backup og meta

ចេញរោគសញ្ញាទាំងនេះ ស្រីៗ​ជួបបញ្ហាអសមត្ថភាពផ្លូវភេទហើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 21, 2023

    ចេញរោគសញ្ញាទាំងនេះ ស្រីៗ​ជួបបញ្ហាអសមត្ថភាពផ្លូវភេទហើយ

    បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​លើស្ត្រីគឺ​ទាក់​ទង​ជាមួយ​នឹង​ការ​ឆ្លើយ​តប​ជា​មួយ​សមត្ថភាព​លើ​គ្រែ ដូច​ជា បាត់​បង់​ចំណង់​ផ្លូវ​ភេទ មិន​អាច​ឈាន​ដល់​​កំពូល​ ឬ​​ឈឺ​ចាប់​ពេល​​រួម​ភេទ។ បញ្ហា​នេះ ​ប៉ះ​ពាល់​ដល់​អារម្មណ៍​ និង​ទំនាក់​ទំនង​​ជា​មួយ​ដៃ​គូយើង​ទៀត​ផង​។ ​ស្រី​ៗជា​ច្រើន​ កំពុង​​ជួប​ប្រទះ​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​ ខណៈ​បញ្ហា​នេះ​ អាច​កើត​ឡើង​នៅ​លើ​មនុស្ស​ស្រីគ្រប់​វ័យ។ ស្រីៗ​អាច​នឹង​ជួប​បញ្ហា​នេះ​ជា​យូរ​អង្វែង ​រាល់​ពេលរួម​ភេទ​។

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ១. រោគ​សញ្ញាអ​សមត្ថភាព​ផ្លូវ​ភេទ​លើ​ស្ត្រី​មាន​អ្វី​ខ្លះ?

    រោគ​សញ្ញាបញ្ហា​អសមត្ថភាព​ផ្លូវ​ភេទលើស្ត្រី អាច​កើត​មាន​ឡើង​ ​អាស្រ័យ​ទៅ​តាម​ប្រភេទ​បញ្ហា​អសមត្ថភាព យើង​កំពុង​ជួប​ប្រទះ​ ​ដូចជា៖

    – ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ៖ នេះ​ជា​រោគ​សញ្ញា ឃើញឧស្សាហ៍​​កើត​មាន​ជាង​គេ​បង្អស់ ធ្វើ​ឲ្យស្រីៗ​​គ្មាន​​អារម្មណ៍​ចង់​រួម​ភេទ ឬ​ចំណាប់​អារម្មណ៍​រឿង​ផ្លូវ​ភេទ​ថយ​ចុះ។

    – បញ្ហា​មិនស្រើប​ស្រាល៖ ចំណង់​ផ្លូវ​ភេទអាច​ថយ​ចុះ ប៉ុន្តែ​​ក៏​អាច​មាន​បញ្ហា​ពិបាក ​ដោយ​សារគ្មាន​អារម្មណ៍​ស្រើប​ស្រាល ឬ​មិន​អាច​មាន​អារម្មណ៍​ត្រេក​ត្រអាល​អំឡុង​ពេល​រួម​ភេទ។

    – បញ្ហា​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល៖ ស្រីៗ​មាន​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ ប្រហែល​ជា​ពិបាក​នឹង​ឈាន​ដល់​ចំណុចកំពូល​ណាស់ ​ទោះ​បី​ជា​ ដៃគូ​ខាង​ប្រុស ប្រើ​វិធី​សាស្ត្រ​​ដាស់​អារម្មណ៍ត្រេក​ត្រអាលយ៉ាង​ណា​ក៏ដោយ។

    – ឈឺ​ចាប់ពេលរួមភេទ៖ ​អាច​មាន​ការ​ឈឺ​ចាប់​ពេល​រួមភេទ ឬ​ពេល​មាន​​អ្វី​មួយ​​ប៉ះ​ទៅ​លើ​ទ្វារ​មាស។

    ​បើ​ស្រីៗ​កំពុង​តែ​មាន​រោគ​សញ្ញា​ដូចបាន​រៀប​រាប់​ខាង​លើ ឬ​មាន​ចម្ងល់​អ្វី​មួយ​ ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ព្រោះ​រាងកាយ​មនុស្សម្នាក់​ៗ​មាន​សកម្មភាព​​ខុសៗ​គ្នា​។ ​ល្អ​បំផុត ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដ៏ល្អ​មួយ។

    សុខភាពផ្លូវភេទ

    ២. តើបញ្ហា​អសមត្ថភាព​ផ្លូវភេទលើស្រ្តីបង្កមកពីអ្វី?

    – កាយសម្បទា៖ បើ​យើង​​មាន​ផ្ទុក​ជំងឺ​កាន់​តែ​ច្រើន​មុខ ដូចជា​ ​មហារីក ខ្សោយ​តម្រង​នោម ពុក​ឆ្អឹង ជំងឺ​បេះ​ដូង​ និង​បញ្ហា​ទាក់​ទង​ជាមួយ​ប្លោក​នោម សុទ្ធ​តែ​អាច​​វិវត្ដ​ទៅ​រក​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​បាន។ មាន​ថ្នាំ​ពេទ្យ​មួយ​ចំនួន ​ក៏​រួម​ចំណែក​ក្នុង​បញ្ហា​នេះ​ដូច​គ្នា​ ​ដូច​ជា​ថ្នាំ​​ព្យាបាល​ជំងឺ​ថប់​បារម្ភ ថ្នាំ​លើសឈាម ថ្នាំ​ប្រឆាំង​ជាមួយ​ហ៊ីស្តាមីន និង​ពពួក​ថ្នាំ​គីមីជាដើម ដែល​អាច​ធ្វើ​ឲ្យ​ចំណង់​​ផ្លូវ​ភេទ​ថយ​ចុះ ឬ​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​បាន។​

    – កត្តាអ័រម៉ូន៖ នៅ​ពេល​អ័រម៉ូន​អឺស្ត្រូសែន​ថយ​ចុះ ក្រោយ​​ដល់​វ័យ​អស់​រដូវ នឹង​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​ជាលិកា​នៅ​ជុំ​វិញ​ទ្វារមាស និង​ការ​ឆ្លើយ​តប​របស់​ទ្វារ​មាស​ដូច​គ្នា។ ពេល​អ័រម៉ូន​អឺស្ត្រូសែន​ថយ​ចុះ នឹង​ធ្វើ​ឲ្យ​លំហូរ​ឈាម​ហូរ​ចុះ​មក​កាន់​តំបន់​ត្រគាក​ថយ​ចុះដែរ ជា​ហេតុ​យើង​ត្រូវ​ការ​ពេល​យូរ​ជា​ធម្មតា​ ដើម្បី​ឈាន​ដល់​ចំណុច​កំពូល ឬ​មាន​សម្រើប។

    អត្ថបទគួរអាន៖

  • ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​?
  • ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • – កត្តា​ផ្លូវចិត្ត និង​​សង្គម៖ ​បើមាន ​​ជំងឺ​បាក់​ទឹក​ចិត្ត​ ឬ​ជំងឺ​ថប់​បារម្ភ​ ​ស្ត្រេសរយៈ​​ពេល​យូរ ឬ​មាន​ប្រវត្ដិ​ធ្លាប់​ទទួល​រង​ការ​បៀត​បៀន​ផ្លូវ​ភេទ ​អាច​ក្លាយ​ជាមូល​ហេតុ ឬជា​កត្តា​បង្ក​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ។ បញ្ហា​បារម្ភ​ខ្លាច​មាន​ផ្ទៃ​ពោះ ឬ​មាន​បំណង​ចង់​បាន​កូន​ខ្លាំង ​ក៏​មាន​ផល​ប៉ះ​ពាល់​ស្រដៀង​គ្នានេះ​ដែរ។

    ក្នុង​ករណី​បញ្ហានេះ​​​មិន​បាន​​រំខាន​ដល់យើង ​នោះក៏​មិន​ចាំ​បាច់​ទទួល​ការ​ព្យាបាល​ដែរ ដោយ​សារ​​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​ អាច​មាន​រោគ​សញ្ញា​ និង​​មូល​ហេតុ​ជា​ច្រើន ការ​ព្យាបាល​ ក៏​មាន​ច្រើន​របៀប​ទៅ​តាមហ្នឹង​ដូច​គ្នា។ ដូច​នេះ​ ​ជា​រឿង​សំខាន់ ​ត្រូវ​ស្វែង​យល់ពី​ខ្លួនយើង​ ​ដឹង​ថា​វា​មាន​ភាព​មិន​ប្រក្រតី​អ្វី​ខ្លះ​កំពុង​តែ​កើត​ឡើង ​ពិត​ជា​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​​ដែរ​ឬទេ។

    ចំណុចសំខាន់

    រោគ​សញ្ញាអ​សមត្ថភាព​ផ្លូវ​ភេទ​លើ​ស្ត្រី​មាន​ដូចជា៖
    • ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ
    • បញ្ហា​មិនស្រើប​ស្រាល
    • បញ្ហា​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល
    • ឈឺ​ចាប់ពេលរួមភេទ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Nov 21, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម