backup og meta

ស្រីៗគួរប្រយ័ត្ន! មូលហេតុទាំងនេះហើយ បណ្ដាលឲ្យមានជំងឺរលាកមាត់ស្បូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 25, 2020

    ស្រីៗគួរប្រយ័ត្ន! មូលហេតុទាំងនេះហើយ បណ្ដាលឲ្យមានជំងឺរលាកមាត់ស្បូន

    ស្បូន​ជា​ផ្នែក​សំខាន់​មួយ​នៃ​រាង​កាយ​របស់​មនុស្ស​ស្រី​យើង ហើយ​វា​មាន​តួ​នាទី​ចាំ​បាច់​ក្នុង​ការ​បង្ក​កំណើត ក៏​ដូច​ជា​ការ​បញ្ចេញ​វដ្ដ​រដូវ។ ជួន​កាល ស្បូន​យើង​ក៏​ងាយ​នឹង​ប្រឈម​កើត​ជំងឺ​ធ្ងន់​ស្រាល​ផ្សេងៗ​ដូច គីស មហារីក ឬ​រលាក​មាត់​ស្បូន​ក៏​មាន។

    ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​បកស្រាយ​ឲ្យ​ដឹង​ថា ជំងឺ​រលាក​មាត់​ស្បូន(Cervical Etropion) ត្រូវ​បាន​កំណត់​ដោយ​មាន​វត្ត​មាន​នៃ​កោសិកា​ដែល​នៅ​ក្នុង​បំពង់​មាត់​ស្បូន លូត​លាស់​ចេញ​មក​តំបន់ មាត់​ស្បូន​ក្រៅ​ដែល​មាន​កាំ​រង្វង់​លើស​ពី ៥ ​មិល្លី​ម៉ែត្រ

    ដោយ​សារ​មូល​ហេតុ​អីទើប​បណ្ដាល​ឲ្យ​កើត​ជំងឺ​រលាក​មាត់​ស្បូន?

    ជំងឺ​រលាក​មាត់​ស្បូន​នេះ បង្ក​ឡើង​ដោយ​មូល​ហេតុ​មួយ​ចំនួន​ដូច​ជា៖

    – ជា​ការ​វិវត្ត​ដោយ​ធម្មជាតិ​នៃ​មាត់​ស្បូន

    – សម្រាលកូន មាត់​ស្បូន​ដាច់​ខូច​ខាត

    – រំ​លូត​កូន​ដោយ កោស បឺត​ដោយ​សឺរ៉ាំង​ច្រើន​ដង

    – កើត​មាន​ក្នុង​អំឡុង​ពេល​ពពោះ។

    បើ​កើត​ជំងឺ​រលាក​មាត់​ស្បូន មាន​រោគ​សញ្ញា​យ៉ាង​ម៉េច?

    ក្នុង​ករណី​ដែល​ស្ត្រី​​កើត​ជំងឺ​រលាក​មាត់​ស្បូន​នេះ វា​នឹង​បង្ហាញ​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​រួម​មាន៖

    – ធ្លាក់ស មាន​ជាតិ​រម្អិល​ថ្លាៗ តិច ឬ​ច្រើន

    -​ ប្រ​សិន​មាន​ការ​រលាក​ទ្វារមាស​ដោយ​មេរោគ គួប​ផ្សំ និង​ធ្វើ​ឲ្យ​ជាតិ​រ​ម្អិល ប្ដូរ​ពណ៌ និង​មាន​ក្លិន​ស្អុយ។ល។

    លោក​បន្ត​ថា បញ្ហា​រលាក​មាត់​ស្បូន​នេះ ក៏​ផ្ដល់​ផល​ពិបាក​ទៅ​ដល់​អ្នក​ជំងឺ​ដែរ​ដូច​ជា ទី១. ធ្វើ​ឲ្យ​មាន​វិបត្តិ​គ្មាន​កូន ដោយ​សារ​ការ​រលាក​មាត់​ស្បូន​រាំង​ស្ទះ​ដល់​ការ​ធ្វើ​ដំណើររបស់​មេ​ជីវិត​ឈ្មោល​ចូល​ទៅ​ក្នុង​ស្បូន និង ទី២.ធ្វើ​ឲ្យ​មាន​ការ​រលាក​ទ្វារមាស ញឹកញាប់ ព្យាបាល​ហើយ​តែង​តែ​លេច​ឡើង​មក​វិញ។

    បន្ថែម​ពី​លើ​នេះ បើ​រលាក​មាត់​ស្បូន​តិច​តួច និង​​ព្យាបាល​ដោយ​ថ្នាំ​ហើយ​តាម​ដាន​ការ​វិវត្ត​របស់​បញ្ហា​រលាក​មាត់​ស្បូន​ថា តើ​អាច​ជា​សះ​ស្បើយ​មក​ដូច​សភាព​ធម្មតា​វិញ​ឬ​ក៏​អត់។ ប៉ុន្តែ ប្រសិន​បើ​មាន​ការ​រលាក​មាត់​ស្បូន​ខ្លាំង ត្រូវ​ព្យាបាល​ដោយ​ការ​បំផ្លាញ​កោសិកា​រលាក​នោះ។ ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម