backup og meta

ស្រីៗប្រយ័ត្ន! ជំងឺរលាកដៃស្បូន បង្កផលប៉ះពាល់ច្រើន រហូតអាចអត់កូនបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 06, 2020

    ស្រីៗប្រយ័ត្ន! ជំងឺរលាកដៃស្បូន បង្កផលប៉ះពាល់ច្រើន រហូតអាចអត់កូនបាន

    ស្បូន គឺ​ជា​ផ្នែកមួយ​សំខាន់​នៅ​ក្នុង​រាង​កាយ​របស់​មនុស្ស​ស្រី ហើយ​វា​ក៏​ជា​កន្លែង​សម្រាប់​បង្ក​កំណើត​របស់​ស្រីៗ​ផង​ដែរ។ ប៉ុន្តែ ដូច​នឹង​ផ្នែក​សរីរាង្គ​ដទៃ​ដែរ ស្បូន​ក៏​អាច​ប្រឈម​នឹង​ការ​ជំងឺ​ផ្សេងៗ​ច្រើន​ដែរ ដូច​ជា គីស ដុំ​ស្បូន មហារីក​ស្បូន ឬ​កើត​ជំងឺ​រលាក​ដៃ​ស្បូន​។ល។

    ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា បើ​យើង​និយាយ​ពី​ដៃ​ស្បូន​ស្ត្រី គឺ​មាន​២​សង​ខាង ហើយ​ជំងឺ​រលាក​ដៃ​ស្បូន​នេះ អាច​កើត​លើ​ម្ខាង ឬ​ទាំង​សង​ខាង ដែល​ពេទ្យ​អាច​ចែក​ចេញ​ជា​២​ប្រភេទ​ដែរ​ដូចជា រលាក​ដៃ​ស្បូន​ស្រួច​ស្រាល់ និង​រលាក​ដៃ​ស្បូន​រ៉ាំរ៉ៃ។

    កត្តា​បង្ក​អ្វី បណ្ដាល​ឲ្យ​ស្ត្រី​ប្រឈម​នឹង​កើត​ជំងឺ​រលាក​ដៃ​ស្បូន​?

    ភាគ​ច្រើន ខាង​ក្រុម​គ្រូពេទ្យ​រក​ឃើញ​ថា មូល​ហេតុ​បណ្ដាល​ឲ្យ​ស្ត្រី​កើត​ជំងឺ​ដៃ​ស្បូន​មាន​ដូច​ជា៖

    – ឆ្លងជំងឺ​កាម​រោគ​តាម​ទ្វារមាស (ប្រមេះ ស្វាយ អេដស៍…)

    – ខ្វះ​អនាម័យ​សរីរាង្គ​បន្ត​ពូជ

    -​ មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ

    – ធ្លាប់​យក​កូន​ចេញ (មិន​គោរព​តាម​បទ​បញ្ជា​ពេទ្យ​ត្រឹមត្រូវ បណ្ដាល​ឲ្យ​បង្ករោគ)

    – រួម​ភេទ​មិន​ការពារ ឬ​មាន​ដៃ​គូរ​រួមភេទ​ច្រើន

    – ធ្លាប់​វះកាត់​តំបន់​អាង​ត្រគាក ។ល។

    បញ្ជាក់៖ ស្ត្រី​ដែល​រួម​ភេទ​ច្រើន (ស្រីៗ​រក​ស៊ី​ផ្លូវ​ភេទ) មាន​ភាគរយ​ខ្ពស់​ប្រឈម​នឹង​ជំងឺ​រលាក​ដៃ​ស្បូន។

    គីសដៃស្បូន

    លោក​បន្ត​ថា ចំពោះ​ជំងឺ​រលាក​ដៃ​ស្បូន​នេះ មិន​បង្ក​រោគ​សញ្ញា​អី​គួរ​ដឹង​មុន​ទេ ប៉ុន្តែ​ប្រសិន​វា​ចេញ​ជា​រោគ​សញ្ញា​នោះ យើង​អាច​កត់​សម្គាល់​នូវ​សញ្ញា​ដូច​ជា៖

  • ធ្លាក់​ស​ធុំ​ក្លិន​អាក្រក់
  • ធ្លាក់​ស​ពណ៌​លឿង
  • ឈឺ​ពេល​មក​រដូវ ឬ​រួម​ភេទ
  • ចុក​ពោះ
  • ក្អួត ចង្អោរ
  • ក្ដៅខ្លួន។ល។
  • វេជ្ជបណ្ឌិត​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​រូប​នេះ​បញ្ជាក់​ថា ជំងឺ​រលាក​ដៃ​ស្បូន​នេះ អាច​បង្ក​ផល​ប៉ះពាល់​ច្រើន ក្នុង​ករណី​ដែល​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ​ដូចជា មិន​អាច​មាន​កូន ឬ​កូន​ក្រៅ​ស្បូន ការ​រលាក​អាច​រាល​ដាល​ដល់​សរីរាង្គ​ក្បែរ​ៗ កើត​បូស​នៅ​ដៃ​ស្បូន ឬ​ឈឺ​ចុក​ពោះ ឬ​ត្រគាក​ក្នុង​រយៈ​ពេល​យូរ។ល។

    ហេតុ​នេះ លោក​ណែនាំ​ឲ្យ​ស្រីៗ ពិសេស​ស្ត្រី​វ័យ​ចំណាស់ ដែល​មាន​រោគ​សញ្ញា​ខាង​លើ ឬ​សង្កេត​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី​ត្រង់​តំបន់​ស្បូន ទៅ​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ត្រឹម​ត្រូវ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 06, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម