backup og meta

ជួប​បញ្ហា​រដូវ​មក​មិនទៀង លេបថ្នាំជំនួយ​បាន​អត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 23, 2021

    ជួប​បញ្ហា​រដូវ​មក​មិនទៀង លេបថ្នាំជំនួយ​បាន​អត់?

    ការ​មក​រដូវ​មិន​ទៀង​ជា​ក្ដី​កង្វល់​មួយ​របស់​ស្ត្រី ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព ដូចនេះ​ហើយ​មាន​វិធី​មួយជួយ​ឲ្យ​រដូវ​មក​ទៀង​វិញ​ដោយ​ការ​ញ៉ាំ​ថ្នាំ។ តើ​ការ​ញ៉ាំ​ថ្នាំ​​នេះ ពិតជា​ជួយ​ឲ្យ​រដូវ​មក​ទៀង​វិញ ឬ​យ៉ាង​ណា?

    វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ការ​មក​រដូវ​មិន​ទៀង​អាច​ទាក់ទង​នឹង​ជំងឺ​អ័រម៉ូន​របស់​រាងកាយ​យើង ហើយ​មួយ​វិញ​ទៀត​ទាក់ទង​នឹង​ស្បូន​មាន​បញ្ហា​មួយ​ចំនួន​ផង​ដែរ។ ថ្នាំ​គ្រាប់​អាច​ជា​មធ្យោបាយ​ដែល​មាន​ប្រសិទ្ធភាព ដើម្បី​ជួយ​ឲ្យ​រដូវ​មក​ទៀង​ទាត់​វិញ ប៉ុន្តែ​ភាគច្រើន​ពេល​ឈប់​ប្រើ​ថ្នាំ​រដូវ​ក៏​ប្រែ​ជា​លែង​ទៀងទាត់​ឡើង​វិញ។

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី ​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ ថា​មធ្យោបាយ​ល្អ​គឺ​ត្រូវ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​ហេតុ​ដែល​បង្ក​ឲ្យ​មាន​រដូវ​មិន​ទៀងទាត់​នោះ។ ចំណែក​ប្រភេទ​ថ្នាំ​ដែល​គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ថ្នាំ​ពន្យារ​កំណើត ដើម្បី​ឲ្យ​រដូវ​មក​ទៀង​វិញ ព្រោះ​វា​អាច​ជួយ​រក្សា​កម្រិត​នៃ​អ័រម៉ូន​ អាច​ប្រើ​បាន​មួយ​គ្រា​ៗ​ប៉ុណ្ណោះ។ ថ្នាំ​គ្រាប់​ពន្យារ​កំណើត​អាច​មាន​ផល​រំខាន​មួយ​ចំនួន​ដូចជា ចង្អោរ ឡើង​ទម្ងន់ ឈឺក្បាល អារម្មណ៍​ផ្លាស់ប្ដូរ តឹង​សុដន់។ លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា អ្នក​មក​រដូវ​មិន​ទៀង​ក្នុង​រយៈ​ពេល​ពីរ ឬ​បី​ឆ្នាំ​ដំបូង​នៃ​ការ​មក​រដូវ​វា​ជា​រឿង​ធម្មតា​នោះ​ទេ។

    បញ្ហា​រដូវ ២ ឬ ៣ ខែ​ទើប​មក​ម្ដង​បែប​នេះ ពេល​មក​ស្រ្តី​ខ្លះ​មាន​អាការៈ​ឈឺពោះ​ខ្លាំង ហើយ​ឈាម​នោះ​ទៀតសោត​ក៏​មិន​សូវ​ជាច្រើន តែ​អ្នក​ខ្លះ​អាច​ច្រើន​ជ្រុល និង​ធ្លាក់​ឈាម​រយៈពេល​ឆាប់​ជាង​ធម្មតា។ ដូចនេះ​តាមទារ​ការ​ព្យាបាល​ឲ្យ​បាន​លឿន​ទើប​មិន​បង្ក​គ្រោះថ្នាក់​ខ្លាំង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Dec 23, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម