backup og meta

ពេល​វេលាទាំង ៣នេះ ស្រីៗ​ទំនងមាន​អារម្មណ៍​ផ្លូវ​ភេទ​ខ្ពស់ជាងពេល​ធម្មតា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 02, 2020

    ពេល​វេលាទាំង ៣នេះ ស្រីៗ​ទំនងមាន​អារម្មណ៍​ផ្លូវ​ភេទ​ខ្ពស់ជាងពេល​ធម្មតា​

    ស្រីៗ​យើង​ដែល​មាន​ដៃគូ​ជីវិត ធ្លាប់​សម្គាល់​ថា​ខ្លួន​យើង​នៅពេល​ណា​មាន​អារម្មណ៍​ចង់​រួម​ភេទ​ខ្លាំង​ដែរ​ឬទេ?​ ជា​រឿង​ធម្មតា​ទេ​ មិន​ថា​ស្រី ឬ​ប្រុស គឺ​អារម្មណ៍​ផ្លូវ​ភាព​តែ​មាន​ឡើង​មាន​ចុះ​ដូច​គ្នា។ ចំពោះ​អត្ថបទ នេះ យើង​និយាយ​តែ ពី​អារម្មណ៍​ស្រីៗ​ប៉ុណ្ណោះ ថា​តើ​ពេល​ណា​ស្រីៗ​យើង​មាន​អារម្មណ៍​ចង់​រួមភេទ​ជាង​ធម្មតា?

    ខាងក្រោម​នេះ​គឺជា​ពេល​​វេលា​មួយ​ចំនួន​ដែល​ស្រីៗ​យើង​ទំនងជា​មាន​អារម្មណ៍​ផ្លូវ​ភេទ​ខ្លាំង​ជាង​​ពេល​ធម្មតា។

    . ពេល​ធ្លាក់​មេ​ជីវិត

    ការ​សិក្សា​មួយ​ធ្វើ​ឡើង​កាលពី​ឆ្នាំ ២០១៥ បាន​រក​ឃើ​ញ​ថា​ស្រីៗ​យើង​ហាក់​មាន​ចំណង់​ផ្លូវ​ភេទ​ខ្លាំង​នៅ​មុន​ពេល​មេ​ជីវិត​ជិត​ធ្លាក់។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​សន្មតថា​ប្រហែល​ជា​២៤​ម៉ោង​មុន​មេ​ជីវិត​ធ្លាក់។

    ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា​អ័រម៉ូន​ Estradiol (ជា​ប្រភេទ​អ័រម៉ូន​មួយនៃ​អ័រ​ម៉ូន​ទាំង​បីប្រ​ភេទ​របស់​អ័រ​ម៉ូន​អឺស្រ្តូសែន) ជាអ្នក​ជំរុញ​ឲ្យ​ស្រីៗ​មាន​អារម្មណ៍​ផ្លូវ​ភេទ​ពុះ​កញ្ច្រោល​។​ មួយ​វិញ​ទៀត​ក្រោយ​ពេល អស់​រដូវ ស្រីៗ​ភាគ​ច្រើន​ថា​ខ្លួន​ធ្លាក់​ចុះ​ចំណង់​ផ្លូវភេទ ការណ៍​នេះ​អ្នក​ស្រាវ​ជ្រាវ​ថាព្រោះ​អ័រម៉ូន​ Estradiol ធ្លាក់​ចុះដែរ។​

    . ពេល​មាន​​ផ្ទៃ​ពោះ​នៅ​ត្រីមាស​ទី២

    ពេល​ស្រីៗ​យើង​មាន​ផ្ទៃ​ពោះ អ័រម៉ូន​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ខ្លាំង ហើយ​មនុស្ស​ស្រី​យើង​ក៏​មាន​ការ​ប្រែ​ប្រួល​កម្រិត​នៃ​ចំណង់​ផ្លូវ​ភេទ​ខុស​ៗ​គ្នា​ដែរ។

    ការ​សិក្សា​មួយ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០២០ នេះ​បាន​រក​ឃើញ​ថា​ការ​ប្រែ​ប្រួល​អ័រ​ម៉ូន​មួយ​ចំនួន​ធ្វើ​ឲ្យ​ស្រីៗ​​យើង​ខ្លះ​មាន​អារម្មណ៍​ចង់​បាន​ការ​យក​ចិត្ត​ទុក​ដាក់ពី​ដៃ​គូ​របស់​ខ្លួន​ច្រើ​ជាង​ធម្មតា​ពេល​ចាប់​ផ្ដើម​មាន​ផ្ទៃ​ពោះ​ដំបូងៗ។ ត្រង់​ចំណុច​នេះ មិន​មែន​មាន​ន័យ​ថា​ស្រីៗ​យើង​មាន​ចំណង់​ផ្លូវ​ភេទ​ខ្លាំង​ទេ​នៅ​ដំណាក់​កាល​នេះ ព្រោះ​ថា​កំពុង​តែ​ចាញ់​កូន​ផង ពោល​គឺ ចង់​បាន​ការ​យកចិត្ត​ទុក​ដាក់​ខ្ពស់​ទៅ​វិញ​ទេ​។

    ប៉ុន្តែ​នៅ​ពេល​ការ​ពពោះ​ឈាន​ដល់​ត្រីមាស​ទី​២វិញ ចំណង់​ផ្លូវ​ភេទ​របស់​ស្រីៗ​បែរជា​មាន​ខ្ពស់​ទៅ​វិញ បន្ទាប់​ពី​ចាប់​ផ្ដើម​ស៊ាំ​ទៅ​នឹង​ការ​មាន​ផ្ទៃពោះ និង​ចាប់​ផ្ដើម​ស្រួល​ខ្លួន​ឡើង​វិញ។ យ៉ាងណា លុះ​ចូល​ដល់​ត្រី​មាស​ទី​៣ ចំណង់​ផ្លូវ​ភេទ ក៏​ចាប់​ផ្ដើម​ធ្លាក់​ចុះ​វិញ​ដែរ។

    . ថ្ងៃ​ចុង​សប្ដាហ៍

    តាម​ការ​ស្រាវ​ជ្រាវ​ ពេល​វេលា​ក៏​ជា​កត្តា​កំណត់​មួយ​ថា​មនុស្ស​យើង​មាន​ចំណង់​ផ្លូវ​ភេទ​ឬ​យ៉ាង​ណា។ ការ​សិក្សា​រក​ឃើញ​ថា​សិស្ស​សាលា​ស្រី​ៗ​ដែល​មាន​ដៃ​គូរួម​ភេទ គឺ​មាន​ចំណង់​ផ្លូវ​ភេទ​កើន​ឡើង​ពី​ពីរ​ទៅ​បី​ដង​នៅ​ពេល​ចុង​សប្ដាហ៍។ បើ​គិត​ជា​តួលេខ​មធ្យម​ដែល​ស្រីៗ​អាច​រួមភេទ​​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​មាន​ដល់ទៅ​២២​ភាគរយ ធៀប​នឹង​ថ្ងៃ​ធម្មតា​មាន​ត្រឹម​៩​ភាគរយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Oct 02, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម