លោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ទីប្រឹក្សាផ្នែកសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា ស្ត្រីដែលរំលូតកូនដោយចិត្តឯង នៅកន្លែងលួចលាក់ជួបផលប៉ះពាល់ច្រើន។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
លោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ទីប្រឹក្សាផ្នែកសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា ស្ត្រីដែលរំលូតកូនដោយចិត្តឯង នៅកន្លែងលួចលាក់ជួបផលប៉ះពាល់ច្រើន។
លោកជំទាវបានបញ្ជាក់ថា អ្នកមានដៃគូបើមិនចង់បានកូន ត្រូវជ្រើសរើសមធ្យោបាយពន្យារកំណើតផ្សេងៗដូចជាដាក់កងដៃ/ស្បូន ស្រោមអនាម័យ ចាក់/លេបថ្នាំ បន្ទះកៅអៀកបិទ ដែលយើងប្រើមួយ ដើម្បីទប់ស្កាត់ការមានកូន។ តែប្រសិនបើមានកូនហើយ ទៅយកកូនចេញតាមចិត្តឯងគឺជារឿងមិនធម្មតាឡើយ។
ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ
វេជ្ជបណ្ឌិតមានបទពិសោធន៍យូរឆ្នាំរូបនេះបានបន្តទៀតថា អ្នកខ្លះទៅយកកូនចេញក៏គ្មានបញ្ហា ខ្លះទៀតចូលទៅគ្លីនិកឯកជនដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ឬគ្រូពេទ្យគ្មានជំនាញច្បាស់លាស់អាចបណ្ដាលឲ្យមានវិប្បដិសារីអស់មួយជីវិត។ បញ្ហាដែលនាំឲ្យស្ដាយក្រោយនោះរួមមាន៖
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
ដូចនេះយើងមិនមានកូនដោយចៃដន្យឡើយ ការមានកូនត្រូវមានគម្រោងជាមុនដោយដៃគូទាំងសងខាងពិភាក្សាគ្នា និងមកជួបជាមួយគ្រូពេទ្យថាគួរយកកូនពេលណា និងពិនិត្យសា្រវជ្រាវរកជំងឺផ្សេងៗជាមុនសិនមុននឹងយកកូន ។ មួយវិញទៀតការមានកូនតាមគម្រោង គឺល្អចំពោះម្តាយ និងគភ៌ព្រោះយើងអាចត្រៀមខ្លួនជាមុន និងញ៉ាំអាហារបំប៉ន ឬថ្នាំវីតាមីនផ្សេងៗ។
វេជ្ជបណ្ឌិតរូបនេះក៏ណែនាំដល់គូស្វាមីភរិយាដែលរៀបការរួច ត្រូវដាក់គម្រោងការយកកូនចន្លោះ ១០ ឆ្នាំ តើយកបានប៉ុន្មាន ត្រូវយកឲ្យហើយទាន់ខ្លួននៅក្មេង ស្បូនមានសុខភាពល្អ មិនមានជំងឺឈឺថ្កាត់អ្វី។ បើចាំដល់ចាស់អាយុ ៤០ ឬ ៥០ មានកូនសុខភាពយើងប្រែជាទ្រុឌទ្រោមបណ្ដើរៗហើយ ទម្រាំកូនធំយើងក៏ជរាទៅទៀត។
គួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕