backup og meta

បន្លែ ផ្លែឈើ ៥ មុខនេះអាចជួយបន្ថយស្នាមមុនបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 10, 2020

    បន្លែ ផ្លែឈើ ៥ មុខនេះអាចជួយបន្ថយស្នាមមុនបាន

    បញ្ហា​មុន​អាច​បង្ក​ការ​ខូចខាត​ដល់​ស្បែក និង​ជាលិកា​នៅ​ខាង​ក្រោម​ស្បែក ហើយ​រាងកាយ​យើង​ព្យាយាម​ជួសជុល​កន្លែង​ដែល​ខូចខាត និង​ផលិត​ខូឡាជែន។ ប្រសិនជា​រាងកាយ​ផលិត​ខូឡាជែន​តិច ឬ​ច្រើន​ពេក​អាច​បង្ក​មាន​ស្នាម​បាន។ ប៉ុន្តែ​ក្រៅ​ពី​ផលិតផល​ថែរក្សា​ស្បែក យើង​ក៏​អាច​បន្ថយ​ស្នាម​បង្ក​ដោយ​មុន​តាម​អាហារ​ប៉ុន្មាន​ប្រភេទ​ខាងក្រោម។

    ១. ផ្លែ​ល្ពៅ

    ផ្លែ​ល្ពៅ​ជា​ប្រភព​នៃ​វីតាមីន B3 (Niacin) ហ្វូឡាត (folate) វីតាមីន A និង​ស័ង្កសី។ វីតាមីន B3 និង​ហ្វូលាត​បង្កើន​លំហូរ​ឈាម ជួយ​ដល់​ការ​បង្កើត​កោសិកា​ថ្មី និង​អាច​ព្យាបាល​មុន​បាន​ទៀត។ ចំណែកឯ គ្រាប់​ល្ពៅ​មាន​ស័ង្កសី​ដែល​ជួយ​គ្រប់គ្រង​កម្រិត​អ័រម៉ូន និង​ការ​ផលិត​ខ្លាញ់ ហើយ​ក៏​ជួយ​ដល់​ការ​ជាសះស្បើយ​របស់​ស្បែក​ដែរ។ រីឯ​វីតាមីន A វិញ​ជួយ​បន្ថយ​ស្នាម​មុន​បាន។

    ២. ទឹក​ក្រូចឆ្មារ

    ទឹក​ក្រូចឆ្មារ​អាច​ជួយ​បន្តឹង​ស្បែក​ និង​ប្រឆាំង​នឹង​ស្នាម​ជាំ​បាន​។ សំបក​ក្រូចឆ្មារ​ផ្ទុក​សារធាតុ flavonoids ដែល​មាន​ប្រសិទ្ធភាព​ការពារ និង​ប្រឆាំង​នឹង​សារធាតុ​បង្ក​ជំងឺ​មហារីក​លើ​ស្បែក។ យើង​អាច​ផឹក​ទឹក​ក្ដៅ​ឧណ្ហៗ​ជាមួយ​នឹង​ទឹក​ក្រូចឆ្មារ​នៅ​ពេល​ព្រឹក​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព និង​ស្បែក​ភ្លឺ​រលោង។

    ៣. ដំឡូងជ្វា

    ដំឡូងជ្វា​មាន​សារធាតុ​រ៉េទីណុល (Retinol) និងបេតាការ៉ូតេន (Beta-carotene)។ រាងកាយ​យើង​នឹង​បំលែង​បេតាការ៉ូតេន​ទៅ​ជា​វីតាមីន A ហើយ​វីតាមីន​នេះ​ជា​របាំង​ការពារ​ស្បែក​ពី​ការ​ប្រែ​ពណ៌ ការ​រលាក និង​ការ​ស្ទះ​រន្ធ​ញើស​ដែល​បង្ក​ដោយ​ពួក​រ៉ាឌីកាល់​សេរី។ ចំណែកឯ​រ៉េទីណុល​គឺ​អាច​ប្រឆាំង​នឹង​​បញ្ហាឡើង​ជាតិពណ៌លើស្បែក​ (Hyperpigmentation) បញ្ហាមុន និង​ស្នាម​មុន។

    ៤. ផ្លែ​ល្ហុង

    ផ្លែល្ហុង​សម្បូរ​ដោយ​អង់ហ្សីម​រំលាយ​អាហារ​ឈ្មោះ papain។ អង់ហ្សីម​នេះ​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់ ផ្ចិត​រន្ធ​ញើស និង​បន្ថយ​ស្នាម​មុន ហើយ​ក៏​ជួយ​រក្សា​សំណើម​ដល់ស្បែក​ និង​បង្ការ​ការ​ឡើង​មុន​នៅ​ថ្ងៃ​ខាង​មុខ​ដែរ។

    ៥.ផ្កាខាត់ណា

    ផ្កាខាត់ណា​មាន​ផ្ទុក​វីតាមីន C និង​អាស៊ីដ​អាមីណូ Histidine។ អាស៊ីដ​អាមីណូ​នេះ​ការពារ​ស្បែក​ពី​កាំរស្មី UV ដែល​អាច​ធ្វើឲ្យ​ស្នាម​អុជ​ខ្មៅ​កាន់តែ​ធ្ងន់ធ្ងរ។ ចំណែកឯ​វីតាមីន C ប្រឆាំង​នឹង​ការខូតខាត​បង្ក​ដោយ​ពពួក​រ៉ាឌីកាល់​សេរី ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​ជាតិ​ដែក ព្យាបាល​ស្នាម​របួស និង​ស្នាមមុន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម