backup og meta

ស្រីៗ​យើង​មួយចំនួន​អាច​ជួប​បញ្ហា​ជំងឺ​រួម​ស្វិតទ្វារមាស ពេល​ដល់​វ័យ​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 09, 2020

    ស្រីៗ​យើង​មួយចំនួន​អាច​ជួប​បញ្ហា​ជំងឺ​រួម​ស្វិតទ្វារមាស ពេល​ដល់​វ័យ​នេះ

    ក្រោយ​អស់​រដូវ​ស្រ្តី​យើង​អាច​ជួប​បញ្ហា​ជំងឺ ឬភាព​​មិន​ប្រ​ក្រ​តី​មួយ​ចំនួន​ទាក់​ទង​នឹង​ទ្វារ​មាស ឬ​ផ្លូវ​ទឹក​នោម​របស់​យើង​។ បញ្ហា​មួយ​ដែល​យើង​ទំនង​ជា​មិន​សូវ​បាន​ឮ​ ឬបានឮ​តិច​តួច​នោះ​គឺ​ជំងឺ​រួម​ស្វិត​ទ្វារ​មាស។​

    ១. តើ​អ្វី​ជា​ជំងឺ​រួម​ស្វិត​ទ្វារមាស?​

    ជំងឺរួម​ស្វិត​ទ្វារ​មាស​ ​ពាក្យ​បច្ចេកទេសហៅថា​ Vaginal​ Atrophy​ ​ជាជំងឺ​សំដៅ​លើ​​ការ​ថយ​កម្រាស់​ ស្ងួត ​និង​រលាក​ជញ្ជាំង​ទ្វារ​មាស​ ដោយ​សារ​តែ​រាង​កាយ​​ផលិត​អ័រម៉ូន​អឺស្រ្តូសែនបាន​តិច។ ជំងឺ​​រួម​ស្វិត​ទ្វារ​មាស​ តែង​តែ​កើត​ឡើង​ជា​ញឹកញាប់ចំពោះ​ស្រ្តី​​ក្រោយ​អស់​រដូវ ។

    សម្រាប់ស្រីៗ​ជា​ច្រើន ជំងឺ​​រួម​ស្វិត​ទ្វារ​មាស​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ការ​រួម​ភេទ​ឈឺ​ចាប់​ប៉ុណ្ណោះ​ទេ ​ក៏​អាច​បណ្ដាល​ឲ្យ​មាន​រោគ​សញ្ញា​គ្រោះ​ថ្នាក់​ ដល់​ប្រព័ន្ធ​ទឹកនោម​ផង​ដែរ ហើយ​ដោយ​សារ​តែ​ចន្លោះ​ផ្សា​ភ្ជាប់​​លក្ខណៈ​ធម្មជាតិរវាង​​ទ្វារមាស​ និង​ប្រព័ន្ធ​ទឹក​នោម ទើប​អ្នក​ជំនាញបាន​យល់​ឃើញ​ថា​ ពាក្យ​​សមស្រប​បំផុត​សម្រាប់​ជំងឺ​​រួម​ស្វិត​ទ្វារ​មាស​ និង​រោគ​សញ្ញា​មាន​មក​ជាមួយ គឺ​ចង្កោមរោគសញ្ញាប្រដាប់ភេទ និងផ្លូវ​ទឹកនោម ក្រោយពីអស់រដូវ “Genitourinary syndrome of menopause (GSM)”

    ជា​ធម្មតា​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺបណ្តុំ​រោគ​សញ្ញា ​GSM​ ​ពិត​ជា​មាន ហើយ​​កាត់​បន្ថយ​កម្រិត​អរម៉ូន​អឺស្រ្តូសែន ​គឺ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​​ក្នុង​រាង​កាយ ​ប៉ុន្តែ​មិន​មាន​ន័យ​ថា យើង​ត្រូវ​រស់​នៅ​ជាមួយ​ភាព​​ជំងឺបណ្តុំ​រោគ​សញ្ញា ​GSM​ នោះ​ដែរ។

    បើ​តាម​ការ​សិក្សា​នៅ​បរទេស ស្រ្តី​ចន្លោះ​ ១០​-​៤០ ​ភាគរយ​ ក្នុង​ចំណោម​ស្រីៗ​អស់​រដូវ បាន​​ជួប​រោគ​សញ្ញា​ជំងឺ​រួម​ស្វិត​ទ្វារមាស​ ប៉ុន្តែ​ថា​មាន​ស្រ្តី​មិន​ដល់​៣០​ភាគ​រយ​ផង​បាន​ស្វែង​រក​ការ​ព្យា​បាល​។

    រោគសញ្ញាជំងឺ​រួម​ស្វិត​ទ្វារមាស​មាន​អ្វី​ខ្លះ?

    រោគ​សញ្ញាជំងឺ​​​រួម​ស្វិត​ទ្វារ​មាស​ អាចមាន​ដូចជា៖

    ទ្វារមាស​ស្ងួត

    – ​ក្រហាយ​ទ្វារ​មាស

    ធ្លាក់​ស​

    រមាស់​ប្រដាប់​ភេទ

    ក្រហាយ​ពេល​នោម

    ពិបាក​ទប់​នោម​

    មាន​ការ​បង្ក​រោគច្រើន​នៅ​ប្រព័ន្ធ​ទឹកនោម​

    នោម​ដោយ​មិន​ដឹង​ខ្លួន

    ធ្លាក់​ឈាម​តិចៗ​ក្រោយ​ការ​រួមភេទ

    មាន​ភាព​មិន​សុខ​ស្រួល​ក្នុង​ការ​រួមភេទ

    ថយ​ចុះ​ជាតិ​រំអិល​អំឡុង​ពេល​រួមភេទ

    រន្ធ​ទ្វារមាស​រួម​ខ្លី ​និងតូច​ជាង​មុន

    រោគ​សញ្ញា​ជំងឺ ​GSM​ អាច​ចាប់​ផ្ដើម​រំខានយើងអំឡុង​ឆ្នាំឈាន​ទៅ​រក​វ័យ​អស់​រដូវ​ ឬ​អាច​មិន​ទាន់​បង្ក​ជា​បញ្ហា​រហូត​ទាល់​ប៉ុន្មាន​ឆ្នាំ​ក្រោយ​អស់​រដូវ។ ទោះ​បី​ជា​ស្ថានភាព​នេះច្រើន​ជួប​ប្រទះ​ក៏​ដោយ​ តែ​មិន​មែន​គ្រប់​ស្ត្រី​​អស់​រដូវ​ នឹង​មាន​ជំងឺ ​GSM ​នោះ​ទេ។ ការ​រួមភេទ​ជា​ប្រចាំ​ ជាមួយ​​ដៃ​គូ​ ឬ​សម្រេច​កាម​ខ្លួន​ឯង សុទ្ធ​តែ​អាច​ជួយ​ស្រីៗ​ ​រក្សា​ជាលិកា​ទ្វារមាស​ឲ្យ​​មាន​សុខភាព​ល្អ។

    ស្រ្តី​យើង​គួរ​ស្វែង​រក​ការ​ព្យា​បាល​បើ​សិន​ជាឈឺ​ចាប់​ពេល​រួមភេទ​ដោយ​​មិន​បាន​ប្រើទឹក​រំអិល មាន​ធ្លាក់​ឈាម​ខុស​ធម្មតា​ ធ្លាក់ស​ ក្រហាយ​ ឬ​ឈឺ​ផ្សា​ទ្វារមាស។

    ដូច​គ្នា​ដែរ​ ការ​ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះមួយ​ចំនួន​ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

    – ​ប្រើ​ផលិត​ផលជួយ​​ផ្ដល់​សំណើម​ដល់​ទ្វារមាស។

    ប្រើ​ទឹក​រំអិល​​ជួយ​កាត់​បន្ថយ​ការឈឺចាប់​​អំឡុង​ពេល​រួមភេទ។

    អត់​ធ្មត់​ ដើម្បី​ទទួល​បាន​ភាព​ស្រើបស្រាល​​អំឡុង​ពេលរួមភេទ ព្រោះ​ជាតិ​រំអិល​ទទួល​បាន​ពី​ភាព​ស្រើបស្រាល​ពេល​រួម​ភេទ ​អាច​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​ស្ងួរ ​ឬ​រលាក ​ក្រហាយ ទ្វារមាស​បាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Oct 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម