backup og meta

ស្រីៗយើងកុំ​ស្ត្រេសច្រើនពេក ប្រយ័ត្នប៉ះពាល់សុខភាព​ទ្វារមាស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 18, 2020

    ស្រីៗយើងកុំ​ស្ត្រេសច្រើនពេក ប្រយ័ត្នប៉ះពាល់សុខភាព​ទ្វារមាស

    បើ​និយាយ​ថា​បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​​ទាក់ទង​នឹង​សុខភាព​ផ្លូវ​ភេទ​ដែរ​នោះ ទំនង​ជា​ស្រីៗ​​យើង​ពិបាក​ជឿ​ខ្លះ​ដែរ តែ​នេះ​ជា​ការ​ពិត។ ស្រីៗ​យើង​ធ្លាប់​សង្កេត​អត់ ពេល​យើង​មាន​អារម្មណ៍​មិន​ល្អ មាន​អ្វី​ប្រែ​ប្រួល​ខ្លះ​នៅ​​ត្រង់​ទ្វារ​មាស​​យើង ដូច​ជា​មាន​ធ្លាក់​ស ឬ​មាន​ប្រែ​ពណ៌​អ្វី​ ឬ​យ៉ាង​ណា? បើ​ឃើញ​មាន​សញ្ញា​បែប​នេះ ទំនង​ជា​យើង​គួរ​ពិនិត្យ​លើ​សុខ​ភាព​ផ្លូវ​ចិត្ត​ដែរ​ហើយ។

    ​​​ខាង​ក្រោម​នេះ​ជា​បញ្ហា​បួន អាច​កើត​មាន​លើ​សុខ​ភាព​ផ្លូវ​ភេទ​របស់​ស្រីៗ​យើង​ បើ​​មាន​បញ្ហា​សុខ​ភាព​​ផ្លូវ​ចិត្ត​។

    .បង្កើន​លទ្ធ​ភាព​ឆ្លង​រោគ​នៅ​ទ្វារ​មាស​

    អ្នក​ជំនាញ​ពន្យល់​ថា​អ័រ​ម៉ូន​ស្ត្រេស​អាច​កាត់​បន្ថយ​កម្រិត​បាក់តេរី glycogen និងlactobacilli សេរី។ ការណ៍​នេះ​ នាំ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​អាស៊ីដឡាក់តិច​និង​ការ​សំយោគអុីដ្រូហ្សែនពែរុ៉កសុីដ ។ បន្ថែម​ពី​នេះ ក៏​អាច​នាំ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​កម្រិត​ pH នៅ​ក្នុង​ទ្វារ​មាស​ និង​បង្កើត​ជា​បរិស្ថាន​ល្អ​មួយ​សម្រាប់​ការ​ឆ្លង​​រោគ​ក្នុង​ទ្វារ​មាស​។

    ស្ត្រេស

    .បង្កើត​ឱកាស​ឆ្លង​ជំងឺ​កាម​រោគ​

    ការ​លើក​ឡើង​បែប​​នេះ ដូច​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ពេក​ហើយ តែ​ស្ត្រេស​​អាច​បង្កើន​ហានិភ័យ​ដល់​ស្រីៗ​យើង​ក្នុង​ការ​ឆ្លង​ជំងឺ​កាម​រោគ​ ដូច​ជាជំងឺ​ប្រមេះ ជំងឺ​ប្រមេះ​ទឹក​ថ្លា ជំងឺ​អេដស៍ និង​ជំងឺ​​ផ្សិត ជា​ដើម​។​ ដូច​នេះ​ហើយ​ បាន​ជា​ស្រីៗ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​សុខ​ភាព​ផ្លូវ​ចិត្ត​របស់​យើង​។

    .ផល​វិបាក​​ពេល​ពពោះ​

    ស្រីៗ​យើង​ដែល​កំពុង​ពពោះ គឺ​មាន​ហានីភ័យ​ខ្ពស់​ក្នុង​ការ​ខូច​ខាត​ដល់​សុខ​ភាព​ទ្វារ​មាស​ ជា​ពិសេស​​បើ​ស្រីៗ​យើង​ពេល​ពពោះ​ ពោរ​ពេញ​ទៅ​ដោយ​ស្រ្តេស​ និង​ជំងឺ​ថប់បារម្ភ​ទៀត​នោះ​។ ក្នុង​ករណី​ខ្លះ អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​ជួប​បញ្ហា​សម្រាល​មុន​ខែ និង​ឆ្លង​មេរោគ​នៅ​ក្នុង​ស្បូន​ជា​ដើម​។​​​

    .​ប៉ះពាល់​ដល់​សកម្មភាព​លើ​គ្រែ​

    ការ​កើន​ឡើង​នៃ​កម្រិត​អ័រម៉ូន​ស្ត្រេស​ករទីហ្សូលនាំ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នៃ​កម្រិត​អ័រ​ម៉ូន​តេស្តូស្តេរ៉ូន​។ ការណ៍​នេះ ធ្វើ​ឲ្យ​ស្រីៗ​យើង​ជួប​បញ្ហា​ស្ងួត​ទ្វារ​មាស​ធ្ងន់​ធ្ងរ និង​មាន​អារម្មណ៍​មិន​មានផាសុកភាព​នៅ​ត្រង់ទ្វារ​មាស​អំឡុង​ពេល​រួម​ភេទ​។​ ដោយ​សារ​តែ​បញ្ហា​នេះ​ វា​ក៏​អាច​ប៉ះ​ពាល់​ដល់​​ទំនាក់ទំនង​លើ​គ្រែ​ជាមួយ​ដៃគូ​យើង ហើយ​រឹត​តែ​ធ្វើ​ឲ្យ​យើង​ស្រ្តេស​កាន់​តែខ្លាំង​។​

    តិចនិក​មួយ​ចំនួន​ជួយ​ស្រីៗ​យើង​ដោះ​ស្រាយ​បញ្ហា​ស្ត្រេស​៖

    • ចំណាយ​ពេល​ហាត់ប្រាណ និង​ធ្វើ​សមាធិ
    • ហាត់​លត់​ដំ​ចិត្ត​ឲ្យ​គិត​រឿង​វិជ្ជមាន​ច្រើនជាង​អវិជ្ជមាន​
    • គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ៨​ម៉ោង​ក្នុង​មួយ​យប់​
    • ញ៉ាំ​អាហារ​មាន​សុខ​ភាព ​កាត់​បន្ថយ​ជាតិ​កាហ្វេ​អ៊ីន និង​ចៀស​វាង​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់ ជា​ដើម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Nov 18, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម