backup og meta

ផឹកទឹកកក អាចឲ្យឡើងគីឡូ ដុះក្បាលពោះមែនអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 01, 2020

    ផឹកទឹកកក អាចឲ្យឡើងគីឡូ ដុះក្បាលពោះមែនអត់?

    ទឹក​ត្រជាក់ ពិសេស​ទឹកកក មិន​ថា​ចាស់ ឬ​ក្មេង​ទេ ចូល​ចិត្ត​ផឹក​ណាស់ ហើយ​បើ​ចំ​អាកាសធាតុ​ក្តៅ​ផង ដាក់ ១ក្អឹក​ទៅ ដឹង​តែ​មាន​កម្លាំង​ភ្លែត។ ក្នុង​នោះ​មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ការ​ផឹក​ទឹក​កក​អាច​បណ្តាល​ឲ្យ​ដុះ​ក្បាល​ពោះ និង​ឡើង​គីឡូ តើ​ពិត​ជា​អ៊ីចឹង​មែន​អត់?

    បញ្ហា​នេះ​ឱសថ​ការី សែម ស៊ីណែត និង​ជា​គ្រូបង្រៀន មុខវិជ្ជា ជីវវិទ្យា នៅ​សាលា​ជំនាន់​ថ្មី វិទ្យាល័យ​ព្រះយុគន្ធរ អះ​អាង​ថា ការ​ផឹក​ទឹក​កក​មិន​បណ្តាល​ឲ្យ​ដុះ​ក្បាល​ពោះ ឬ​ឡើង​ទម្ងន់​ឡើយ។ លោក​ថា ការ​យល់​ខុស​ដែល​ចាក់​ស្រែះ​នៅ​ក្នុង​ការ​យល់​ដឹង​របស់​ប្រជាជន​ជា​ច្រើន គឺ​ថា​ទឹក​ត្រជាក់​ធ្វើ​ឲ្យ​ខ្លាញ់​កក​នៅ​ក្នុង​ខ្លួន។ តាម​ការ​ពិត​ទឹក​កក​មិន​បាន​ធ្វើ​ឲ្យ​ខ្លាញ់​កក​នៅ​ក្នុង​ខ្លួន​យើង​អ្វី​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​កោសិកា​យើង​បំបែក​កាឡូរី (ថាមពល) ដើម្បី​កម្តៅ​ទឹក​ទៀត​ផង ព្រោះ​ទឹក​ត្រជាក់​ដែល​ចូល​ទៅ​ក្នុង​បំពង់​អាហារ និង​ពោះវៀន​ចាំបាច់​ត្រូវ​មាន​កម្តៅ​ប្រហាក់​ប្រហែល​នឹង​ក្នុង​ខ្លួន។

    បើ​សិន​ជា​យើង​គិត​អំពី​គុណ​តម្លៃ​ផ្នែក​អាហារ​វិញ ទឹក​មិន​ផ្តល់​ថាមពល​ជា​កាឡូរី​ដូច​ស្ករ (ទឹក​ស្ករ កាហ្វេ​ក្តៅ​ដាក់​ស្ករ….) ឡើយ ហេតុ​នេះ​វា​រឹតតែ​មិន​សម​ទាល់​តែ​សោះ​ថា​ទឹក ឬ​ទោះ​ជា​ទឹក​ត្រជាក់​ក៏​ដោយ​អាច​ធ្វើ​ឲ្យ​ធាត់។ ទឹក​ត្រជាក់​ឬ​ទឹកកក​ត្រូវ​បាន​គេ​ដឹង​ថា​អាច​ធ្វើ​ឲ្យ​មាន​ការ​កើន​ស្លេស្ម ហេតុ​នេះ​ទើប​គេ​តែង​តែ​ហាម​មិន​ឲ្យ​ផឹក​ទឹក​ត្រជាក់​ពេល​ផ្តាសាយ ឬ​ក្អក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 01, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម