backup og meta

ជួបបញ្ហារាករូស វិធីងាយៗទាំងនេះអាចជួយដោះស្រាយបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 27, 2020

    ជួបបញ្ហារាករូស វិធីងាយៗទាំងនេះអាចជួយដោះស្រាយបាន

    រាករូស​គឺ​ជា​បញ្ហា​ប្រព័ន្ធ​រំលាយអាហារ​មួយ និង​បង្ក​ភាព​លំបាក​ដល់​យើង​។ ពេល​ខ្លះ​អាច​មាន​អាការៈ​រាក​រូស​ប៉ុន្មាន​ម៉ោង​ ឬ​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់ពី​នេះ​យើង​នឹង​មាន​អាការៈ​ប្រសើរ​ឡើងវិញ​។ ទោះបី​រាករូស​អាច​នឹង​បាត់​ទៅ​ដោយ​ឯងៗ ប៉ុន្តែ​យើង​ក៏​អាច​ប្រើ​វិធី​ព្យាបាល​នៅ​ផ្ទះ​ដើម្បី​សម្រួល​ដល់​អាការៈ និង​ជួយ​ឲ្យ​ជា​សះស្បើយ​កាន់តែ​លឿន។

    . បំពេញ​ជាតិ​ទឹក​ឡើង​វិញ

    ការ​បំពេញ​ជាតិ​ទឹក​គឺ​សំខាន់​ដល់​ការ​ជា​សះស្បើយ​ពី​អាការៈ​រាករូស ព្រោះ​ពេល​រាករូស​អាច​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​ទឹក សូដ្យូម និង​chloride។ បើ​មិន​ដូច្នោះ​ទេ​យើង​អាច​នឹង​បាត់​បង់​ជាតិ​ទឹក។ ការ​បាត់បង់​ជាតិ​ទឹក​អាច​មាន​គ្រោះថ្នាក់​ដល់​កុមារ និង​មនុស្ស​ចាស់ ដូចនេះ​គួរ​ឲ្យ​អ្នកទាំង​នោះ​​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ពេល​មាន​អាការៈ​រាករូស។

    ក្រៅ​ពី​ផឹក​ទឹក​ក៏​អាច​លាយ​ទឹកអូរ៉ាលីត​បាន​ដោយ​លាយ​ទឹក​១លីត្រ​ជាមួយ​អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ និង​ស្ករ​៦​ស្លាបព្រា​កាហ្វេ។ ការ​ផឹក​ទឹក​នេះ​អាច​ជួយ​ពោះវៀន​ស្រូប​យក​ជាតិ​ទឹក​បាន​កាន់​តែមាន​ប្រសិទ្ធភាព។ យើង​ក៏​អាច​ផឹក​ភេសជ្ជៈ​កីឡា​ដើម្បី​ជួយ​រាងកាយ​បំពេញ​ជាតិទឹក ប៉ូតាស្យូម និង​សូដ្យូម​ឡើង​វិញដែរ​ រីឯ​ទឹក​ផ្លែ​ឈើ​ក៏អាច​ជួយ​បំពេញ​ប៉ូតាស្យូម​ឡើង​វិញដែរ។ ប៉ុន្តែ​គ្នា​យើង​គួរ​ចៀស​វាង​ភេសជ្ជៈ ប៉ុន្មាន​ប្រភេទ​នេះ​ដូចជា​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន គ្រឿងស្រវឹង ភេសជ្ជៈ​មាន​ជាតិ​កាបូណាត និង​ភេសជ្ជៈ​ក្ដៅ។

    . របបអាហារ

    នៅ​ពេល​​អាការៈ​រាករូសចាប់​ផ្ដើម​ធូរស្បើយ​ យើង​គួរ​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​តិច​ និង​ញឹកញាប់​ល្អ​ជាង​ញ៉ាំ​ម្ដង​ច្រើនៗ។ របប​អាហារ​ល្អ​សម្រាប់​គ្នា​យើង​ដែល​មាន​អាការៈ​រាករូស​មាន​ដូចជា៖

  • អាហារ​សំបូរ​ដោយ pectin ដូចជា​ផ្លែឈើ
  • អាហារ​សំបូរ​ដោយ​ប៉ូតាស្យូម ដូចជា​ដំឡូងបារាំង និង​ដំឡូងជ្វា
  • អាហារ​មាន​អេឡិចត្រូលីត​ដូចជា​ស៊ុប និង​ភេសជ្ជៈ​កីឡា
  • បន្លែ​ឆ្អិន និង​ទន់
  • ប្រូតេអ៊ីន
  • ជម្រើស​អាហារ​មួយ​ទៀត​សម្រាប់​អ្នក​មាន​អាការៈ រាករូស​គឺ​មាន​ផ្លែចេក បាយ ទឹក​ប៉ោម(apple sauce) និង​នំប៉័ង​អាំងដោយ​អាហារ​នេះ​មាន​ប៉ូតាស្យូម និង ​pectin។ ប៉ុន្តែ​គ្នា​យើង​គួរ​ញ៉ាំ​អាហារ​នេះ​រហូត​ដល់​ពេល​ដែល​អាការៈ​ប្រសើរ​ឡើង និង​មិន​ត្រូវ​ញ៉ាំ​ច្រើន​ជាង​២​ថ្ងៃ​ទេ​។

    . អាហារ​គួរ​ចៀសវាង

    យើង​គួរ​ចៀស​វាង​អាហារ​ដែល​អាច​នឹង​ផ្តល់​សម្ពាធ និង​បង្ក​ឲ្យ​មាន​ការ​រលាក​ដល់​ក្រពះ​ពោះវៀន​មាន​ដូចជា៖

    • អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន
    • អាហារ​មាន​រសជាតិ​ហឹរ​
    • អាហារ​មាន​បន្ថែម​ជាតិស្ករ ឬ​ជាតិ​ផ្អែម
    • អាហារ​មាន ​fructose ច្រើន ដែលមាន​ក្នុង​បន្លែ និង​ផ្លែឈើ

    គ្រូពេទ្យ​មួយ​ចំនួន​ក៏​ណែនាំ​ឲ្យ​ចៀសវាង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ព្រោះ​អាច​ធ្វើ​ឲ្យ​អាការៈ​រាករូស​កាន់​តែ​ធ្ងន់ធ្ងរ​សម្រាប់​មនុស្ស​មួយ​ចំនួន។

    . ញ៉ាំ​ Probiotics

    Probiotics គឺ​ជា​បាក់តេរី​ល្អ​ដែល​មាន​ប្រយោជន៍​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​ជួយ​ទ្រទ្រង់​ដល់​ដំណើរការ​ពោះវៀន​រួម​ទាំង​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផង​ដែរ។ Probiotics គឺ​ជា​បាក់តេរី​រស់​នៅ​ក្នុង​យ៉ាអួ និង​អាហារ​ផ្អាប់​ដូចជា​គីមឈី។

    ការសិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​ Probiotics អាច​ធ្វើ​ឲ្យ​រយៈពេល​ជាសះស្បើយ​ពី​អាការៈ​រាករូស​កាន់​តែ​ខ្លី​ជាងមុន ហើយ​ Probiotics មាន​សុវត្ថិភាព និង​មិន​មាន​ផល​ប៉ះពាល់​ខ្លាំង​ទេ។

    គួរ​ចងចាំ​ផង​ដែរ​ថា​គួរ​ទៅ​ជួប​គ្រូពេទ្យ​ បើ​យើង​មាន​អាការៈ​រាករូស​ច្រើន​ជាង​២ថ្ងៃ និង​មាន​អាការៈ​ផ្សេង​ទៀត​ដូចជា៖

    • បន្ទោរបង់​មាន​ឈាម
    • គ្រុនក្ដៅ
    • អាការៈ​បាត់បង់​ជាតិទឹក​ដូចជា​ស្រេកទឹក​ និង​ស្ងួត​មាត់
    • រាករូស​រ៉ាំរ៉ៃ
    • រាក​អំឡុងពេល​គេង
    • ស្រក​ទម្ងន់
    • ឈឺពោះ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 27, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម