backup og meta

សម្រាលកូនរួច ពេលណាទើបទ្វារមាសស្ត្រីត្រលប់មកសភាពដើមវិញ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 25, 2023

    សម្រាលកូនរួច ពេលណាទើបទ្វារមាសស្ត្រីត្រលប់មកសភាពដើមវិញ?

    សំណួរ​នេះ​ស្រីៗ​គ្នា​យើង​ឆ្ងល់​ច្រើន អ្នក​ខ្លះ​ថា សម្រាល​រួច ៣ខែ​ឯណោះ​ទើប​ទ្វារមាស​ស្ត្រី​ត្រលប់​មក​សភាព​ដើម​វិញ ខណៈ​មួយ​ចំនួន​ទៀត​គិត​ថា ទាល់​តែ​ស្ត្រី​មាន​រដូវ​ឡើង​វិញ។

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ស្រាយ​ចម្ងល់​ខាង​លើ​នេះ​ថា ក្រោយ​សម្រាល​កូន​រួច​បាន ៦សប្តាហ៍ ឬ ១ខែកន្លះ គ្រូពេទ្យ​នឹង​ណាត់​ឲ្យ​ស្ត្រី​ទៅ​ជួប ដើម្បី​ពិនិត្យ​មើល និង​វាយ​តម្លៃ​ពី​ស្ថានភាព​សុខភាព​ទូទៅ រួម​ទាំង​ទ្វារមាស-មាត់ស្បូន ព្រោះ​ក្នុង​រយៈពេល​នេះ​ទ្វារមាស​ស្ត្រី​អាច​ជា​សះស្បើយ ត្រលប់​មក​សភាព​ដើម​វិញ​ហើយ ទោះ​មក​រដូវ ឬ​មិន​ទាន់​មក​រដូវក៏​ដោយ។

    បើ​ពេទ្យ​ពិនិត្យ​ឃើញ​អ្វី​ល្អ មិន​មាន​មាន​ដំបៅ ឬ​ខ្ទុះ​ទេ​នោះ មាន​ន័យថា ទ្វារមាស​ស្ត្រី​ត្រលប់​មក​ដូច​ដើម​វិញ​ហើយ ដែល​ស្ត្រី​ចាំបាច់​ត្រូវ​មាន​វិធី​ការពារ​ខ្លួន​នៅ​ពេល​រួមភេទ បើ​មិន​អ៊ីចឹង​ទេ អាច​នឹង​មាន​ផ្ទៃពោះ​កូន​បន្ទាប់​ទៀត ដែល​ចាស់ៗ​តែង​តែ​ហៅ​ថា ផើម​អុល​នោះ។

    ឈឺស្បូនក្រោយសម្រាល

    លោក​វេជ្ជបណ្ឌិត​ថា ក្រោយ​សម្រាល​កូន​បាន ១ខែ​កន្លះ គ្រូពេទ្យ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​តែងតែណែនាំ និង​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​ជ្រើស​រើស​វិធី​ពន្យារ​កំណើត​ណា​មួយ​ដែល​ស័ក្តិសម​នឹង​ខ្លួន ដើម្បី​បង្ការ​ការ​មាន​កូន​ដោយ​ចៃដន្យ ឬ​ការ​មាន​កូន​កៀក​គ្នា​ពេក ដែល​អាច​នឹង​ប៉ះពាល់​សុខភាព​ស្ត្រី​ជា​ម្តាយ។ មធ្យោបាយ​ពន្យារ​កំណើត​ទាំង​នោះ​រួម​មាន ស្រោម​អនាម័យ ថ្នាំលេប ថ្នាំចាក់ កង​ដាក់​ក្នុង​ស្បូន កង​ដាក់​ក្រោម​ស្បែក កៅ​អៀក​ពន្យារ​កំណើត ការ​ចង​បំពង់​មេជីវិត។

    អត្ថបទគួរអាន៖

    ទោះ​យ៉ាង​ណា លោក​វេជ្ជបណ្ឌិត​ថា ការ​រួមភេទ​លើក​ដំបូង​បន្ទាប់​ពី​សម្រាល​រួច ស្ត្រី​អាច​នឹង​មាន​ការ​ឈឺ​ចាប់ ដោយសារ​ទ្វារមាស​ស្ងួត ឬ​ក៏​មិន​សូវ​មាន​ចំណង់​ផ្លូវ​ភេទ​ជា​ដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 25, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម