ជំងឺគ្រុនលឿង មិនបណ្តាលឲ្យមានរោគសញ្ញាណាមួយនោះឡើយ បើទោះគ្នាយើងខ្លះអាចជួបប្រទះរោគសញ្ញាដូចគ្រុនផ្ដាសាយក៏ពិតមែន ប៉ុន្តែយើងនៅតែអាចដោះស្រាយបានតាមរយៈការសម្រាក ផឹកទឹក និងថ្នាំ។ យ៉ាងណា សភាពទន់ខ្សោយ និងអស់កម្លាំងអាចនឹងជាច្រើនខែក្រោយកើតជំងឺនេះ។ ១៥% នៃមនុស្សមានរោគសញ្ញាជំងឺគ្រុនលឿងកម្រិតស្រាល បែរជាលេចចេញរោគសញ្ញាធ្ងន់ធ្ងរ បន្ទាប់ពីរោគសញ្ញាដំបូងហាក់ដូចជាបានធូរស្រាល។ រោគសញ្ញាធ្ងន់ធ្ងរ មានដូចជាគ្រុនក្តៅខ្លាំង ខាន់លឿង និងមានហូរឈាម។ ជំងឺគ្រុនលឿង អាចក៏អាចធ្វើឲ្យខ្សោយថ្លើម និងតម្រងនោម គំរាមកំហែងខ្លាំងដល់អាយុជីវិត។
៤- ជំងឺគ្រុនចាញ់
ជំងឺគ្រុនចាញ់ ជាជំងឺឆ្លងតាមរយៈមូសខាំ ក៏ជាប្រភេទជំងឺចំណាស់បំផុតមួយ នឹងនៅតែបន្តកើតមាននៅឡើយ និងសម្លាប់មនុស្សជុំវិញពិភពលោកយ៉ាងហោចណាស់ ៦០០.០០០នាក់ ជារៀងរាល់ឆ្នាំ។ ជំងឺគ្រុនចាញ់ ឃើញមានកាន់តែច្រើន និងញឹកញាប់ជាងធម្មតានៅតាមតំបន់ក្តៅហើយសើម ។ ភាគច្រើនករណីកើតជំងឺគ្រុនចាញ់ មានច្រើននៅក្នុងទ្វីបអាហ្វ្រិក តំបន់ត្រូពិច និងបណ្តាប្រទេសនៃមហាសមុទ្រប៉ាស៊ីហ្វិក។ យ៉ាងណា យើងអាចព្យាបាលជាសះស្បើយ និងវិធីបង្ការផ្សេងៗទៀតពីជំងឺនេះ ខណៈពិភពលោកកំពុងបន្តស្រាវជ្រាវ ស្វែងរកវ៉ាក់សាំង ដើម្បីបង្ការជំងឺនេះនៅឡើយ។