backup og meta

មកដឹងពីវិធីប្រើប្រាស់ និងប្រសិទ្ធភាពរបស់កៅអៀកពន្យារកំណើត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Mar 27, 2023

    មកដឹងពីវិធីប្រើប្រាស់ និងប្រសិទ្ធភាពរបស់កៅអៀកពន្យារកំណើត

    វិធី​ពន្យារ​កំណើត​ដោយ​ប្រើ​កៅអៀក អាច​ថា​មិន​ទាន់​ទូលំទូលាយ​ខ្លាំង​ប៉ុន្មាន​ឡើយ​នៅ​ប្រទេស​កម្ពុជា​យើង ព្រោះតែ​តម្លៃ​ថ្លៃ និង​មិន​សូវ​យល់​ពី​របៀប​ប្រើប្រាស់។ ថ្ងៃនេះ Helloគ្រូពេទ្យ បាន​ស្វែងរក​អ្នក​ធ្លាប់​ប្រើប្រាស់​ម្នាក់​ដែល​ជា​ស្ត្រី​ខ្មែរ​រស់នៅ​ប្រទេស​បារាំង មាន​កូន ៣ នាក់ ហើយ​ទទួល​បាន​បទ​ពិសោធ​ពី​ពេទ្យ​បារាំង ចូល​ខ្លួន​មក​ណែនាំឲ្យស្រី​ៗ​គ្នា​យើង ពី​របៀប​បិទ​កៅអៀក​ពន្យារ​កំណើត។

    – កៅអៀក​ពន្យារ​កំណើត​មួយ​ប្រអប់​មាន ៣ បន្ទះ សម្រាប់​បិទ ៣ សប្ដាហ៍

    – កៅអៀក​បិទ​ដំបូង​នៅ​ថ្ងៃ​មក​រដូវ ឬ​ក្រោយ​អស់​រដូវ​ថ្ងៃ​ទី​១ ដល់​សប្ដាហ៍​ទី ៤ មិន​បាច់​បិទ​ទេ

    – ពេល​បើក​ប្រអប់​មក​នឹង​មាន​ឃើញ ៣ បន្ទះ​ក្នុង​ស្រោម ហើយ​មាន​អក្សរ​ថា​ មួយ​ណា​បន្ទះ​ទី​១ ទី២ និងទី​៣

    – ពេល​ហែក​សំបក​ភ្លាម នឹង​ឃើញ​កៅអៀក​ទំហំ ៣ ធ្នាប់​ដៃ និង​មាន​ផ្លាស្ទិកថ្លា​បិទ​កន្លែង​ស្អិត

    – ការ​បិទ​កៅអៀក​នេះ​ទាមទារ​ធ្វើ​ឡើងទៀង​ពេល ឧទាហរណ៍៖ បិទ​បន្ទះ​ដំបូង ​ថ្ងៃ ព្រហស្បតិ៍ ម៉ោង ១១ ព្រឹក ហើយ​បន្ទះ​ទី​២ និង​ទី៣ ក៏​ត្រូវ​ធ្វើ​ឡើង​បែប​នេះ​ដែរ

    – មុន​បិទ​ត្រូវ​ជូត​ស្បែក​កន្លែង​នោះ​ឲ្យ​ស្ងួត

    – កៅអៀក​ពន្យារ​កំណើត​អាច​បិទ​នៅ​ដើម​ដៃ ​ត្រគាក ភ្លៅ និង​គ្រប់​ទី​កន្លែង​ដែល​ចង់

    – អាច​ងូតទឹក និង​ដុស​សាប៊ូ​បាន តែ​កុំ​ខ្លាំង​ពេក​ខ្លាច​របក ហើយ​ចៀសវាង​លាប​ឡេ ព្រោះ​វា​អាច​នាំឲ្យ​បាត់បង់​ជាតិ​ស្អិត

    – ផល​ប៉ះពាល់​មាន​ដូចជា​រមាស់ ឬ​របក​ស្បែក​កន្លែង​បិទ។

    ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

    ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ លោក​ស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ បាន​ឲ្យ​ដឹង​ថា កៅអៀក​ពន្យារ​កំណើត​នេះ ពិតជា​មាន​ប្រសិទ្ធិភាព​ខ្ពស់​គួរ​ឲ្យ​ទុក​ចិត្ត​បាន​មែន ដូចនេះ​ប្រសិនបើ​យើង​មិន​ចង់​លេប​ថ្នាំ ចាក់ ដាក់​កង់​ក្នុង​ស្បូន ឬ​ប្រើ​ស្រោម​អនាម័យ គួរតែ​ជ្រើស​វិធី​នេះ។

    អត្ថបទពាក់ព័ន្ធ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Mar 27, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម