឺនេះមានការពិបាកក្នុងការមានផ្ទៃពោះណាស់។
រលាកស្បូន គឺដូចទៅនឹងជំងឺរលាកនៅតំបន់អាងត្រគាកដែរ គឺរលាកស្បូនតែងកើតមានដោយសារជំងឺនានាឆ្លងតាមការរួមភេទ ប៉ុន្តែសម្រាប់ស្ត្រីដែលប្រើការបាញ់ទឹកលាងខាងក្នុងមានភាគរយច្រើនក្នុងការវិវត្តមានជំងឺនេះ។
តាមពិតទៅទ្វារមាសគឺអាចសម្អាតដោយខ្លួនឯងបានតាមរយៈការធ្លាក់ស។ ស្រីៗក៏អាចថែរក្សាអនាម័យនៅទ្វារមាសបានដោយ៖
ស្រីៗគួរដឹងថាទោះបីជាទ្វារមាសមានសុខភាពល្អក៏អាចមានក្លិនដែរ ហើយការធ្វើសកម្មភាពច្រើនក៏អាចបណ្ដាលឲ្យមានក្លិនដែរ ដែលទាំងនេះជារឿងធម្មតា។ ប៉ុន្តែគួរទៅពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនជាមានសញ្ញាទាំងនេះ៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
គឹម កាណែល