backup og meta

ពេល​រួមភេទ ស្រីៗ​អាច​នឹង​ឆ្លង​កាត់​បួន​ដំណាក់​កាល​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 11, 2022

    ពេល​រួមភេទ ស្រីៗ​អាច​នឹង​ឆ្លង​កាត់​បួន​ដំណាក់​កាល​នេះ

    បើ​តាម​ក្រ​សួង​សុខា​ភិបាល​របស់​ចក្រភព​អង់គ្លេស​ ក្រុម​អ្នកស្រាវ​ជ្រាវ​បាន​កំណត់​ថា​ស្រីៗ​ពេល​រួម​ភេទ​នឹង​ឆ្លង​ដំណាក់កាល​ចំនួន​បួន ដែល​ឆ្លើយ​តប​ទៅ​នឹង​អារម្មណ៍​ស្រើប​ស្រាល និង​រាង​កាយ​ ​​កើន​មាន​តាំងពី​មុន អំឡុង​ពេល និង​ក្រោយ​ពេល​រួមភេទ។

    . រំភើប​ស្រើ​បស្រាល

    ដំណាក់​កាល​រំភើប​ស្រើប​ស្រាល​ខាង​ផ្លូវ​ភេទ​នេះ គឺ​ជា​ដំណាក់​កាល​ដែល​រាង​កាយ​ស្រីៗ​យើង​មាន​ការ​ប្រែ​ប្រួល។ ប្រែ​ប្រួល​គឺ​ថា​ដើម្បី​ត្រៀម​យក​ការ​រួម​ភេទ​នេះ​តែ​ម្ដង​។

    ដំណាក់​កាល​នេះ ប្រដាប់​ភេទ​យើង​អាច​ចាប់​ផ្ដើម​សើម ដោយ​សារ​ក្រពេញ​ចាប់​ផ្ដើម​ផលិត​ទឹក​រម្អិល។ បរិវេណ​ប្រ​ដាប់​ភេទ​ចាប់​ផ្ដើម​ប៉ោង​ឡើង ព្រោះ​ថា​សរសៃ​ឈាម​ចាប់​ផ្ដើម​រីក​ធំ ហើយ​ចុង​សុដន់​វិញ​អាច​ចាប់​ផ្ដើម​មាន​ប្រតិកម្ម​ខ្លាំង​ពេល​មានការ​ប៉ះ​ ឬ​ស្ទាប​អង្អែល​។

    . ដំណាក់​កាល​ជិត​ដល់​ចំណុច​កំពូល

    ដំណាល់​កាល​នេះ​ មនុស្ស​ស្រី​យើង​ចាប់​ផ្ដើម​ប្រែ​ប្រួល​អារម្មណ៍​រំភើប​ស្រើប​ស្រាល​យ៉ាង​ខ្លាំង​តែ​ម្ដង។ ស្រីៗ​អាច​ចាប់​ផ្ដើម​ដក​ដង្ហើម​ញាប់ ឬអាច​បញ្ចេញ​សំឡេង​ថ្ងូរ។ ចំណែក​ប្រ​ដាប់​ភេទ​វិញ​ចាប់​ផ្ដើម​ឡើង​តឹង និង​ផលិត​ទឹក​រម្អិល​កាន់​តែ​ច្រើន។

    នោមមុន និង នោមក្រោយ ពេលរួមភេទ មួយណាល្អជាង?

    ពេលរួមភេទ រាងកាយស្រីៗ​ប្រែប្រួលខ្លាំង ៦ យ៉ាង

    រួមភេទ

    . ដំណាក់​កាល​ដល់​ចំណុច​កំពូល

    ដំណាក់​កាល​ដល់ចំណុច​កំពូល គឺ​ជា​គោល​ដៅ​ចុង​ក្រោយ​នៃការ​រួម​ភេទ​របស់​មនុស្ស​យើង មិន​ថា​ស្រី ឬ​ប្រុស​នោះទេ ប៉ុន្តែ​មិន​ប្រាកដ​ថា​រាល់​ពេល​រួម​ភេទ​យើង​ចាំ​បាច់​ត្រូវ​តែ​ដល់​ចំណុច​កំពូល​នោះដែរ។ ជា​ការ​ពិត យើង​ក៏​អាច​ទទួល​បាន​អារម្មណ៍​សុខ​ស្រួល​រួច​ដែរ បើ​ទោះ​មិន​បាន​ដល់ចំណុច​កំពូល​ក្ដី។​​​

    ពេល​ដល់​ចំណុច​កំពូល​សាច់​ដុំ​ចាប់​ផ្ដើម​រមួល ពិសេស​ត្រង់​ចង្កេះ​ផ្នែក​ខាង​ក្រោម និង​តំបន់​ត្រគាក។​ នៅ​ដំណាក់​កាល​នេះ​ដែរ ប្រដាប់​ភេទ​ស្រីៗ​កាន់តែ​ឡើង​រឹង និង​មាន​ទឹក​រម្អិល​កាន់​តែ​ច្រើន ដែល​នេះ​ជា​ពេល​មួយ​ដែល​អារម្មណ៍​រំភើប​រីក​រាយ និង​មាន​ក្ដី​សុខ​បំផុត​។

    . ដំណាក់​កាល​ក្រោយ​ដល់​ចំណុច​កំពូល

    បន្ទាប់​ពី​ដល់​ចំណុច​កំពូល​ហើយ សាច់ដុំ​ស្រីៗ​យើង​ចាប់​ផ្ដើម​វិល​មក​រក​សភាព​ធម្មតា​វិញ ហើយ​សម្ពាធ​ឈាម​ក៏​ធ្លាក់​ចុះ​ដែរ។ ម្យ៉ាង​ទៀត​នៅ​ត្រង់​ទ្វារ​មាស​អាច​មានការ​ឈឺចាប់​តិចៗ ឬ​ឈឺចាប់​ពេល​ប៉ះ​ជាដើម។

    មក​ដល់​ដំណាក់​កាល​នេះ​ ស្រីៗ​យើង​អាច​​នឹង​អស់​អារម្មណ៍​ថា​ចង់​រួម​ភេទ​ម្ដង​ទៀត ឬ​មិន​អាច​ឡើង​ដល់​ចំណុច​កំពូល​ជា​ថ្មីនោះ​ទេ។ ស្រីៗ ឬប្រុសៗ​មួយ​ចំនួន​អាច​ដល់​ចំណុច​កំពូល​ជាថ្មី បើ​ទោះ​បី​ជា​ទើបបាន​ដល់​ចំណុច​កំពូល​ម្ដង​ហើយ​ក៏​ដោយ។ ប៉ុន្តែ​យើង​មិន​មានការ​ចាំ​បាច់​អី​ត្រូវ​ការ​ដល់​ចំណុច​កំពូល​ជា​ថ្មី​នោះ​ទេ រឿង​ដែល​សំខាន់​យើង​ត្រូវ​មើល​លើ​កម្លាំ​ង​​របស់​​យើង និង​ភាព​សុខ​ស្រួល​របស់​យើង​ទៅ​បាន​ហើយ​​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Oct 11, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម