backup og meta

ស្រីៗខ្លះអាចមានបញ្ហាអាលែកហ្ស៊ីនឹង​ទឹកកាម តើមាន​រោគសញ្ញាអ្វី​ខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 28, 2020

    ស្រីៗខ្លះអាចមានបញ្ហាអាលែកហ្ស៊ីនឹង​ទឹកកាម តើមាន​រោគសញ្ញាអ្វី​ខ្លះ?

    ស្រីៗ​យើង​មាន​ដៃ​គូ​រួម​ភេទ​​ បើ​មាន​ចេញ​អាការៈ​រមាស់ ហើម ឬ​ក្រហាយ​នៅ​លើ​ប្រដាប់​ភេទ​ ក្រោយ​ពី​រួ​មភេទ​រួច ទំនងជា​សញ្ញា​មួយ​ថា​យើង​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​ទឹក​កាម​ហើយ។

    បញ្ហា​អាលែក​ហ៊្សី​នឹង​ទឹក​កាម​នេះ ជា​ករណី​កម្រ​មិន​ងាយ​កើត​មាន​នោះ​ទេ ហើយ​ច្រើន​កើត​លើ​ស្រីៗ​​ក្នុង​វ័យ​ខ្ទស់​២០​ឆ្នាំ ឬ​វ័យ​៣០​ឆ្នាំ​តិច​តួច​។ បើ​ស្រីៗយើង​ឃើញ​មាន​សញ្ញា​ទាំង​នេះ​កើត​មាន​ក្រោយ​រួម​ភេទ អាច​ថា​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី​នឹង​ទឹក​កាម​ហើយ​។

    អាការៈមាន​ដូច​ជា៖

  • ឡើង​ក្រហម
  • ក្រហាយ
  • រមាស់
  • ហើម
  • ចេញ​កន្ទាលត្រអាក
  • វិល​មុខ
  • ក្អួត ឬចង្អោរ​
  • ពិបាក​ដក​ដង្ហើម និង​​
  • ឈឺចាប់ ជាដើម។
  • អាការៈ​ទាំង​នេះអាច​កើត​មាន​នៅ​លើ​ដង​ខ្លួន លើ​ប្រដាប់​ភេទ នៅ​លើ​ដៃ មាត់ និង​រន្ធគូទជាដើម​។ បញ្ហា​អាលែកហ្ស៊ី​ទឹក​កាម​នេះ អាច​បង្ក​ឡើង​ដោយ​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​កាម​របស់​បុរស​ ដែល​អាច​​មកពី​ថ្នាំ​កំពុង​ប្រើ​ប្រាស់ អាហារ​​ដែល​បាន​ញ៉ាំ​មាន​ពពួក​អាលែក​ហ្ស៊ែន ដែល​ជា​ធាតុ​បង្ក​អាលែកហ្ស៊ី​។

    បើ​ស្រី​យើង​ជួប​បញ្ហា​នេះ គួរ​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​វិធី​ព្យាបាល ពិសេស​បើ​យើង​កំពុង​ចង់​បាន​កូន​ទៀត​នោះ។ ការ​មាន​បញ្ហា​អាលែកហ្ស៊ី​ទឹក​កាម​មិន​មែន​មានន័យ​ថា​យើង​មិន​អាច​មាន​កូន​បាន​នោះ​ទេ គ្រាន់តែ​ថា​យើង​ពិបាក​ក្នុង​ការ​រួម​ភេទ​ប៉ុណ្ណោះ ហើយ​ការ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ គឺ​ដើម្បី​ទទួល​បាន​ការ​ព្យា​បាល​ត្រឹម​ត្រូវ​ និង​អាច​មាន​កូន​បាន។​

    សម្រាប់​អ្នក​មិន​ចង់​បាន​កូនវិញ ការ​ប្រើ​ស្រោម​អនាម័យ​ពេល​រួម​​ភេទ​ជា​ជំរើស​ល្អ​មួយ ដើម្បី​បង្ការ​បញ្ហា​អាលែកហ៊្សី​ទឹក​កាម​នេះ។ មួយ​វិញ​ទៀត មាន​ការ​សិក្សា​មួយ​បាន​និយាយ​ថា​ការ​រួមភេទ​ញឹក​ញាប់​ក៏​អាច​ជួយ​ឲ្យ​ស្រីៗ​យើង​បាន​ធូរ​ស្បើយ​ពី​បញ្ហា​នេះ​ដែរ តែ​ថា​វិធី​នេះ​ត្រូវ​តែ​ឆ្លងកាត់​ការ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ជាមុន មិន​អាច​ប្រថុយ​ប្រថាន​ដោយ​គ្មាន​ការ​ប្រឹក្សា​នោះ​ទេ។​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Oct 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម